Sunshine Snow Worldបើកដំណើរការ!កម្មវិធីជះទឹករបស់Sunshine Family park ៣ថ្ងៃជាប់គ្នា!ចាប់រង្វាន់ iphone 15 ដោយឥតគិតថ្លៃ
Daneth MechAPRIL 15 2024

ថ្ងៃទី ១៣ ខែមេសា ជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំខ្មែរ ព្រឹត្តិការណ៍ដ៏អស្ចារ្យបានមកដល់ នោះគឺSunshine Family Park និងSunshine Snow Worldបានដំណើរការអាជីវកម្មហើយ!

     

ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសាតារាល្បីៗដែលមានអ្នកគាំទ្ររាប់លាននាក់ ឌីជេ និងរថយន្តបាញ់ទឹក កម្មវិធីជះទឹកនឹងមានរយៈពេល៣ថ្ងៃជាប់គ្នា! អ្នកនៅភ្នំពេញចង់លេងទឹក តិចស្គាល់តែសង្ក្រាន្តវត្តភ្នំ!

1

ឆាប់យកកាំភ្លើងទឹករបស់អ្នកមកៗ កម្មវិធីកំសាន្តជះទឹកអាចចូលរួមដោយអត់គិតថ្លៃ ថែមទាំងមានម៉ាស៊ីនពពុះដ៏ធំ ក្មេងៗអាចចូលទៅលេងយ៉ាងសប្បាយរីករាយ!

2

ចង់នាំកូនទៅលេងទឹកតែមិនដឹងទៅកន្លែងណាមែនទេ? ​Sunshine Family Parkគឺពិតជាជម្រើសដ៏ល្អបំផុត!

3

4

តារាកម្ពុជាល្បីៗដែលមានអ្នកគាំទ្ររាប់លាននាក់មកដល់ជះទឹក រាំលេង និងការចាប់រង្វាន់ សប្បាយកប់តែម្ដង!

នៅយប់កម្មវិធីបើកដំណើរការ កញ្ញសេនយូរី(YuriZen) តារាល្បីដែលមានអ្នកគាំទ្ររាប់លាននាក់បានមកដល់Sunshine Family Park នាំមកនូវបរិយាកាសសប្បាយ មានភាពរស់រវើកជាមួយនឹងការច្រៀងដ៏ពិរោះ និងការរាំជាមួយគ្នា

5

6

កញ្ញសេនយូរី អញ្ជើញក្មេងៗឡើងឆាកចូលរួមកម្មវិធី នាំមកនូវសើចសប្បាយរីករាយ!

7

នៅយប់ថ្ងៃដដែល មានការចាប់រង្វាន់ធំៗ ដូចជាiphone 15 កុំព្យូទ័រយូរដៃ និង ipad ជាដើម! ហើយក៏បានរកឃើញម្ចាស់រង្វាន់ផងដែរ មកSunshine Family Park ចាប់ពីថ្ងៃទី១៤ដល់១៦មេសា ដើម្បីមានឱកាសឈ្នះរង្វាន់ធំ!

8

Sunshine Family Park មានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ ដោយគ្របដណ្តប់លើផ្ទៃដីជាង 80,000 ម៉ែត្រការ៉េ រួមទាំងមានពិភពព្រិលទឹកកកដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ Sunshine Snow World សួនកម្សាន្តទំហំ20,000 ម៉ែត្រការ៉េ និងផ្សាររាត្រីទំហំជាង 5,000 ម៉ែត្រការ៉េ!

9

នៅទីនេះ អ្នកមិនត្រឹមតែអាចទទួលបានបទពិសោធន៍រីករាយនៃការប៉ះទង្គិចគ្នារវាងតំបន់ត្រូពិច និងពិភពព្រិលទឹកកក ប៉ុណ្ណោះទេ ថែមទាំងអាចរីករាយជាមួយនឹងទំនាក់ទំនងដ៏ស្និទ្ធស្នាលរវាងឪពុកម្តាយ និងកូនៗផងដែរ។អ្នកក៏អាចសាកល្បងនូវម្ហូបខ្មែរ និងអាស៊ីអាគ្នេយ៍ ហូប ផឹក និងសប្បាយបូកបញ្ចូលគ្នា!

10

ជាគម្រោងកម្សាន្តលក្ខណៈគ្រួសារដ៏ធំបំផុតក្នុងប្រទេសកម្ពុជា! Sunshine Family Park មានគោលបំណងបង្កើតបទពិសោធន៍ជីវិតថ្មីសម្រាប់ប្រជាជនកម្ពុជា និងឈានមុខគេនូវស្តង់ដារថ្មី និងនិន្នាការថ្មីនៅក្នុងឧស្សាហកម្មកម្សាន្តគ្រួសារកម្ពុជា!

Sunshine Snow Worldទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ប្រជាជនកម្ពុជា ពិភពព្រិលទឹកកក គឺជាបទពិសោធន៍ដែលមិនធ្លាប់មានពីមុនមក និងប្លែកពីគេ ហើយវាត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា នៅពេលវត្តមានជាលើកដំបូង!

11

ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពលរដ្ឋកម្ពុជាជាច្រើនបានទៅលេងកម្សាន្តនៅSunshine Snow World ហើយទទួលបានកាដូឆ្នាំថ្មីដ៏ពិសេស បន្សល់ទុកនូវអនុស្សាវរីយ៍ឆ្នាំថ្មីដ៏ពិសេសមួយ!

12

ពលរដ្ឋយើងនិយាយថានៅកម្ពុជាក៏អាចទទួលភាពរីករាយពីព្រិលទឹកកកដែរ!

13

Sunshine Family Parkបានអញ្ជើញ ជាងចម្លាក់ទឹកកកដ៏ជំនាញមកពីប្រទេសរុស្ស៊ីនិងទីក្រុងហាប៊ីន ប្រទេសចិនដើម្បីនាំយកបទពិសោធន៍ទឹកកក និងព្រិលកំពូលទៅកាន់ប្រជាជនកម្ពុជា និងអាស៊ីអាគ្នេយ៍។

រូបចម្លាក់ទឹកកកនៃប្រាសាទអង្គរវត្ត នាគក្បាល៧ និងរូបរាងផ្សេងៗទៀត វាគឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃវប្បធម៌ខ្មែរ និងចម្លាក់ទឹកកកចិន នៅក្នុងរូបចម្លាក់ទឹកកក់ទាំងនោះ ថែមទាំងមានចេកមកពីខេត្តស្ទឹងត្រែង ម្នាស់មកពីខេត្តក្រចេះ និងទុរេនមកពីខេត្តកំពត ចម្លាក់​ទឹកកក​ប្រភេទ​នេះ​មាន​តែ​មួយ​គត់​ក្នុងពិភពលោក!

14

Sunshine Snow Worldមិនត្រឹមតែជាឋានសួគ៌ដ៏រីករាយសម្រាប់ក្មេងៗក្នុងការធ្វើមនុស្សព្រិល និងលេងកម្សាន្តជាមួយបាល់ព្រិលប៉ុណ្ណោះទេ ក៏ជាកន្លែងដ៏ល្អសម្រាប់គូស្នេហ៍វ័យក្មេងក្នុងការណាត់ជួបគ្នា!!

15

នេះជាបទពិសោធន៍ថ្មីមួយដែលអ្នកនៅកម្ពុជាគ្រប់គ្នាគួរតែមាន ម៉ោងបើកដំណើរការ:10 ព្រឹក ដល់ 10 យប់ ជារៀងរាល់ថ្ងៃ!

មុនថ្ងៃទី៣០ ខែមេសា ចំណាយតែ 15.8$ប៉ុណ្ណោះ! សម្រាប់ទិញសំបុត្រ Sunshine Snow World នឹងទទួលបានសំបុត្រ Sunshine Family park តម្លៃ 9 ដុល្លារដោយឥតគិតថ្លៃ! កុំ​ខកខានឲ្យសោះ​!

ចាប់បើកថ្មី

កាតលេងប្រចាំឆ្នាំឥតកំណត់៖ តម្លៃដើមនៃកាតប្រចាំឆ្នាំចំនួនមួយគឺ៣១៨ដុល្លារ  ឥឡូវតែ១៥៨ដុល្លារ

តម្លៃដើមនៃកាតប្រចាំឆ្នាំចំនួនពីរគឺ៥១៨ដុល្លារ ឥឡូវតែ២៥៨ដុល្លារ

អាស័យដ្ឋាន៖ទល់មុខ One Park តំបន់បឹងកក់ រាជធានីភ្នំពេញ ;ដោយសរសេរ“Sunshine Family Park ” ក្នុងGoogle Maps ដើម្បីស្វែងរកទីតាំង

ទូរស័ព្ទផ្នែកបម្រើអតិថិជន៖ 0887621666

លេខទូរសព្ទសហការអាជីវកម្ម៖

ភាសាអង់គ្លេស/ចិន៖ 060909888

ភាសាអង់គ្លេស//ខ្មែរ៖0887631666

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia