នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់លោកគ្រូ អ្នកគ្រូ ដែលបច្ចុប្បន្នគឺជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេស ឬសម្រាប់អ្នកដែលចង់ពង្រឹងសមត្ថភាពបន្ថែមក្នុងការប្រើប្រាស់ភាសាអង់គ្លេសឱកាសល្អបានមកដល់ហើយ ខណៈពេលនេះស្ថានទូតអាមេរិកប្រចាំកម្ពុជាកំពុងតែប្រកាសផ្តល់អាហារូបករណ៍ហើយ។
ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយ U.S. Embassy Phnom Penh, Cambodia បានឱ្យដឹងថា ឱកាសពិសេសបានមកដល់ហើយស្ថានទូតអាមេរិកនៅភ្នំពេញ កំពុងបើកទទួលការដាក់ពាក្យអាហារូបករណ៍កម្មវិធី Online Professional English Network (OPEN) សម្រាប់វគ្គសិក្សាថ្មីចាប់ផ្តើមពីថ្ងៃទី ០៧ ខែ មេសា ដល់ ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៦។
ចំពោះ កម្មវិធី OPEN (Online Professional English Network) គឺជាកម្មវិធីផ្តួចផ្តើមឡើងដោយក្រសួងការបរទេសសហរដ្ធអាមេរិក ដែលផ្តល់អ្នកចូលរួមនូវវគ្គសិក្សាឥតគិតថ្លៃ និង មានគុណខ្ពស់តាមប្រព័ន្ធអនឡាញ ក៏ដូចជាធនធានផ្សេងៗសម្រាប់អ្នកអប់រំ និង អ្នកសិក្សាផ្នែកភាសាអង់គ្លេសទូទាំងសាកលលោក។ កម្មវិធីនេះនឹងជួយពង្រឹងជំនាញក្នុងការបង្រៀនភាសាអង់គ្លេស លើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈ និង ការយល់ដឹងផ្នែកវប្បធម៍តាមរយៈការផ្លាស់ប្តូរការសិក្សា និង កិច្ចសហការតាមរយៈប្រព័ន្ធអនឡាញ។ សម្រាប់ព័ត៌មានបន្ថែម សូមចុចតំណភ្ជាប់ https://openenglishcommunity.org/page/global-online-courses
គូសបញ្ជាក់ថា ស្ថានទូតអាមេរិក ផ្តល់អាហារូបករណ៍សម្រាប់ការអភិវឌ្ឍជំនាញតាមប្រព័ន្ធអនឡាញ ជាមួយនឹងសាស្ត្រាចារ្យល្បីៗនៅក្នុងវិស័យនេះ។ ការដាក់ពាក្យសម្រាប់អាហារូបករណ៍នេះចាប់ផ្តើមពីពេលនេះតទៅ។ ផុតកំណត់ដាក់ពាក្យ ថ្ងៃទី ១០ ខែ កុម្ភះ ឆ្នាំ ២០២៦ ។ សូមដាក់ពាក្យឥឡូវនេះ៖ https://www.cognitoforms.com/.../_2026OnlineProfessionalE...


