មកក្រឡុកទីផ្សារកម្ពុជាហើយ! នេះជារថយន្តទ្វា៥ ប្រភេទ Off-Road របស់ Suzuki វែងជាងមុន ទំនើបជាងមុន
នារី AUTOAPRIL 30 20243.5 K views

ពេញចិត្តស្តូកសម្រាប់ប្រិយមិត្តដែលនិយមចូលចិត្តឡើងភ្នំ​ ចុះទឹក ចូលព្រៃ បើកបរនៅលើផ្លូវដែលមានស្ថានភាពពិបាកៗ ឬបងប្អូនដែលតែងតែគាំទ្ររថយន្តជាប់ធន់ ងាយស្រួសក្នុងការធ្វើដំណើរ និងជាពិសេសប្រិយមិត្តដែលតែងតែគាំទ្ររថយន្ត Suzuki ជាមួយរូបរាងស្អាតកប់​តែម្តង ប្រភេទ Off-Road វែងជាងមុន ទំនើបជាងមុន។

438216932 729403069400455 970898645647246560 N

យោងតាមការចុះផ្សាយលើផេកផ្លូវការ Suzuki Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា រថយន្ត Jimny ទ្វារ៥ មកដល់ទីផ្សារកម្ពុជាហើយ ទ្វារច្រើនជាងមុន ប្រវែងវែងជាងមុន។ ចង់ដឹងរថយន្តមួយម៉ូដែលនេះមានចំណុចពិសេសអ្វីខ្លះ តស់មកដឹងលក្ខណៈសម្បត្តិកំពូលរថយន្តផ្សងព្រេងនេះទាំងអស់គ្នា។ ដោយក្នុងនោះរួមមានដូចជា៖

438230460 729402916067137 6892754620554820065 N

  • បំពាក់ដោយម៉ាស៊ីន1.5L កំលាំងខ្លាំង
  • អេក្រង់9inch Touch Screen អាចភ្ជាប់  
  • CarPlay ឬ Android Auto ល្បឿនលឿនល្អ
  • Rear Parking Sensor និងកាមេរ៉ាមើលក្រោយ
  • 438229706 729408686066560 8545773065496171656 N

    • ប្រព័ន្ធទប់លំនឹង ESP
    • ប្រព័ន្ធ All GRIP PRO 4WD
    • Hill Hold Control & Hill Descent Control
    • កៅអីក្រោយអាចកាច់បត់បានងាយស្រួល
    • ដៃចង្គូតបំពាក់ប៊តុងបញ្ជាច្រើនប្រភេទ

    438239964 730557865951642 272170930817524658 N

    រថយន្ត JIMNY 5 DOORS នាំអ្នកទៅគ្រប់ទីកន្លែងដែលអ្នកចង់ទៅ ជាមួយនឹងភាពរហ័សរហួនគ្មានគូប្រៀប កម្លាំងរមួលដ៏ខ្លាំងតាមតំរូវការរបស់លោកអ្នក។ ហើយអ្វីដែលកាន់តែពិសេសនោះមានប្រព័ន្ធ ALLGRIP PRO បំពេញចិត្តដំណើរកំសាន្តរបស់អ្នកជាមួយនឹងជំនាញនៅលើផ្លូវ ពិសេសផ្លូវ offroad។

    438301123 730557982618297 1630815844916515722 N

    គួរជម្រាបផងដែរថា សម្រាប់ការចាប់អារម្មណ៍ ប្រិយមិត្តអាចអញ្ជើញទៅទស្សនាផ្ទាល់នៅ Showroom Suzuki ក្រុមហ៊ុន អូ អឹម ស៊ី ដែលមានទីតាំងនៅកែងស្តុប ពេទ្យចិន ឬតាមរយៈលេខទូរស័ព្ទ 085 916787/086 666831៕

     

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia