លោក Tanner Firl អាចសល់លុ.យ ៣៨ម៉ឺនដុ.ល្លារ ត្រឹមវ័យ ២៩ឆ្នាំ ព្រោះដើរតាមផ្លូវ ២នេះ
Kan DaraOCTOBER 26 2025121 views

ស្របពេលមនុស្សជាច្រើន អាយុក្រាសក្រែលហើយតែមិនទាន់មានទ្រព្យជាប់ខ្លួន ឬរកលុយមិនទាន់ការចំណាយ លោក Tanner Firl បែរជាអាចសន្សំលុយសល់ដល់ទៅ ៣៨ម៉ឺនដុល្លារនៅអាយុត្រឹមតែ២៩ឆ្នាំ ហើយមានគម្រោងចូលនិវត្តន៍នៅអាយុត្រឹម៣៥ឆ្នាំទៀតផង។ ខាងក្រោនេះ គន្លឹះធំៗចំនួន២ ដែលលោក Tanner ប្រាប់ទៅកាន់ CNBC ជួយឲ្យខ្លួនសល់ទ្រព្យទាំងវ័យក្មេង៖

 

១/. ធ្វើជាកំពូលអ្នកសន្សំ

 

នៅក្នុងគ្រួសាររបស់លោក Tanner មានទស្សនៈពិសេសមួយគឺ អាលែកហ្ស៊ីនឹងការចាយលុយលើរបស់មិនចាំបាច់។ មានន័យថា ពួកគេមិនចូលចិត្តចាយលុយទៅលើរឿងណាដែល មិនអាចបង្កើនចំណូលមកវិញនោះទេ លើសពីនោះពួកគេក៏ពូកែរកវិធីសន្សំសំចៃការចំណាយណាស់ដែរ។

 

ជាក់ស្ដែងក្រោយពេលដែលលោក Tanner ចំណាយលុយទិញផ្ទះអស់ជាង ១៨ម៉ឺនដុល្លារ គាត់ក៏បានបង្កើតបន្ទប់បន្ថែមសម្រាប់ដាក់ជួលឱ្យគេ ដើម្បីបានចំណូលមកទប់ការចំណាយនៅផ្ទះ។ ដោយឡែកចំណុចពិសេសមួយទៀតគឺ ទោះបីជាលោក Tanner រកចំណូលបានច្រើនប៉ុនណាក៏គ្រួសាររបស់គាត់ទាំងមូល មិនដែលផ្លាស់ប្ដូរទម្លាប់ចាយវាយឬការរស់នៅឡើយ។ ឧបមាថា មួយខែរកបាន ១ពាន់ដុល្លារ គាត់ចំណាយលើការរស់នៅខ្ទង់ ៥០០ដុល្លារ លុះដល់រកបាន ១ម៉ឺនដុល្លារក៏គាត់នៅតែចំណាយខ្ទង់ ៥០០ដុល្លារ ទៅ៧០០ដុល្លារដដែល។

២/. ត្រៀមសម្រាប់អនាគត

 

លោក Tanner បានលើកឡើងថា ទោះជាធ្វើអ្វីក៏ដោយពួកយើងមិនដែលភ្លេចត្រៀមខ្លួនសម្រាប់អនាគតឡើយ។ គ្រប់សកម្មភាពដែលយើងសម្រេចចិត្តធ្វើ គឺសុទ្ធសឹងតែមានគោលដៅច្បាស់លាស់ ដូច្នេះយើងកម្រសាងកំហុសណាស់ ជាពិសេសការចាយវាយលុយតែម្ដង។

 

លោកបានបន្តទៀតថា ជំហានដំបូងយើងត្រូវកំណត់នូវអ្វីដែលយើងចង់បានសិន បន្ទាប់មកជឿជាក់លើខ្លួនឯងថាអាចធ្វើបាន ហើយខំរកវិធីដើម្បីសម្រេចវា។ ជាក់ស្ដែងគាត់មានគោលបំណងចង់រកចំណូលឱ្យបាន ចូលនិវត្តន៍នៅអាយុខ្ទង់៣៥ឆ្នាំ ជាមួយនឹងលុយសន្សំប្រមាណជាង ៦២៥,០០ដុល្លារ គាត់ដឹងថាវាជាចំនួនច្រើន ប៉ុន្តែគាត់មិនបោះបង់ឡើយ ហើយខំរកគ្រប់វិធីដើម្បីបង្កើនចំណូល សម្រាប់សម្រេចគោលដៅដែលចង់បាន។

 

ទន្ទឹមនឹងនោះគាត់ក៏បាននិយាយថា ពាក្យថាចូលនិវត្តន៍មិនមែនសម្ដៅដល់ការដែលយើងឈប់ធ្វើការហើយមានពេលវេលាពេញលេញសម្រាប់ដើរកម្សាន្តតែមួយមុខនោះទេ។ និយមន័យនៃការចូលនិវត្តន៍របស់គាត់គឺ ជាការធ្វើអ្វីដែលអ្នកចង់ធ្វើក្នុងមួយជីវិតនេះ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia