ឱកាសល្អសម្រាប់បងប្អូនកម្មករ កម្មការិនី ដែលបានព្យួរកាងារ និង កំពុងបម្រើការងារទាំងអស់ដែលនៅតាមបណ្តារោងចក្រសហគ្រាស និងសាធារណជនទូទៅដែលចង់មានជំនាញបន្ថែមដើម្បីអាចរកចំណូលបន្ថែម ឬដើម្បីចេញរកស៊ីខ្លួនឯង បងប្អូនអាចធ្វើការដាក់រៀនជំនាញគិតថ្លៃនៅ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បាន។ ដោយវិទ្យាស្ថានបានបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេល៤ខែ ដោយឥតបង់ថ្លៃ លើមុខជំនាញដូចខាងក្រោម៖
១.ការរចនាក្រាហ្វិកដោយកុំព្យូទ័រ
២.ការថែរក្សាសម្ផស្ស និងសម្អាងកាយ
៣.ការឆុងកាហ្វេ និងភេសជ្ជៈ
៤.ការដុតនំប៉័ង
៥.ការក្រឡុកស្រា
៦.ជំនាញម្ហូបខ្មែរ/ថៃ/ជប៉ុន/ចិន
ក្រោយសិក្សាចប់បងប្អូននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីវគ្គបណ្តុះបណ្តាលនេះដូចជា៖ ទទួលបានជំនាញមួយច្បាស់លាស់ ទទួលបានសញ្ញាបត្រក្រោយបញ្ចប់ការសិក្សា មានសមត្ថភាពអាចស្វែងរកការងារធ្វើទទួលបានប្រាក់ខែសមរម្យ មានឱកាសបើកអាជីវកម្មផ្សេងៗ
ចំពោះលក្ខខណ្ឌនៃការជ្រើសរើស៖ កម្មករ កម្មការនីដែលបានព្យួរការងារ ឬបោះបង់ការងារ និងសាធារណជនទូទៅដែលមិនមានជំនាញ ឬមុខរបរច្បាស់លាស់អាចដាក់ពាក្យសុំចុះឈ្មោះចូលរៀនបានដោយភ្ជាប់មកនូវឯកសារសម្រាប់ការដាក់ពាក្យ៖
- អត្តសញ្ញាណប័ណ្ណ (ថតចម្លង) ចំនួន ០១ ច្បាប់
- សំបុត្រកំណើត (ថតចម្លង) ចំនួន ០១ ច្បាប់
- សៀវភៅការងារ (ថតចម្លង) ចំនួន ០១ ច្បាប់
- ប័ណ្ណសំគាល់ខ្លួនកម្មករនិយោជិតខ្មែរ (ថតចម្លង) ចំនួន ០១ ច្បាប់
- រូបថត 4*6 ផ្ទៃពណ៌ខៀវ (ពាក់អាវធំ) ចំនួន ០៦ សន្លឹក
សម្រាប់ការកាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដូច្នេះសម្រាប់បងប្អូន កម្មករ កម្មការនី និងសាធារណជនដែលមានចំណាប់អារម្មណ៍ សូមទាក់ទងមកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ដែលមានអាសយដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទាក់ទងតាមទូរស័ព្ទលេខ៖ 011298456 / 093808057 / 010266296 / 077225425 / 069967979 / 010744132 / 098267716 ។(ទីតាំង)
អត្ថបទដោយ៖សម្បត្តិ សុខឡាង