នេះគឺជាដំណឹងដ៏ល្អមួយ សម្រាប់លោកគ្រូ អ្នកគ្រូ ដែលបច្ចុប្បន្នគឺជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេស ឬសម្រាប់អ្នកដែលចង់ពង្រឹងសមត្ថភាពបន្ថែមក្នុងការប្រើប្រាស់ភាសាអង់គ្លេសឱកាសល្អបាន មកដល់ហើយ ខណៈពេលនេះស្ថានទូតអាមេរិកប្រចាំកម្ពុជាកំពុងតែបើកវគ្គបង្រៀនភាសាអង់គ្លេសតាមអនឡាញដោយឥតគិតថ្លៃ។
ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយ U.S. Embassy Phnom Penh, Cambodia បានឱ្យដឹងថា ស្ថានទូតអាមេរិកនៅភ្នំពេញ កំពុងបើកទទួលការដាក់ពាក្យអាហារូបករណ៍កម្មវិធី Online Professional English Network (OPEN) សម្រាប់វគ្គសិក្សាថ្មី (ចាប់ពីថ្ងៃទី ១២ ខែមករា ដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៧) ។
ដូច្នេះហើយ សម្រាប់អ្នកកំពុងបំពេញការងារក្នុងវិស័យអប់រំផ្នែកភាសាអង់គ្លេស ហើយកំពុងស្វែងរកឱកាសដើម្បីពង្រឹងសមត្ថភាពនិងពង្រីកនូវបណ្តាញអាជីពរបស់អ្នកអាចចុះឈ្មោះចូលរៀនក្នុងវគ្គ កម្មវិធី OPEN (Online Professional English Network) ដែលជាកម្មវិធីផ្តួចផ្តើមឡើងដោយក្រសួងការបរទេសសហរដ្ធអាមេរិក ដែលផ្តល់អ្នកចូលរួមនូវវគ្គសិក្សាឥតគិតថ្លៃ និង មានគុណខ្ពស់តាមប្រព័ន្ធអនឡាញក៏ដូចជាធនធានផ្សេងៗសម្រាប់អ្នកអប់រំ និង អ្នកសិក្សាផ្នែកភាសាអង់គ្លេសទូទាំងសាកលលោក។ សម្រាប់ព័ត៌មានបន្ថែម សូមអានតាមតំណនេះ ៖ https://www.cognitoforms.com/.../_2027OnlineProfessionalE...
គួរបញ្ជាក់ថា ស្ថានទូតអាមេរិក ផ្តល់អាហារូបករណ៍ សម្រាប់ការអភិវឌ្ឍន៍ជំនាញតាមប្រព័ន្ធអនឡាញ ជាមួយសាស្ត្រាចារ្យល្បីៗ ក្នុងវិស៏យនេះ។ ចាប់បើកទទួលពាក្យពីពេលនេះហើយ ចំណែកកាលបរិច្ឆេទឈប់ទទួលពាក្យគឺនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៥៩ នាទី (ម៉ោងនៅកម្ពុជា)។



