ឱ្យតែចេះច្បាស់ កុំភ័យរឿងចំ.ណូល! ចង់ចេះជំនាញខ្លីៗមានទីផ្សារខ្ពស់ អាចរៀនកន្លែង៣នេះបាន មិនអស់លុយទេ
ធី ស្រីល័ក្ខFEBRUARY 12 2024155 views

នៅក្នុងឆ្នាំ ២០២៤ នេះ បច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ការមានជំនាញច្រើននៅក្នុងខ្លួនគឺជា រឿងចាំបាច់បំផុតដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការបំពេញការងារក៏ដូចជាការគ្រប់គ្រងអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើនទៅមុខ។ ពាក់ព័ន្ធនឹងជំនាញទាំងនេះ ចាបក្រហមនឹងបង្ហាញពីកន្លែងធំៗទាំង៣ ដើម្បីឱ្យទាំងអស់គ្នាអាចទៅរៀនដោយឥតគិតថ្លៃដើម្បីទុកអភិវឌ្ឍន៍ខ្លួន ឬទុកប្រកបមុខរបរការងារ៖

Google digital garage៖ ទាក់ទងជាមួយ Google digital garage គឺជាផ្លេតហ្វមមួយដែលគេបានចែកមេរៀនចេញជា៣ ផ្នែក ផ្នែកទី១គឺ Online Courses មានមេរៀនខ្លីៗប្រហែលជា១ម៉ោងទៅ២ម៉ោងដែលបង្រៀនទាក់ទងជាមួយមូលដ្ឋានគ្រឹះនៃទីផ្សារឌីជីថល ផ្នែកទី២គឺ Live Training ដែលមានគ្រូបង្រៀនប្រៀបបីដូចជាយើងបានទៅរៀននៅសិក្ខាសាលាអញ្ចឹង ផ្នែកចុងក្រោយគេគឺ Fundamentals of digital marketing(មូលដ្ឋានគ្រឹះនៃទីផ្សារឌីជីថល) ដែលមានការសហការចូលគ្នាចំនួន៣ស្ថាប័នមានដូចជា Google , The Open University , iab Europe ដោយសារតែមានការគាំទ្រពីស្ថាប័នធំៗចឹងគេមានគ្រូបង្រៀនសុទ្ធសឹងតែល្បីពីស្ថាប័នទាំងនេះហើយកាន់តែពិសេសយើងអាចូលរៀនមិនអស់លុយសូម្បី១រយផងដែរ។

៥

Tik Tok Business Learning Centerសម្រាប់ផ្លេតហ្វមមួយនេះ គឺងាយស្រួលរៀនជាងគេ ដោយសារតែមានវីដេអូឱ្យមើលចំនួន ១៨ស្រាប់ ហើយនៅក្នុងវីដេអូនីមួយៗគឺងាយស្រួលយល់មែនទែនព្រោះមាននាទីខ្លីៗ ជាពិសេសនោះសម្រាប់អ្នកដែលចូលចិត្តរៀន Graphic Video។ សម្រាប់វីដេអូទាំងអស់នៅក្នុងផ្លេតហ្វមមួយនេះមានបង្រៀនជា Tik Tok Add ក៏ដូចជា Strategy មួយចំនួនទៀតផងដែរ អ្វីដែលកាន់តែឡូយជាងទៀតនោះ នៅពេលដែលយើងចូលរៀនគឺមិនបាច់ភ្ជាប់ជាមួយ Facebook យើងក៏បានដែរ។ ចំពោះលោកអ្នកដែលមិនសូវពូកែអង់គ្លេសអាចចូលរៀនបានដូចគ្នា ព្រោះនៅក្នុង Tik Tok Business គឺគេមាន Sub Tittle ក៏ដូចជារូបភាពដើម្បីឱ្យយើងងាយស្រួលចំណាំអញ្ចឹងទោះយើងមិនពូកែភាសាអង់គ្លេសអាចមើលហើយចំណាំទុកនោះយើងអាចធ្វើបានហើយ។

៦

Meta Blueprint ៖ គឺជាផ្លេតហ្វមរៀនជំនាញមួយដែលទាក់ទងនឹង Social Media Marketing ដូច្នេះហើយសម្រាប់បងប្អូនដែលចង់រៀនផ្លេតហ្វមនេះ ទាំងអស់គ្នាអាចចូលទៅកាន់ Google ហើយសរសេរពាក្យថា Facebook Blueprint ឬដាក់ថា Meta Blueprint ក៏បានដែរ។ ចំពោះវេបសាយនេះ គឺមានមេរៀន២ប្រភេទ ដែលមេរៀនទី១មានជាអត្ថបទខ្លីៗ ដែលយើងអាចអានបាន ហើយគេនឹងមានសំណួរសួរនៅ១វគ្គៗម្តង ដើម្បីឱ្យយើងតេស្តសមត្ថភាព ចំណែកមេរៀនទី២វិញ គឺទាក់ទងជាមួយនឹង professional Certificate ដែលវាមេរៀនដូចគ្នាគ្រាន់តែថារាងកម្រិតខ្ពស់បន្តិច អញ្ចឹងបន្ទាប់ពីយើងបានរៀនចង់ទាំង២មេរៀននេះរួច នៅចុងបញ្ចប់វគ្គយើងអាចប្រឡងដើម្បីយក Certificate ពី Meta Blueprint បានផងដែរ៕

៧

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia