នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី តម្លៃក្រោម ឬស្មើ ៧ ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៤។
ការសម្រេចលើកលែងពន្ធប្រថាប់ត្រានេះគឺដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង និងអចលនទ្រព្យ ជាពិសេសបន្ដរក្សានិរន្ដរភាពកាងារជូនប្រជាពលរដ្ឋដែលមានចំណូលទាបអាចមានលទ្ធភាពក្នុងការទិញលំនៅឋានតម្លៃសមរម្យបាន។ ជាមួយគ្នានេះដែរតើពន្ធប្រថាប់ត្រានេះមានន័យយ៉ាងណា? ហើយបង្កើតឡើងដើម្បីអ្វី?
យោងតាមការដកស្រង់ពីអគ្គនាយកដ្ឋាន ដែលជាស្ថាប័នចំណុះក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពន្ធប្រថាប់ត្រា គឺជាប្រភេទពន្ធដែលកំណត់លើ ៤ ចំណុចធំៗរួមមាន៖
តាមការបញ្ជាក់ពីអគ្គនាយករដ្ឋានពន្ធដាថា ពន្ធប្រថាប់ត្រានេះបង្កើតឡើងដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។ ប្រភេទពន្ធនេះត្រូវបានប្រមូលពីអ្នកទទួលសិទ្ធិកាន់កាប់។ ហើយពន្ធប្រថាប់ត្រា ដែលប្រជាពលរដ្ឋទូទៅតែតែងជួបប្រទះញឹកញាប់ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដូចជា៖
១. ពន្ធប្រថាប់ត្រា ថ្មីការផ្ទេរកម្មសិទ្ធិស ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។ ពន្ធប្រថាប់ត្រាមួយនេះ គឺជាពន្ធដែលត្រូវបង់នៅពេលមានការទិញលក់ឬដោះដូរឬធ្វើអំណោយអចលនទ្រព្យ ឬការបដាក់ហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន។ ហើយពន្ធនេះត្រូវបានកំណត់តាមអត្រា ៤% នៃមូលដ្ឋានគិតពន្ធ។ សម្រាប់ការគណនា មូលដ្ឋានគិតពន្ធ = តម្លៃអតម្លៃអចលទ្រព្យសរុប - ការអនុគ្រោះពន្ធ។ ដូច្នេះអត្រាពន្ធដែលត្រូវបង់ = មូលដ្ឋានគិតពន្ធ x ៤%។
២. ពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់យានជំនិះគ្រប់ប្រភេទ។ ពន្ធនេះគឺជាពន្ធដែល ត្រូវបង់នៅពេលផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់យានយន្ដជំនិះ រួមមាន ការទិញលក់ ការដោះដូរ ការធ្វើអំណោយ ឬការដាក់ភាគហ៊ុនក្នុងក្រុមហ៊ុន ជាដើម។
សម្រាប់ការគណនាប្រាក់ពន្ធដែលត្រូវបង់សម្រាប់ពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់យានជំនិះនេះគឺ ប្រាក់ពន្ធត្រូវបង់ = មូលដ្ឋានគិតពន្ធ x ៤% ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត


