លោក តាំង គង់ស្រេង ដែលជាម្ចាស់រមណីយដ្ឋានធម្មជាតិ “ចាស្តស្ទីន វីឡេច” (Justin Village) ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្រាល ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ។ នេះបើតាមព្រះរាជក្រឹត្យដែលចេញដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។

សូមជម្រាបថា ចាស្តស្ទីន វីឡេច គឺរមណីយដ្ឋានធម្មជាតិបង្កើតឡើងដោយរូបលោកផ្ទាល់ ខណៈរមណីយដ្ឋានធម្មជាតិនេះ ត្រូវបានរៀបចំឡើង សម្រិតសម្រាងយ៉ាងល្អឥតខ្ជោះ ដោយការដេគ័រ និងឌីហ្សាញ មានភាពស៊ីចង្វាក់នៃការកម្សាន្តតាមព្រៃព្រឹក្សាលតាវល្លិ មានផាសុកភាពសម្រាប់ការស្នាក់នៅ ខ្យល់ឱកាសល្អបរិសុទ្ធ ម្ហូមអាហារឆ្ងាញ់សម្បូរបែប សេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់ មានសុខសុវត្ថិភាព។ ចាស្តស្ទីន វីឡេច មានផ្តល់បន្ទប់សម្រាប់ជួលស្នាក់នៅកម្សាន្ត ឬថតរឿង, មានជួលម៉ូតូ និងឡាន Off Road ជិះលេងកម្សាន្តតាមជើងភ្នំ ឬ ក្នុងព្រៃ។
ក្រៅពីជាម្ចាស់រមណីដ្ឋានខាងលើ លោក តាំង គង់ស្រេង ក៏មានតួនាទីជា ទីប្រឹក្សាព្រឹទ្ធសភាផងដែរ។ សម្រាប់ការងារសង្គម លោកតែងតែបានបរិច្ចាទឹកប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផាច្រើនលើកច្រើនសារ, កុមារកំព្រា, ប្រជាជនក្រីក្រ, មនុស្សចាស់ជរា, វរកងទ័ព និង សកម្មភាពសប្បុរសធម៌ផ្សេងទៀត៕




