មិនធម្មតា! លោកយាយ វ័យ ១០២ឆ្នាំ អាចដើរឡើងវិញបាន ក្រោយទទួលបានការព្យាបាលយ៉ាងជោគជ័យនៅមន្ទីរពេទ្យ Sunway ក្នុងប្រទេសម៉ាឡេស៊ី

ការព្យាបាលសង្រ្គោះ និងការវះកាត់លើអ្នកជំងឺដែលមានវ័យលើសពី ១០០ ឆ្នាំ ជានិច្ចកាលគឺជាប្រធានបទដ៏ប្រឈម និងប្រថុយប្រថានបំផុតសម្រាប់វិស័យសុខាភិបាលទូទាំងសកលលោក ដោយសារកត្តាខ្សោយនៃសារពាង្គកាយ។ ទោះជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យ Sunway Medical Centre នៅក្នុងប្រទេសម៉ាឡេស៊ី បានបង្ហាញឱ្យឃើញម្តងទៀតនូវស្តង់ដារវេជ្ជសាស្ត្រកម្រិតអន្តរជាតិ និងសមត្ថភាពដ៏វិសេសវិសាលរបស់ខ្លួនតាមរយៈការសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការជួយសង្គ្រោះលោកយាយម្នាក់ វ័យ១០២ ឆ្នាំ ឱ្យរួចផុតពីការសម្រាកនៅមួយកន្លែង និងអាចត្រឡប់មកដើរឡើងវិញបានយ៉ាងអស្ចារ្យ។

 

ជាក់ស្តែង ដូចនៅក្នុងករណី លោកយាយ(Popo) ដែលមានវ័យ ១០២ឆ្នាំទៅហើយ តែគាត់អាចងើបដើរឡើងវិញបានក្នុងរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ បន្ទាប់ពីទទួលបានការវះកាត់ត្រគាកនៅក្នុងមជ្ឈមណ្ឌលវេជ្ជសាស្រ្តសាន់វ៉េ (Sunway Medical Centre) នាទីក្រុង Sunway City ក្នុងប្រទេសម៉ាឡេស៊ី។ ការវះកាត់ដ៏ជោគជ័យមួយនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើននៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធភាពរបស់មន្ទីរពេទ្យ Sunway Medical Centre ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបើកទំព័រថ្មីមួយក្នុងការផ្តល់ក្តីសង្ឃឹម និងទំនុកចិត្តខ្ពស់បំផុត សម្រាប់អ្នកជំងឺមកពីគ្រប់ទិសទីដែលស្វែងរកសេវាថែទាំសុខភាពផងដែរ។

១៧

ត្រឡប់ទៅអតីតកាលបន្តិច មុនពេលលោកយាយកើតមានរបួសដួលដើរលេងរួចនេះ លោកយាយ (Popo) គឺជាមនុស្សម្នាក់ដែលសកម្មនិងរស់នៅឯករាជ្យនិងមានម្ចាស់ការលើខ្លួនឯង ហើយលោកយាយក៏មានស្មារតីវៃឆ្លាត ល្អប្រសើរ ព្រមទាំងអាចគ្រប់គ្រងកិច្ចការប្រចាំថ្ងៃរបស់ខ្លួនបានយ៉ាងដិតដល់ខ្លាំងមែនទែន។ ប៉ុន្តែ ក្រោយពេលដួលនៅក្នុងផ្ទះ លោកយាយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយត្រូវបានធ្វើរោគវិនិច្ឆ័យថាមានការបាក់ កឆ្អឹងភ្លៅ (Neck of Femur Fracture) ដែលនេះគឺជាស្ថានភាពធ្ងន់ធ្ងរមួយសម្រាប់អ្នកជំងឺវ័យចំណាស់ ព្រោះអាចបណ្តាលឱ្យបាត់បង់លទ្ធភាពធ្វើចលនា និងធ្វើឱ្យសុខភាពធ្លាក់ចុះយ៉ាងគំហុក។

 

បងប្អូនមានដឹងទេ គ្រាន់តែបញ្ជូនលោកយាយមកព្យាបាលនៅមន្ទីរពេទ្យ Sunway Medical Centre ភ្លាមៗ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រុមគ្រូពេទ្យជាច្រើនដែលរួមមាន គ្រូពេទ្យវះកាត់ឆ្អឹង គ្រូពេទ្យឯកទេសរោគមនុស្សចាស់ គ្រូពេទ្យស្ពឹក និងគ្រូពេទ្យឯកទេសស្តារនីតិសម្បទា បានប្រជុំឯកភាពគ្នាលើផែនការការព្យាបាលមួយភ្លាម ជាពិសេសនោះបានធ្វើឱ្យប្រព័ន្ធសេវាសម្របសម្រួលការបាក់ឆ្អឹង (Fracture Liaison Service-FLS) របស់មន្ទីរពេទ្យចាប់ផ្តើមបើកដំណើរការភ្លាមតែម្តង។

 

លើសពីនេះទៅទៀត សម្រាប់ការវះកាត់លោកយាយ (Popo) ត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត Jeffrey Jaya Raj ដែលជាគ្រូពេទ្យវះកាត់ឆ្អឹងដ៏មានបទពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងស្ថានភាពឆ្អឹងដ៏ស្មុគស្មាញ រួមទាំងករណីបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង (Fragility Fractures) ក៏ត្រូវបានចូលរួមសហការពីគ្រូពេទ្យឯកទេសរោគមនុស្សចាស់គឺ លោកស្រីវេជ្ជបណ្ឌិត The Hoon Lang ចំណែកគ្រូពេទ្យស្ពឹក ត្រូវបានដឹកនាំដោយ លោកស្រីវេជ្ជបណ្ឌិត Lai Hou Yee និងក្រុមគ្រូពេទ្យឯកទេសស្តារនីតិសម្បទាផងដែរ។

១៩

ជាមួយគ្នានោះដែរ ដើម្បីសុវត្ថិភាពខ្ពស់ និងកាត់បន្ថយហានិភ័យផ្សេងៗគ្រូពេទ្យបានជ្រើសរើសវិធីប្រើថ្នាំស្ពឹកតាមតំបន់ និងចាក់តាមខួរឆ្អឹងខ្នងជំនួសឱ្យការសន្លប់ធំ ក្រុមគ្រូពេទ្យក៏បានសម្រេចចិត្តធ្វើការវះកាត់ប្តូរឆ្អឹងភ្លៅម្ខាង(Bipolar Hemiarthroplasty) ដោយចំណាយពេលវះកាត់ត្រឹមតែមួយម៉ោងប៉ុណ្ណោះ។

 

អ្វីដែលមិនគួរឱ្យជឿនោះ នៅថ្ងៃបន្ទាប់លោកយាយអាចក្រោកឈរបានហើយក្នុងរយៈពេល ៤៨ម៉ោងលោកយាយបានចាប់ផ្តើមហាត់ដើរដោយមានការទប់ជ្រោមជ្រែង អ្វីដែលកាន់តែអស្ចារ្យនិងរំភើបយ៉ាងក្រៃលែង លោកយាយ(Popo) ដែលមានអាយុ១០២ឆ្នាំ ត្រូវបានគេចាត់ទុកថាជាអ្នកជំងឺវះកាត់ត្រគាក ដែលមានអាយុច្រើនជាងគេបំផុតម្នាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

២០

ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Sunway Medical Centre បានបញ្ជាក់ថា អព្ភូតហេតុនេះមិនមែនកើតឡើងដោយសារតែការវះកាត់តែមួយមុខនោះទេ កត្តាដ៏ធំបំផុតសម្រាប់លោកយាយនោះគឺការផ្តល់កម្លាំងចិត្ត និងការគាំទ្រយ៉ាងកក់ក្តៅពីក្រុមគ្រួសារហើយលោកយាយក៏ត្រូវបានមើលថែនិងលើកទឹកចិត្តជាប្រចាំពីសំណាក់កូនៗ ចៅ និងចៅទួតពេញមួយកំឡុងពេលព្យាបាលចំណែកលោកយាយផ្ទាល់ក៏មានស្មារតីរឹងមាំខ្លាំងដែរ ដោយគាត់បានប្រាប់ទៅកាន់ក្រុមគ្រួសារទាំងញញឹមថា “ឱ្យតែខ្ញុំអាចដើរបាន ខ្ញុំនឹងខំប្រឹងដើរ”។

១៨

គួរជម្រាបថា មន្ទីរពេទ្យ Sunway Medical Centre គឺជាមន្ទីរពេទ្យឯកជន Sunway ធំជាងគេ និងឈានមុខគេមួយនៅប្រទេសម៉ាឡេស៊ី ទទួលបានការទទួលស្គាល់ស្តង់ដារអន្តរជាតិ (JCI)។ ដែលមានឯកទេសឈានមុខគេដូចជា៖

 

១. ជំងឺមហារីក (Cancer/Oncology)៖ ប្រើបច្ចេកវិទ្យាទំនើបចុងក្រោយ (CyberKnife & Gamma Knife)

 ២. ជំងឺបេះដូង (Cardiology)៖ ការវះកាត់ និងដាក់រ៉ឺស័រគាំងបេះដូងស្មុគស្មាញ។

 ៣. ផ្នែកឆ្អឹង និងសន្លាក់ (Orthopedics)៖ វះកាត់ប្តូរគន្លាក់ឆ្អឹងដោយប្រើរ៉ូបូតជំនួយ (Robotic Surgery)

 ៤. ការវះកាត់ប្តូរសរីរាង្គ (Organ Transplant)៖ ជំនាញខ្ពស់លើការប្តូរថ្លើម និងតម្រងនោម។

 ៥. មជ្ឈមណ្ឌលមនុស្សចាស់ មាតា និងកុមារ៖ រួមទាំងសេវាជំនួយការបង្កើតកូន (IVF)

 

ប្រសិនជាបងប្អូនចាប់អារម្មណ៍ ចង់បានព័ត៌មានបន្ថែមអាចសាកសួរផ្នែកវេជ្ជសាស្រ្ត សូមទំនាក់ទំនងទៅកាន់ ការិយាល័យតំណាងមជ្ឈមណ្ឌលវេជ្ជសាស្រ្តសាន់វ៉េ (Sunway Medical Centre) ប្រចាំរាជធានីភ្នំពេញ ប្រទេសកម្ពុជា ឬទាក់ទងទៅកាន់កញ្ញា/លោកស្រី ជា គីមជូ អ៊ីម៉ែល៖ smc-cambodia@sunway.com.my លេខទូរស័ព្ទ៖ +855 96 929 2921

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia