រថភ្លើងថ្មី១ប្រភេទនេះអាចនឹងត្រូវសាងសង់នៅភ្នំពេញ ខណៈរដ្ឋបង្ហាញការពេញចិត្ដនឹងគាំទ្រ
Bunthoeun KoemJUNE 27 20231.4 K views

បច្ចុប្បន្នគម្រោងរថភ្លើងចំនួន ៣ ប្រភេទរួមមាន៖ រថភ្លើងលើអាកាស រថភ្លើងក្រោមដី និងរថភ្លើងគ្មានមនុស្សបើក ត្រូវបានសិក្សាសម្រាប់ការសាងសង់នៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ យ៉ាងណាទាក់ទងនឹងគម្រោងរថភ្លើងទាំង ៣ ប្រភេទនេះដែរ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញចំណាប់អារម្មណ៍ និងចង់ឲ្យមានគម្រោងរថភ្លើងក្រោមដី សម្រាប់ការសាងសង់នៅភ្នំពេញ។

355477825 582350700742595 2974347850653373507 N

ថ្លែងនៅក្នុងកិច្ចសម្ភាសពិសេសស្ដីពី «សមិទ្ធផលសំខាន់ធំៗ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣» កាលពីថ្ងៃទី២១ ខែមិថុនា កន្លងទៅឯកឧត្ដមបានមានប្រសាសន៍ដូច្នេះថា “យើងបានធ្វើការសិក្សាចប់សព្វគ្រប់ផ្លូវរថភ្លើងក្រោមដី Subway យើងបានសិក្សា Monorail នៅភ្នំពេញ យើងបានសិក្សា AJT គឺរថភ្លើងរត់ដោយគ្មានអ្នកបើក។ មានបីប្រភេទនៅទីក្រុងភ្នំពេញ អ៊ីចឹងយើងបានសិក្សាចប់សព្វគ្រប់ យើងកំពុងវាយតម្លៃតើប្រព័ន្ធណា គួរសាងសង់

ឯកឧត្ដមលើកឡើងបន្ដថា “ខ្លួនខ្ញុំផ្ទាល់គឺចង់បាន នៅក្រោមដី ព្រោះថាមិនទើសភ្នែក ហើយល្អនៅក្រោមដីផង។ នៅក្រោមដីយើងអាចទាក់ទាញអ្នកវិនិយោគមកដាក់ទុន ដោយសារនៅក្រោមដីមានដីអាចធ្វើជាហាងលក់ទំនិញ។ល។ ដើម្បីប្រមូលថវិកាគាត់មកវិញ យើងកំពុងសិក្សា ពិភាក្សាជាមួយដៃគូខាងផ្នែកឯកជនដើម្បីមកដាក់ទុន”

ក្នុងនោះដែរ កាលពីកន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហាញការគាំទ្រសម្រាក់គម្រោងផ្លូវរថភ្លើងក្រោមដីនេះផងដែរ។ ដោយសារតែគម្រោងរថភ្លើងក្រោមដីនេះមិនត្រូវសាងសង់កាត់ដំបូលផ្ទះប្រជាពលរដ្ឋ ដូចរថភ្លើងលើអាកាសឡើយ។ ហើយគម្រោងរថផ្លូវក្រោមដីនេះគឺអាចនឹងតភ្ជាប់ទៅដល់ខេត្ដកណ្ដាលផងដែរ៕

273

Mta Subway Vintage

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia