ជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តដែលតែងតែងនិយមគាំទ្រម៉ូតូរបស់ក្រុមហ៊ុន Honda ជាពិសេសហ្វេនៗដែលស្រលាញ់ម៉ូតូអាគុប ខណៈពេលនេះក្រុមហ៊ុន Honda បានបញ្ចេញនៅម៉ូតូអាគុបស៊េរីឆ្នាំ២០២៤ ហើយ ជាមួយលក្ខណៈពិសេសៗជាច្រើន ជួយសន្សំសំចៃខ្ពស់ ពណ៌ស្អាត និងមានតម្លៃកប់ខ្លាំង។
យោងតាមការចុះផ្សាយលើគេហទំព័រ bikes4sale កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះបានឱ្យដឹងថា ម៉ូតូ Honda Super Cub ស៊េរីឆ្នាំ ២០២៤ ប្រើប៊ិចសាំង ជួយដល់ការសន្សំសំចៃខ្ពស់ ដោយចាក់សាំង ១លីត្រ អាចធ្វើដំណើរបាន ៧១គីឡូម៉ែត្រ ខណៈតម្លៃត្រឹម ១៣៣០ដុល្លារ នៅក្នុងប្រទេសថៃ ហើយសហរដ្ឋអាមេរិក លក់រាយក្នុងតម្លៃ ៣,៨៩៩ ដុល្លារ។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់ Honda Super Cub 2024៖
- សមាមាត្របង្ហាប់ 0: 1
- ទទឹង x ប្រវែង x កម្ពស់ (មម)៖ 698 x 1,876 x 1,042
- គម្លាតកង់ (មម): 1,224
- កម្ពស់ Upholstery (mm): 744
- បរិមាណប្រេងឥន្ធនៈ (លីត្រ): 2
- ទំងន់សុទ្ធ (គីឡូក្រាម): 98