តម្លៃល្អ! តស់ មកស្គាល់កូនឡានខ្លាញ់គោ ១ម៉ូដែលរបស់ជប៉ុន រាងស្អាត ស៊ីសាំងតិច ខណៈតម្លៃជាង១ម៉ឺនដុល្លារប៉ុណ្ណោះ
ធី ស្រីល័ក្ខJUNE 2 2026725 views

ល្អខ្លាំងមែនទែន សម្រាប់ប្រិយមិត្តដែលកំពុងស្វែងរករថយន្តខ្នាតតូច ងាយស្រួលជិះក្នុងក្រុង ដើម្បីជិះទៅធ្វើការ ទៅរៀន ឬប្រិយមិត្តដែលកំពុងស្វែងរកកូនឡានដែលជួយសន្សំសំចៃខ្ពស់ ស៊ីសាំងតិច ជាមួយតម្លៃធូរថ្លៃ ត្រូវប៉ាន់តែម្តង ខណៈនេះជារថយន្តខ្លាញ់គោមួយម៉ូដែលរបស់ Suzuki ស៊ីសាំងតិច ខណៈតម្លៃត្រឹមតែ១ម៉ឺនដុល្លារជាងប៉ុណ្ណោះ។

 

យោងតាមការចុះផ្សាយលើកផេកផ្លូវការ Suzuki Cambodia បានឱ្យដឹងថា រថយន្ត SUZUKI CELERIO ស៊េរីឆ្នាំ២០២៦ ដែលជាយីហោជប៉ុន​លក់ក្នុងតម្លៃត្រឹមតែ ១៦,៩៩០ដុល្លារ ដែលរចនាមកជាមួយភាពទំនើប និងទាន់សម័យ ជាមួយផ្នែកខាងក្នុងធំទូលាយជួយអោយការបើកបរ និងអ្នករួមដំណើរប្រកបដោយផាសុកភាព ជិះឡើងចុះខេត្តបានមួយអេមផងដែរ។

៣០

អ្វីដែលកាន់តែពិសេសនោះ រថយន្ត Suzuki Celerio នេះមានរូបរាងតូចច្រឡឹង ងាយស្រួលបើកបរក្នុងក្រុង និងសន្សំសំចៃសាំងខ្ពស់ មានពោងសុវត្ថិភាព ៦ (Standard 6 Airbags): សុវត្ថិភាពខ្ពស់បំផុត ការពារជុំវិញ មានអេក្រង់កម្សាន្ត ៧ អ៊ីញ (Display Audio 7"): ភ្ជាប់ជាមួយ Apple CarPlay និង Android Auto, គ្រោងឆ្អឹង HEARTECT: រឹងមាំ ស្រាល និងជួយសន្សំសំចៃសាំងបានយ៉ាងអស្ចារ្យ។

 

គួរជម្រាបផងដែរថា​ រថយន្ត SUZUKI CELERIO នេះគឺសាកសមបំផុតសម្រាប់បងប្អូនដែលមានជីវភាពមធ្យម ហើយចង់បានរថយន្តខ្លាញ់គោជិះសំរាប់ប្រើប្រាស់ធ្វើដំណើរក្នុងក្រុង ឬទៅធ្វើដំណើរទៅសាលាអាចជួយការពារសុវត្ថិភាពបាន ១០០%។សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ក្រុមហ៊ុន អូ អឹម ស៊ី  (កាច់ជ្រុងស្តុបពេទ្យចិន) ក្រុមហ៊ុនធានាជូន 3ឆ្នាំ ឬ 100,000km ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 085 916 787 បានផងដែរ៕

 ៣១

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia