ខេត្ដតាកែវទទួលបានគម្រោងវិនិយោគថ្មីចំនួន ៤ មានទុនសរុបជាង ២០ លានដុល្លារ
Bunthoeun KoemOCTOBER 14 2025349 views

ជាដំណឹងល្អសម្រាប់អ្នកខេត្ដតាកែវ ខណៈនៅពាក់កណ្ដាលខេត្ដតុលា ឆ្នាំ២០២៥ ខេត្ដដែលកំពុងមានសក្ដានុពលមួយនេះ ទទួលបានគម្រោងវិនិយោគចំនួន ៣ ដែលមានទុនវិនិយោគសរុបជាង ២០ លានដុល្លារ និងអាចបង្កើតឱកាសការងារបានជាង ១ ពាន់កន្លែង ជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។ យោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងថ្មីទាំង ៣ នេះរួមមាន៖ 

 

១. រោងចក្រផលិតអេប៉ុង ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ ១២០៤ ផ្លូវជាតិលេខ២ ភូមិជួស ឃុំជីខ្លា ស្រុកទ្រាំង ខេត្ដតាកែវ។ គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន TRIDENT NEW MATERIAL TECHNOLOGY CO., LTD. មានទុនសរុបចំនួន ១០,២ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៨៧កន្លែង។

 

558367058 1268948775263386 8755907298440593397 N

 

២. រោងចក្រផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិវៀង ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ។ រោងចក្រនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន OVERSEA FURNITURE PRODUCTS (CAMBODIA) CO.,LTD. មានទុនសរុបចំនួន ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។

 

558974664 1274359348055662 4187461468757093927 N

 

៣. រោងកច្រផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងបន្ទាប់បន្សំ ដែលមានទីតាំងស្ថិតនៅអគារលេខ ៥ ភូមិរកាពក ឃុំត្រពាំងក្រសាំង​ ស្រុកបាទី ខេត្ដតាកែវ។ រោងចក្រនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន EDI LIGHTING (CAMBODIA) CO., LTD. មានទុនវិនិយោគសរុបចំនួន ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៥៣កន្លែង។

 

គួរជម្រាបផងដែរនៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥ នេះ ខេត្ដតាកែវ ទទួលបានគម្រោងវិនិយោគសរុបចំនួន ៥៩ គម្រោង និងឈរចំណាត់ថ្នាក់ទី៤ ជាខេត្ដទទួលបានគម្រោងវិនិយោគច្រើនជាងគេបន្ទាប់ពី កំពង់ស្ពឺ ស្វាយរៀង និងរាជធានីភ្នំពេញ៕

 

558876701 1264059255752338 8292023711181242486 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia