កម្មវិធីកក់ហៅកង់បីឬរថយន្តតាក់ស៊ីជិះ TADA ដែលបង្កើតឡើងដោយក្រុមហ៊ុន MVL TADA (CAMBODIA) CO., LTD. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានពង្រីកវិសាលភាពសេវាកម្មដោយសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនៅខេត្តព្រះសីហនុមួយទៀតហើយ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំងពីអតិថិជននៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ដោយសម្លឹងឃើញពីសក្តានុពល ជាពិសេសការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តជាប់សមុទ្រមួយនេះ TADA បានសម្រេចបោះទុនវិនិយោគបន្ថែមក្នុងការពង្រីកដែនសេវាកម្មដោយផ្តល់ជូនអ្នកធ្វើដំណើរនូវបទពិសោធន៍ដ៏ល្អមួយតាមរយៈកម្មវិធីដែលងាយស្រួលប្រើប្រាស់បំផុត ការកក់ហៅជិះលឿនទាន់ចិត្ត តម្លៃពិសេសជាងគេ សន្សំសំចៃខ្ពស់ និងធ្វើដំណើរប្រកបដោយផាសុកភាព ទំនុកចិត្ត សុវត្ថិភាព។
អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន TADA មានប្រសាសន៍ឱ្យដឹងថា «TADA មានមោទនភាពចំពោះសមិទ្ធផលជោគជ័យកន្លងមកដែលទទួលបានការគាំទ្រ និងទំនុកចិត្តខ្ពស់ពីអតិថិជនក្នុងការប្រើប្រាស់សេវាកម្មរបស់ TADA ហើយយើងនឹងបន្តវិនិយោគក្នុងការពង្រីកវិសាលភាពឱ្យកាន់តែធំទូលំទូលាយទូទាំងប្រទេសកម្ពុជា ដើម្បីផ្តល់នូវសេវាកម្មដ៏ល្អបំផុតប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា»។
ជាមួយនឹងការឈោងចាប់យកឱកាសនៃការវិនិយោគបន្ថែមរបស់ TADA នៅលើទឹកដីខេត្តព្រះសីហនុនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីសញ្ញាណវិជ្ជមានរបស់ក្រុមហ៊ុនក្នុងការពង្រីកមហិច្ឆតាអភិវឌ្ឍខ្លួនមួយកម្រិតទៀត ស្របទៅតាមចក្ខុវិស័យ និងផែនការរយៈពេលវែងរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះដែរ វត្តមានរបស់ក្រុមហ៊ុន TADA នៅលើទឹកដីខេត្តដែលមានទេសភាពស្រស់ត្រកាលមួយនេះក៏អាចជួយសម្រួលមួយផ្នែកនៃមធ្យាបាយធ្វើដំណើរដល់ភ្ញៀវទេសចរដែលមកលំហែកំសាន្តទៅកាន់តំបន់ទេសចរណ៍ដ៏ទៃទៀតដែលនេះជាកតាលីករមួយជួយឱ្យមានសកម្មភាពទេសចរណ៍នៅក្នុងខេត្តទាំងមូល។
ក្រៅពីរាជធានី-ខេត្តទាំងបីនេះ TADA នឹងសិក្សាទៅលើការបោះទុនវិនិយោគបន្ថែម ដើម្បីពង្រីកទីផ្សារកាន់តែទូលំទូលាយនៅតាមបណ្តាខេត្តជាច្រើនទៀតនៅពេលអនាគតដ៏ខ្លីខាងមុខនេះ។ ស្របទៅតាមដំណើរវិវត្តន៍ទៅមុខឥតឈប់ឈរបែបនេះ ក្រុមហ៊ុន TADA បានក្លាយជាចំណែកមួយក្នុងការរុញឱ្យមានកំណើនសេដ្ឋកិច្ចកម្ពុជាគួរឱ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។
ចាប់តាំងពីក្រុមហ៊ុន TADA ចូលមកក្នុងទីផ្សារកម្ពុជានៅឆ្នាំ២០១៨មក ក្រុមហ៊ុនបានធ្វើប្រតិបត្តិការទៅលើសេវាកម្មកក់ហៅមធ្យោបាយធ្វើដំណើរ និងអាចទាក់ទាញអ្នកប្រើប្រាស់ជាច្រើននាក់ តាមរយៈការដាក់ដំណើរការកម្មវិធី Zero-commission ride-hailing app របស់ខ្លួន ពោលគឺក្រុមហ៊ុនមិនគិតកម្រៃជើងសាពីអ្នកបើកបរ មានន័យថាអ្នកបើកបរ TADA នឹងទទួលបានកម្រៃពេញ១០០ភាគរយនៃថ្លៃសេវាធ្វើដំណើររបស់អតិថិជនដែលនេះក៏ជាផ្នែកមួយក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជាមួយចំណែកផងដែរ។
គួរបញ្ជាក់ថា សម្រាប់អតិថិជនថ្មីនៅខេត្តព្រះសីហនុ លោកអ្នកគ្រាន់តែទាញយកកម្មវិធី TADA និងប្រើប្រាស់ប្រូម៉ូដកូដ “TADASHV” លោកអ្នកនឹងទទួលបានការជិះបញ្ចុះតម្លៃ ៤,០០០រៀល ចំនួន ៥ដង សម្រាប់ការធ្វើដំណើរទៅគ្រប់ទីកន្លែង៕
ឥឡូវនេះបងប្អូន! បានទាញយកកម្មវិធី TADA ហើយឬនៅ? ទាញយកឥឡូវនេះទាំងអស់គ្នា!
Download TADA Now: https://tada-rider.app.link/EfiodWETpBb
អំពី TADA
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
https://www.facebook.com/TADAKHM
MVL TADA (CAMBODIA) Co., Ltd.
អាស័យដ្ឋាន ៖ ផ្លូវលេខ៥៩០ ភូមិទី១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
លេខទូរស័ព្ទទំនាក់ទំនង ៖ ០៨១ ៩៨៧ ៦៥៧/ ០៦១ ៩៨៧ ៦៥៨