ចង់រៀនជំនាញ ជួសជុលរថយន្ត ម៉ាស៊ីនត្រជាក់ និងជាងភ្លើង ឥតគិតថ្លៃកន្លែង១នេះ មានផ្តល់អាហារូបករណ៍ជិត ១ពាន់កន្លែង
ធី ស្រីល័ក្ខNOVEMBER 16 20221.4 K views

សម្រាប់បងប្អូនដែលមានបំណងចង់រៀនជំនាញ ជួសជុលរថយន្ត ម៉ាស៊ីនត្រជាក់ និងផ្នែកវិស្វកម្មអគ្គិសនី អាចធ្វើការដាក់ពាក្យយកអាហារូបករណ៍នៅ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដែលកំពុងប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ៩៤០កន្លែង និងបង់ថ្លៃចំនួន៧៤០កន្លែង លើជំនាញដែលមានតម្រូវការទីផ្សារការងារខ្ពស់ជាច្រើនដែល អាចបង្កើតមុខរបរខ្លួនឯងបាន ព្រមទាំងទទួលបានប្រាក់ចំណូលខ្ពស់។

ក្រៅពីជំនាញខាង ៣ ខាងលើ វិទ្យាស្ថានក៏មានផ្តល់អាហារូបករណ៍ទៅលើជំនាញមានទីផ្សារផ្សេងៗទៀតផងដែរ ក្នុងនោះ សម្រាប់ជំនាញសញ្ញាបត្របរិញ្ញាបត្រវិទ្យា/ឯកទេស និងសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង មានចំនួន៨ជំនាញ រួមមាន ៖ ពត៌មានវិទ្យា ពាណិជ្ជកម្មអេឡិចត្រូនិច វិស្វកម្មរថយន្ត បរិក្ខាត្រជាក់ វិស្វកម្មលោហៈ គ្រប់គ្រងបច្ចេកវិទ្យា វិស្វកម្មអគ្គិសនី វិស្វកម្មលោហៈបន្ទះបន្សារ។

ចំពោះជំនាញសញ្ញាបច្ចេកទេស និងវិជ្ជាជីវៈ ១ ២ ៣ មានចំនួន ៩មុខជំនាញរួមមាន ៖ ការថែទាំនិងជួសជុលរថយន្ត ការថែទាំនិងជួសជុលអគ្គិសនីរថយន្ត ការទាំនិងជួសជុលម៉ាស៊ីនត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មបរិក្ខាត្រជាក់ពាណិជ្ជកម្ម ការផ្សារអគ្គិសនី សេវាកម្មគ្រប់គ្រយានដ្ឋាន ជំនាញដំឡើងបណ្តាញអគ្គីសនីក្នុងអគារ និង ការបន្ស៊ីលោហៈ។

សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១៥ ៨២១ ៨២៧ / ០៨៧​ ៥២៥ ៥០៩ / ០៧០ ៧១៩ ៦០០ ។គួរបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលមានពិការភាព ស្រ្តី សិក្សានុសិស្សក្រីក្រ និងជនជាតិដើមភាគតិច ត្រូវបានផ្តល់អតិភាព។សម្រាប់លក្ខខណ្ឌជ្រើសរើសនិងការដាក់ពាក្យផ្សេងៗទៀតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖

315299926 2306057159567504 4362292677471831132 N

315288978 2306057196234167 8658885362618382851 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia