ចំពោះបងប្អូនដែលមានក្តីស្រមៃចង់បើកហាងលក់នំបុ័ង ឬនំផ្សេងៗទៀត តែមិនដឹងថារៀននៅទីណាដែលមានអ្នកជំនាញច្បាស់លាស់ហើយរៀនទៅឆាប់ចេះ ឆាប់យល់ ពេលនេះមិនបាច់ព្រួយបារម្ភទៀតឡើយ ដោយបងប្អូនទាំងអស់អាចរៀនចេញពីឆានែលរបស់ក្រសួងបាន ពោលមានតែទូរស័ព្ទមួយក៏អាចរៀនបានដែរ។ ឆានែលនោះមានឈ្មោះថា Toursim Professional Training ។
ជាក់ស្តែង ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវ:លើផ្នែកចំណីអាហារ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD បានបង្កើតនូវវគ្គសិក្សាពិសេសមួយ អំពីរបៀបដុតនំ តាមរយ:យូធូប ជាមួយនឹងគ្រូឯកទេសជំនាញ និងមានសមត្ថភាពលើការដុតនំ។
ដូច្នេះហើយ សម្រាប់អ្នកចង់រៀនពីរបៀបដុតនំផ្សេងៗសូមចូលទៅកាន់តំណភ្ជាប់របស់ នាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ TPTD រួចចុចចូលទៅកាន់ឆានែលយូធូប នោះបងប្អូននឹងរកឃើញ Toursim Professional Training ដោយនៅក្នុងឆានែលនេះ យើងអាចរៀនពីរបៀបដុតនំ តាំងពីវគ្គដំបូង រហូតដល់វគ្គចុងក្រោយ សម្រាប់អ្នកមិនចេះសោះ ក៏អាចចាប់ផ្ដើមរៀនបាន៕
អត្ថបទ៖ ធី ស្រីល័ក្ខ


