មិនមែនភ្នំពេញឬព្រះសីហនុ! ខណៈខេត្ដសំណាង ២ នេះទទួលបានគម្រោងវិនិយោគច្រើនជាងគេសម្រាប់ខែមេសា
Bunthoeun KoemMAY 6 2025593 views

ក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៩ពាន់ កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២៧គម្រោង។ 

 

អ្វីដែលចាប់អារម្មណ៍ក្នុងចំណោមគម្រោងខាងលើ ខេត្ដស្វាយរៀង និងខេត្ដកំពង់ស្ពឺ គឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ។យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថា រាជធានី-ខេត្ដដែលទទួលបានគម្រោងវិនិយោគនេះរួមមាន៖ ខេត្ដស្វាយរៀង ១៥ គម្រោង ខេត្ដកំពង់ស្ពឺ ១៤ គម្រោង រាជធានីភ្នំពេញ ខេត្ដព្រះសីហនុ និងខេត្ដតាវែង ៧ គម្រោង ខេត្ដកោះកុង ៥ គម្រោង ខេត្ដកណ្ដាល​ ២ គម្រោង ខេត្ដត្បូងឃ្មុំ និងខេត្ដស្ទឹងត្រែងទទួលបានម្នាក់ ១ គម្រោង។

 

សូមជម្រាបថា ការអនុម័តគម្រោងវិនិយោគនៅក្នុងខែមេសា នេះមានការកើនឡើងចំនួន៣៧គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង៥៥០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

 

ដោយឡែក នៅក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៣១គម្រោង ក្នុងទុនវិនិយោគមានប្រមាណ ៣,៤ពាន់លានដុល្លារអាម៉េរិក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ចំនួនគម្រោងបានកើន ឡើងចំនួន ១០៣គម្រោង ស្មើនឹងប្រមាណ៨០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៤%៕

 

494920239 1134859365338995 7330687562405461817 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia