ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (App) បញ្ជារហៅកង់បី ឬរថយន្តតាក់ស៊ីជិះ ដើម្បីជាមធ្យោបាយធ្វើដំណើរ បានក្លាយទៅជារឿងធម្មតាទៅហើយនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។
ប៉ុន្ដែរ បច្ចុប្បន្ននេះ មានកម្មវិធី (App) បញ្ជារហៅមធ្យាបាយធ្វើដំណើរជាច្រើនកំពុងប្រតិបត្តិការណ៍នៅក្នុងទីផ្សារ កម្ពុជា ប៉ុន្តែក្នុងនោះមានកម្មវិធី (App) មួយឈ្មោះ TADA ដែលបង្កើតភាពងាយស្រួល និងអត្ថប្រយោជន៍ ខ្ពស់ទៅដល់អ្នកប្រើប្រាស់ និងអ្នកបើកបរ។
TADA ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន MVL TADA (CAMBODIA) CO., LTD. គឺជា ក្រុមហ៊ុន ប្រភេទ Start up មួយ និងដំបូងគេនៅប្រទេសកម្ពុជាដែលបានសហការគ្នាជាមួយ ក្រុមហ៊ុន ផលិត កង់បីអគ្គិសនីផលិតឡើងដោយកូនខ្មែ រមានទីតាំងរោងចក្រស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅក្រោមដំបូលរោងចក្របាំងកំដៅថ្ងៃ សំលេងគ្រឿងបង្គុំជាច្រើនបានលាន់រំពងនៅក្នុងដំណើរការ សង្វាក់ ផលិតកម្មកង់បីអគ្គិសនីម៉ាក Onion ដែលត្រូវបានផលិត និងរចនាឡើងយ៉ាងប្រណិតដោយបុគ្គលិកជា ជនជាតិខ្មែររាប់រយនាក់។ បច្ចុប្បន្ន ផលិតផលសម្រេចនៃកង់បីអគ្គិសនីរបស់កូនខ្មែរកំពុងចរាចរណ៍ច្រើននៅ លើដងផ្លូវ ដែលនេះជាសមិទ្ធផលស្នាដៃកើតពីការសហការពូនផ្តុំសម្រាប់អតិថិជន TADA ទាំងអស់គ្នា។
ជាមួយនឹងការប្រើប្រាស់ TADA អតិថិជនអាចកក់ហៅកង់បីអគ្គីសនីសម្រាប់ការធ្វើដំណើរទៅគ្រប់ទីកន្លែង។ ការកក់ហៅកង់បីអគ្គីសនីរបស់លោកអ្នកមានន័យថា ពួកយើងបានចូលរួមចំណែកថែរក្សាបរិស្ថានដោយមិន ប្រើចំហេះសាំង ស្របតាមយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកំពស់ និងជំរុញការប្រើប្រាស់ យានយន្តអគ្គីសនីបែបទំនើបកម្មអោយបានច្រើន ក្នុងន័យដើម្បីជួយកាត់បន្ថយការបំពុលផ្សែងពុលក្នុង សង្គម និងបរិស្ថានភពផែនដីទាំងមូល។ លើសពីនេះ ការកក់ហៅកង់បីអគ្គីសនីនៅលើ App TADA ក៏ជាផ្នែកមួយនៃការជួយដល់បុគ្គលិករោងចក្រ ក្រុមហ៊ុន ជាពិសេសជួយដោយផ្ទាល់ទៅដល់ជីវភាព អ្នកបើកបរទទួលបានកម្រៃច្រើន និងពុំមានការកាត់ភាគរយពីក្រុមហ៊ុនឡើយ។ បន្ថែមពីនេះ សម្រាប់ អតិថិជន លោកអ្នកនឹងទទួលបាននូវការផ្តល់ជូនអត្ថប្រយោជន៍ពិសេសជាប្រចាំ និងបទពិសោធន៍ដ៏ល្អ សម្រាប់ការធ្វើដំណើរជាមួយ TADA ។
ជារួមទាំងអស់នេះគឺជាបច័្ចយមួយក្នុងការចូលរួមលើកស្ទួយផលិតផលក្នុងស្រុក ជួយសង្គម និងគាំពារ បរិស្ថានតាមរយៈការកក់ហៅកង់បីអគ្គីសនីនៅលើ TADA ៕
តើលោកអ្នកបានទាញយកកម្មវិធី TADA ហើយឬនៅ? ទាញយកឥលូវនេះ https://tada-rider.app.link/EfiodWETpBb