ពន្ធថ្មីលើរថយន្ដ ១០០% ! ប្រធានាធិបតីអាមេរិក Joe Biden កំណត់ពន្ធថ្មីឡាននាំចូលពីប្រទេស១នេះ
Makara ChhamJUNE 12 2024124 views

 

សារព័ត៌មានអាមេរិកល្បីៗនាំគ្នាចុះផ្សាយព្រោងព្រាតពីប្រធានាធិបតីយ្យអាមេរិកលោក Joe Biden ដែលបានកំណត់ថ្លៃពន្ធថ្មីទៅលើរថយន្ដអគ្គិសនីនាំចូលសហរដ្ឋអាមេរិកពីប្រទេសចិនឡើងដល់ ១០០% ដើម្បីទប់ស្កាត់រថយន្ដមានតម្លៃថោកៗ ក្នុងគោលបំណងវៃផ្ដាច់រថយន្ដដែលផលិតក្នុងស្រុក ។

យោងតាម CNBC បានចុះផ្សាយថា ផែនការដំឡើងថ្លៃពន្ធរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងការដំឡើងថ្លៃពន្ធ ៤ ដងលើរថយន្ដអគ្គិសនីដែលផលិតនៅប្រទេសចិន ទំនងជាមិនអាចទប់ទល់នឹងការគំរាមកំហែងនៃរថយន្ដចិនដែលលក់នៅលើទីផ្សារសហរដ្ឋអាមេរិកបាននោះទេ ។

ពន្ធ ១០០% ដែលបានប្រកាសកាលពីថ្ងៃអង្គារកន្លងទៅ លើការនាចូលនាំសហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្ន មានប្រហែល ២៥% គឺពន្ធរថយន្ដអគ្គិសនី ដែលនាំចូលពីប្រទេសចិន ។ ហើយមូលហេតុដែលធ្វើឲ្យតម្លៃពន្ធកើនឡើងបែបនេះ ក៏ព្រោះតែលំហូរនៃរថយន្ដផលិតក្នុងប្រទេសចិន នាំចូលអាមេរិកកាន់តែច្រើន ជាពិសេសគឺរថយន្ដអគ្គីសនីដែលមានតម្លៃថោកៗតែម្ដង ដែលយកមកលក់នៅក្នុងសហរដ្ឋអាមេរិកនៅពេលនេះ ។

អ្នកជំនាញផ្នែកយានយន្ដ និងពាណិជ្ជកម្មបានលើកឡើងថា ការដំឡើងពន្ធគឺជាទង្វើមួយដែលចង់បញ្ឈប់ារកនាំចូលរថយន្ដ ក៏ប៉ុន្ដែរផ្ទុយមកវិញ នឹងមិនអាចបញ្ឈប់ក្រុមហ៊ុនផលិតរថយន្ដនោះទេ ជាពិសេសគឺរថយន្ដអគ្គិសនីតែម្ដង ។

ពន្ធដែលអាមេរិកប្រមូលបានរួមមាន ពន្ធរថយន្ដអគ្គិសនី EV, ថ្មរថយន្ដអគ្គិសនី ដែលស្ថិតក្នុងចំណោមអត្រាពន្ធថ្មីលើការនាំចូលពីប្រទេសចិន ដែលមានតម្លៃរហូតដល់ ១៨ពាន់លានដុល្លារអាមេរិកឯណោះ ។

CNBC បន្ដថា ការកើនឡើងនៃក្រុមហ៊ុនផលិតរថយន្ដក្នុងស្រុក បាននាំឲ្យមានការថយចុះយ៉ាងឆាប់រហ័សនៃចំណែកទីផ្សារនៅក្នុងប្រទេស សម្រាប់ក្រុមហ៊ុនផលិតរថយន្ដដូចជាក្រុមហ៊ុន General Motors តែម្ដង​ ដែលកាត់បន្ថយការផលិត ក៏ព្រោះតែលំហូររថយន្ដនាំចូលច្រើនលើសលប់ពេក ។

បើក្រឡេកទៅអាមេរិកវិញ ក្រុមហ៊ុនធំៗ ៣ ដែលជាបងធំក្នុងទីផ្សារដូចជា GM, Ford Motor និង Chrysler តែឥលូវគ្រប់គ្រងដោយ Stellantis ដែលទិន្នន័យជារួម ទីផ្សារលក់រថយន្ដកាន់តែយ៉ាប់យ៉ឺនទៅ ពី ៧៥% ក្នុងឆ្នាំ ១៩៨៤ ដល់ ៤០% ក្នុងឆ្នាំ ២០២៣ កន្លងទៅ ។

ឧទាហរណ៍ជាក់ស្ដែងរថយន្ដអគ្គិសនីចិន ជាប្រភេទរថយន្ដអគ្គិសនីតូចមួយ ដែលគាំទ្រដោយមហាសេដ្ឋី Warren Buffett ហៅ Seagull ដាក់លក់ចាប់ផ្ដើមពី ១ម៉ឺនដុល្លារ បើមកលក់នៅអាមេរិក និងវៃដាច់ទីផ្សារសហរដ្ឋអាមេរិកតែម្ដង ព្រោះពេលនេះ BYD កំពុងតែអុកឡុកខ្លាំងនៅលើពិភពលោក ។

ទោះបីពន្ធថ្មី ១០០% ក៏ដោយ តែតម្លែរបស់វាក៏សមស្រប ឬប្រសើរជាងរថយន្ដអគ្គិសនី ដែលកំពុងដាក់លក់នៅសហរដ្ឋអាមេរិកផងដែរ ។

អញ្ចឹងបញ្ជាក់បានថា ប្រទេសជាច្រើននៅលើពិភពលោក កំពុងតែក្ដាប់សេដ្ឋកិច្ចយ៉ាងណែនប្រជែងជាមួយចិន ព្រោះតែចិនទីផ្សារធំ ផលិតផលក៏ច្រើន ពេលខ្លះគេផលិតលើសតម្រូវការ ដែលធ្វើឲ្យទីផ្សារចង្អៀត ផលិតផលលក់បានតម្លៃទាប និងរងប៉ះពាល់ជាខ្លាំង ដូច្នេះមានតែចាំមើល តើអាមេរិកនឹងធ្វើអ្វីបន្ដទៀត ៕

អត្ថបទដោយ៖ ឆា មករា

Makara Chham

អត្ថបទសរុប៖ 48

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia