មិនបាច់បង់ថ្លៃ! កន្លែងល្បី១ នៅភ្នំពេញ កំពុងបើកបង្រៀនវគ្គធ្វើនំ ច៦ថ្ងៃឥតគិតថ្លៃ រៀនចប់អាចបើកហាងបាន
ធី ស្រីល័ក្ខ•SEPTEMBER 3 2026•3.3 K views

ចំពោះប្រិយមិត្តអ្នកដែលចង់រៀនជំនាញធ្វើនំតែមិនដឹងរៀននៅទីណា ឬគ្មានលទ្ធភាពរៀនឈប់បារម្ភទៀតទៅ ព្រោះឥលូវនេះមានកន្លែង១នៅភ្នំពេញគឺ Wilmar CLV កំពុងតែបើកវគ្គបង្រៀនធ្វើនំដោយឥតគិតថ្លៃគឺចំនួន ៦ថ្ងៃ ចាប់ពីថ្ងៃទីថ្ងៃព្រ.ហទី១០, ថ្ងៃសុក្រទី១១, ថ្ងៃច័ន្ទទី១៤, ថ្ងៃពុធទី១៦,ថ្ងៃព្រ.ហទី ១៧,ថ្ងៃសុក្រទី ១៨ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

 

ជាក់ស្តែងបើយោងតាមការបង្ហោះលើហ្វេសប៊ុកផេករបស់ Wilmar CLV បានឱ្យដឹងថា សម្រាប់ការបង្រៀនធ្វើនំមានដូចជា៖ Churros ,Cashewnut Cookies ,Burger ,Pancake, Chocolate Chip, Olive onion Bread សម្រាប់បងប្អូនដែលចង់រៀន សូមធ្វើការចុះឈ្មោះតាមលីងខាងក្រោមនេះhttps://forms.cloud.microsoft/r/hcfxsgkmAA។

792176271 1386647490314096 3937096337123386727 N

គួរជម្រាបថា ទីតាំងដែលត្រូវបង្រៀននោះគឺស្ថិតនៅមជ្ឈមណ្ឌលឧត្តមភាពម្ហូបអាហារម៉ីសាន ស្ថិតនៅផ្សារទំនើប Exchange Square ជាន់ទី៣ (ក្រោយអគារវឌ្ឍនៈ) ម៉ោងសិក្សា (មាន ២ វគ្គសម្រាប់ជ្រើសរើស)៖វគ្គទី១៖ ចាប់ពីម៉ោង ១:០០ រសៀល ដល់ ម៉ោង ៣:០០ រសៀល, វគ្គទី២៖ ចាប់ពីម៉ោង ៣:០០ រសៀល ដល់ ម៉ោង ៥:០០ ល្ងាច។ ទំនាក់ទំនងសាកសួរព័ត៌មាន៖ 023 901 673 ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia