ពីមុនទម្រាំតែអាចស្នើបើកសហគ្រាស សិប្បកម្ម មួយបានម្ចាស់សហគ្រាសត្រូវចំណាយពេលយ៉ាងច្រើនដើម្បីដាក់ពាក្យស្នើសុំនៅតាមក្រសួងពាក់ព័ន្ធ ដែលមានក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម ដែលទម្រាំតែបានរត់ឯកសារចប់ត្រូវចំណាយពេលអស់ជាច្រើនថ្ងៃ។ ដោយមើលឃើញពីផលលំបាកទាំងអស់នេះ ក្រសួងបានបង្កើតមុខងារថ្មីមួដោយបង្កើតវេបសាយសម្រាប់ម្ចាស់សហគ្រាស សិប្បកម្មធុនតូចនិងមធ្យមអាចស្នើចុះបញ្ជីបើកសហគ្រាសតាមអនឡាញបានមិនបាច់ពិបាកមកដល់ផ្ទាល់។
ចំពោះការស្នើសុំចុះបញ្ជីបង្កើតសហគ្រាសតាមអនឡាញ ដោយបងប្អូនគ្រាន់តែចុច https://msmes.misti.gov.kh ហើយធ្វើតាមការណែនាំនីមួយៗ ដែលតម្រូវឱ្យមានការបំពេញព័ត៌មានលម្អិតសហគ្រាស និងម្ចាស់អាជីវកម្ម ដូច្នេះបងប្អូនគ្រាន់តែធ្វើតាមការណែនាំតាមតែទូរស័ព្ទនិងកុំព្យូទ័រជាការស្រេច។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការចុះបញ្ជីនិងដាក់ពាក្យស្នើសុំនេះបងប្អូនអាចធ្វើការសាកសួរតាមរយៈ ០៨១ ៨៨៨ ២៩៦ / ០២៣ ២១១ ១៤១ ៕