វិទ្យាស្ថានតេជោសែន រើសនិស្សិតឱ្យប្រឡងចូលរៀនជំនាញ ៦នេះ រៀនចប់ភ្លាមអាចមានឱកាសធ្វើការនៅក្រសួង
ធី ស្រីល័ក្ខDECEMBER 12 20223.9 K views

ឱកាសល្អបានមកដល់ហើយ សម្រាប់សិស្សនិស្សិតដែលមានបំណងចូលសិក្សានៅវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន ប៉ុន្តែចំពោះការចូលរៀននេះដែរ ប្រសិនជាយើងចង់បានអាហាររូបកណ៍ពី៥០% ទៅ១០០% ត្រូវឆ្លងកាត់ការប្រឡងតេស្តសមត្ថភាពជាមុនសិន សម្រាប់មុខវិជ្ជាដែលប្រឡងរួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងតក្កវិទ្យា។

យោងតាមការចេញផ្សាយដោយវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា ចំពោះអាហារូបករណ៍១០០% គឺទទួលបានតែនិស្សិតឆ្នើមដែលទទួលបានពិន្ទុខ្ពស់ជាងគេ ៥០នាក់ និងទទួលបានអាហារូបករណ៍១០០% រហូតដល់បញ្ចប់ការសិក្សា ប៉ុន្តែអាស្រ័យលើការវាយតម្លៃលទ្ធផលសិក្សាជារៀងរាល់ឆ្នាំ។

ចំណែកអាហាររូបករណ៍៥០% គឺបានចំពោះនិស្សិតជានារីនឹងទទួលបានអាហាររូបករណ៍ ៥០% ដោយស្វ័យប្រវត្តិរហូតដល់បញ្ចប់ការសិក្សាប៉ុន្តែអាស្រ័យលើការវាយតម្លៃលទ្ធផលសិក្សា ជារៀងរាល់ឆ្នាំផងដែរ។ សម្រាប់ជំនាញទាំង៦ នោះមានដូចជា៖

១.ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ

ឱកាសការងារ

  • នឹងក្លាយជាវិស្វករសំណង់ ស្ពាន ថ្នល់ ផ្លូវដែក និងសំណង់កំពង់ផែ
  • បម្រើការងារក្នុងក្រសួងសាធារណការ​និងដឹកជញ្ជូននិងក្រសួងស្ថាប័នពាក់ព័ន្ធ
  • បម្រើការងារតាមក្រុមហ៊ុនឯកជនទាក់ទងនឹងសំណង់ស្ពាន ថ្នល់ និងតាមអង្គការជាតិនិងអន្តរជាតិមួយចំនួន។

២. ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់

  • នឹងក្លាយជាវិស្វករផ្នែកប្រព័ន្ធចម្រោះទឹកកខ្វក់ អនាម័យនឹងបរិស្ថាន
  • បម្រើការនៅតាមស្ថាប័នរដ្ឋ ដូចជាក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធ
  • បម្រើការក្នុងក្រុមហ៊ុនប្រឹក្សាយោបល់បច្ចេកទេសឯកជនដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតនុងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន ក្រុមហ៊ុនសាងសង់អង្គការក្រៅរដ្ឋាភិបាលស្ថាប័នដៃគូអភិវឌ្ឍន៍អន្តរជាតិ។

៣. ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក

  • អ្នកប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ចដឹកជញ្ជូន
  • ប្រតិបត្តិករដឹកជញ្ជូន
  • បម្រើការងារនៅតាមបណ្តាក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ
  • អ្នកវិភាគផ្នែកដឹកជញ្ជូន សេដ្ឋកិច្ចដឹកជញ្ជូន អ្នកវិភាគនិងតាក់តែងគោលនយោបាយ
  • អ្នកគ្រប់គ្រងផែនការដឹកជញ្ជូន។

៤. ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់

  • មន្រ្តីទទួលបន្ទុកផ្នែកលទ្ធកម្ម
  • បុគ្គលិកផ្នែកបញ្ជាទិញ និងសន្និធិ
  • អ្នកគ្រប់គ្រងការដឹកជញ្ជូនទំនិញ និងអ្នកគ្រប់គ្រងឃ្លាំង
  • អ្នកគ្រប់គ្រង់ការដឹកជញ្ជូនទំនិញ អ្នកគ្រប់គ្រងឃ្លាំង
  • អ្នករៀបចំផែនការខ្សែច្រវ៉ាក់ផ្គត់ផ្គង់
  • អ្នករៀបចំផែនការផលិតកម្ម
  • អាចជាម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ។

៥. ជំនាញបើកបរនាវា

  • បម្រើការងារនៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ
  • បម្រើការងារនៅតាមក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកមួយចំនួន
  • បម្រើការងារក្នុងក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកលំដាប់អន្តរជាតិ (SHIPPING LINE)។

៦. ជំនាញម៉ាស៊ីននាវា

  • អ្នកជំនាញថែទាំម៉ាស៊ីនាវាតាមកំពង់ផែ
  • អ្នកជំនាញជួសជុលម៉ាស៊ីនាវា។

សូមបញ្ជាក់ថា សម្រាប់សិស្សនិស្សិតដែលចង់សិក្សាជំនាញទាំង៦ ដែលបានរៀបរាប់ខាងលើនេះ អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៨ ២១ ០២ ២១ ឬ ០៧៨ ២១ ០១ ២១ ដែលមានអាស័យដ្ឋាននៅផ្លូវលេខ ៥៩៨ (ផ្លូវឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

318709428 601995615260991 4886086926750793696 N318593686 601995551927664 3980363114304793420 N

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia