ចេះចិនដូចជនជាតិដើម! ក្រសួង ប្រកាសបើកវគ្គបង្រៀនភាសាចិនជាមួយគ្រូជំនាញ ដោយឥតគិតថ្លៃ
ធី ស្រីល័ក្ខAUGUST 18 202614.7 K views

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ ក្រសួងទេសចរណ៍បានប្រកាសថា សាលាវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ បានសហការជាមួយ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បើកទទួលសិស្ស-និស្សិត និងសាធារណជនទាំងអស់ ចូលរួមវគ្គសិក្សា ភាសាចិនកម្រិតដំបូងដោយមិនគិតថ្លៃសិក្សានោះឡើយ។

 

ក្រសួងបានប្រកាសបន្តថា អ្នកមិនគួរបោះបង់ឱកាសនេះទេព្រោះសម្រាប់អ្នកដែលចូលរៀននឹងទទួលបានការបណ្តុះបណ្តាលគុណភាពខ្ពស់ ឥតគិតថ្លៃចំណែកម៉ោងសិក្សាសមស្របសម្រាប់អ្នកសិក្សា និងអ្នកធ្វើការ (ពេលល្ងាច) ដែលអាចជួយបង្កើនជំនាញភាសា និងបើកទ្វារឱកាសការងារក្នុងវិស័យទេសចរណ៍ និងអាជីវកម្មនៅកម្ពុជាផងដែរ។ សម្រាប់កាលបរិច្ឆេទចូលរៀនចាប់ផ្តើមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ថ្ងៃសិក្សាថ្ងៃចន្ទ ពុធ និងសុក្រ និងម៉ោងសិក្សា ៥:៣០ - ៧:០០ ល្ងាច ដែលមានរយៈពេល៥ ខែពេញ។

 

គួរជម្រាបថា ចំពោះអ្នកដែលចាប់អារម្មណ៍វគ្គសិក្សាមួយនេះអាចScan QR Code លើរូបភាពខាងក្រោមអត្ថបទនេះ សូមរួសរាន់ចុះឈ្មោះអីលូវនេះព្រោះចំនួនមានកំណត់។ សាលាវិជ្ជាជីវៈទេសចរណ៍ (ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ) ទំនាក់ទំនងបន្ថែមតាមរយៈលេខទូរស័ព្ទ 081 288 817 អ៊ីមែល៖ info@vst.edu.kh គេហទំព័រ៖ vst.edu.kh

774513714 1040226785488287 8044591716277943115 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia