ចង់ចេះនិយាយចិនទេ? នេះជា App ៤ និងវេបសាយល្បីៗ៣ ដែលមានបង្រៀនភាសាចិនតាំងពីកម្រិតដំបូងដោយឥ.តគិតថ្លៃ
ធី ស្រីល័ក្ខDECEMBER 5 202513 views

ជាការពិតណាស់ នាពេលបច្ចុប្បននេះការរៀនភាសាបន្ថែមពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសនោះ បន្ទាប់ពីភាសាអង់គ្លេសគឺភាសាចិនក៏សំខាន់ខ្លាំងដែរ ដូច្នេះបើយើងចេះអង់គ្លេសស្ទាត់ខ្លះហើយក៏គួរតែមករៀនភាសាចិនតាម App ៤ និងវេបសាយល្បីៗ៣  នេះបានមានបង្រៀនចិនតាំងពីកម្រិតដំបូង ដោយឥតគិតថ្លៃ

 

១. ChinesePod វេបសាយមួយនេះដែរ គឺល្អបំផុតសម្រាប់បងប្អូនដែលធ្លាប់ចេះចិនខ្លះៗហើយ ប៉ុន្តែចង់រៀនបន្ថែមទៀតនៅផ្ទះដោយខ្លួនឯងគឺអាចរៀនបាន ព្រោះវេបសាយនេះផ្តោតខ្លាំងទៅលើ ការស្តាប់ និងការសន្ទនាផងដែរ។

 

២.Yoyo Chinese ចំពោះវេបសាយនេះ គឺមានមេរៀនវីដេអូដ៏ច្រើន សម្រាប់អ្នកចង់ចាប់ផ្តើម រៀនចិនជាលើកដំបូង និងអ្នកដែលចង់សិក្សាកម្រិតមធ្យមអាចរៀនតាមរយៈវេបសាយមួយនេះបាន ព្រោះមានបង្រៀនផ្តោតលើភាសាចិន និងការលើកដាក់សម្លេងផងដែរ។

 

៣.Everday Chinese គឺវេបសាយមួយដែលផ្តោតសំខាន់ទៅលើការបង្រៀនឃ្លានិងពាក្យជា ភាសាចិនជារៀងរាល់ថ្ងៃដែលអ្នកអាចរៀនពាក្យ ប្រយោគនិងការបញ្ចេញសំឡេង បានទោះមិនធ្លាប់ មានប្រវត្តិរៀនភាសាចិនសោះ ជាមួយនឹងគ្រូចិនកុកងឺតែម្តង។

 

៤. Duolingo៖ ចំណុចល្អរបស់ App Duolingo គឺល្អសម្រាប់អ្នកដែលទើបចាប់ផ្តើមរៀន ភាសាចិនដោយក្នុងនោះមានមេរៀនសប្បាយៗនិងអាចអនុវត្តជាច្រើនផងដែរ។

 

. HelloChinese: App HelloChinese គឺជាApp លេខមួយសម្រាប់រៀនភាសាចិននៅ តាមអនឡាញ។ App នេះអ្នកអាចរៀនភាសាចិនបានច្រើនទម្រង់ដូចជា រៀនអាន រៀនសរសេរ រៀននិយាយ រៀនពាក្យនិងរៀនវេយ្យករណ៍ជាដើម។

 

៦.ChineseSkill: App ChineseSkill គឺជា App ផ្តល់ភាពងាយស្រួលសម្រាប់អ្នកចង់រៀន ភាសាចិនពោលគឺអ្នកអាចរៀនអាន សរសេរ ស្តាប់និងនិយាយនៅលើApp តែមួយនេះតែម្តង

 

៧.TandemApp Tandem គឺជាApp ដែលអ្នកអាចរៀនភាសាបរទេសបានយ៉ាងទូលំ ទូលាយដែលអាចជួយអ្នកអភិវឌ្ឍនភាសាចិនតាមរយៈការឆាតនិងនិយាយចិនជាមួយមនុស្សពិតៗ។ អ្នកអាចរៀនចិនបានច្រើនទម្រង់ដូចជា សរសេរជាអក្សរក្នុងការសន្ទនា ឆាតជាសំឡេងនិងជាវីដេអូ Call

គូសបញ្ជាក់ថា ប្រសិនជាបងប្អូនទំនេរពីការងារចង់ពង្រឹងភាសាចិនបន្ថែមបងប្អូនអាចឆ្លៀតរៀន តាមវេបសាយនិងអេបខាងលើដែលចាបក្រហមបានរៀបរាប់ខាងលើបាន ក្រៅពីវេបសាយខាងលើ ក៏មានវេបសាយផ្សេងៗជាច្រើនទៀតដែលមានបង្រៀនភាសាចិនផងដែរ ដូច្នេះប្រសិនជាបងប្អូន ពេញចិត្តវេបសាយមួយណាអាចរៀនពីកន្លែងនោះបានរៀនហើយកុំភ្លេចអនុវត្តន៍ផងណា៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia