ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 30 ខែមករា ឆ្នាំ 2026 — មន្ទីរពេទ្យ Sunway Medical Centre, Sunway City (SMC) ដែលជាមន្ទីរពេទ្យឯកជនកម្រិតខ្ពស់បំផុត និងធំបំផុតនៅប្រទេសម៉ាឡេស៊ី បានបើកដំណើរការដោយជោគជ័យនូវពិព័រណ៍ Sunway Medical City Expo 2026 ជាលើកដំបូង ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី 30 ខែមករា ដល់ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2026 នៅ AEON Mall 2 ទីក្រុងភ្នំពេញ ដែលជាសញ្ញាសម្គាល់ដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងលើវិស័យសុខាភិបាល និងទេសចរណ៍វេជ្ជសាស្ត្រ រវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា។
ពិព័រណ៍នេះត្រូវបានបើកជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Shaharuddin bin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដោយមានវត្តមាន លោកវេជ្ជបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការមន្ទីរពេទ្យ និងសុខាភិបាលនៃ Sunway Healthcare Group តំណាងឱ្យ SMC។

ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីដៃគូយុទ្ធសាស្ត្ររបស់ Sunway នៅកម្ពុជា រួមមាន AirAsia Cambodia និង Tourism Malaysia ដែលបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការទទួលយកសេវាថែទាំសុខភាព និងការធ្វើដំណើរទេសចរណ៍វេជ្ជសាស្ត្រផងដែរ។
ក្នុងរយៈពេលបីថ្ងៃនៃពិព័រណ៍នេះបានបង្ហាញឱ្យឃើញថា មន្ទីរពេទ្យ Sunway Medical Centre, Sunway City គឺជាគោលដៅសុខាភិបាលឈានមុខគេសម្រាប់អ្នកជំងឺពីប្រទេសកម្ពុជា ខណៈពេលដែលបង្ហាញពីប្រព័ន្ធអេកូស៊ីស្ទឹមរួមបញ្ចូលគ្នារបស់ Sunway ដែលរួមមាន Sunway Sanctuary សួនកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ព្រមទាំងវិស័យអប់រំ ផងដែរ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំណាប់អារម្មណ៍ក្នុងការស្វែងរកសេវាព្យាបាល និងសុខុមាលភាពនៅទីក្រុងគូឡាឡាំពួរ។

ក្នុងពេលថ្លែងសុន្ទរកថានៅពិធីបើក លោកវេជ្ជបណ្ឌិត Khoo Chow Huat បានមានប្រសាសន៍ថា៖
“Sunway Medical City Expo 2026 គឺជាវេទិកាមួយដើម្បីនាំយកព័ត៌មានផ្នែកសុខាភិបាលដែលអាចជឿទុកចិត្តបានឱ្យកាន់តែជិតស្និទ្ធជាមួយអ្នកជំងឺពីប្រទេសកម្ពុជា ខណៈពេលដែលកំពុងពង្រឹងលើទំនាក់ទំនងរវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ក្នុងការទទួលបានសេវាថែទាំសុខភាព ទេសចរណ៍វេជ្ជសាស្ត្រ និងការគាំទ្រសម្រាប់អ្នកជំងឺផ្ទាល់”



ស្របពេលជាមួយនឹងការរៀបចំពិព័រណ៍នេះ មន្ទីរពេទ្យ Sunway Medical Centre, Sunway City ក៏បានប្រកាសអំពីភាពជាដៃគូថ្មីជាមួយ Forte Insurance, FTB Bank និង AirAsia Cambodia ដោយមានគោលបំណងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរការរបស់អ្នកជំងឺ សម្រួលដល់សេវាសុខាភិបាលឆ្លងដែន និងធ្វើឲ្យបទពិសោធន៍របស់អ្នកជំងឺជារួមកាន់តែប្រសើរ។ គម្រោងនានារួមមាន ដំណោះស្រាយទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ ជាមួយដៃគូធនាគារក្នុងស្រុក ក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ SMC ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជំងឺផងដែរ។
ក្នុងអំឡុងពិព័រណ៍ អ្នកចូលរួមក៏អាចជួបជាមួយអ្នកតំណាងរបស់ SMC ដើម្បីទទួលបានព័ត៌មានវេជ្ជសាស្ត្រ ការរៀបចំការណាត់ជួបពេទ្យ និងស្វែងយល់ពីកញ្ចប់ពិសេសផ្សេងៗ និងចូលរួមសកម្មភាពជាច្រើន រួមមាន ការពិនិត្យជាតិស្ករក្នុងឈាម ការពិនិត្យលើ BMI ការពិនិត្យភ្នែក ព្រមទាំងការបង្ហាញអំពីអាជីវកម្ម និងកម្មវិធីចាប់រង្វាន់ផ្សេងៗនៅទីតាំងផ្ទាល់។

ពិព័រណ៍នេះក៏បានផ្តល់ជូនសម្រាប់អ្នកចូលរួមនូវទិដ្ឋភាពដ៏ទូលំទូលាយអំពីសេវាសុខាភិបាលដែលមាននៅមន្ទីរពេទ្យ Sunway Medical Centre, Sunway City ព្រមទាំងអាចស្វែងយល់អំពីសេវាកម្មផ្សេងៗរបស់ Sunway លើបដិសណ្ឋារកិច្ច សុខុមាលភាព ការកម្សាន្ត និងការអប់រំផងដែរ។
សម្រាប់ព័ត៌មានបន្ថែម ឬការបញ្ជាក់ផ្សេងៗ សូមទាក់ទង៖
Sunway Medical Centre, Sunway City
Peramarajan Velasamy
Senior Manager, International Business Development
ទូរស័ព្ទ: +6010-2994766
អ៊ីមែល: peramarajanv@sunway.com.my



