អាយុប៉ុន្មានក៏រៀនបាន! កន្លែង ល្បី១នៅភ្នំពេញ កំពុងបើកបង្រៀនភាសា កូរ៉េ ចិន អង់គ្លេស ដោយគ្មានយកលុយសូម្បី១រៀល
ធី ស្រីល័ក្ខ•OCTOBER 26 2026•273 views

បងប្អូនចង់ពង្រឹងសមត្ថភាពភាសាអង់គ្លេស ហើយតែងតែបារម្ភរឿងថវិកា ពេលនេះកន្លែងដ៏ល្បីល្បាញមួយនៅក្នុងទីក្រុងភ្នំពេញ កំពុងតែបើកបង្រៀនវគ្គភាសាអង់គ្លេស ដោយឥតគិតថ្លៃ ជូនដល់ប្រជាជនកម្ពុជាអ្វីដែលកាន់តែពិសេសនោះគឺ អ្នកនឹងបានសិក្សាផ្ទាល់ជាមួយសាស្រ្តាចារ្យល្បីៗដែលមានបទពិសោធន៍ខ្ពស់ថែមទៀតផង។

 

បើតាមការបង្ហោះលើផេកផ្លូវការរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ Skills Training Center បានឱ្យដឹងថា នាពេលនេះមជ្ឈមណ្ឌលយើងបានបើកទទួលចុះឈ្មោះហើយ​ដោយបងប្អូនអាចទៅចុះឈ្មោះដោយផ្ទាល់ចាប់ ចាប់ពីម៉ោង ១:៣០ រសៀល ដល់ម៉ោង ៦: ០០ល្ងាច ដែលមានដែលមានទីតាំងស្ថិតនៅក្នុងផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ។

629796269 1319422900213611 3108416387418993938 N

ជាមួយគ្នានោះដែរ ចំពោះការបើកវគ្គបង្រៀនឥតគិតថ្លៃនេះដែរ មានដូចជា៖

  • ភាសាអង់គ្លេស
  • ភាសាចិន
  • ភាសាកូរ៉េ

 

គូសបញ្ជាក់ថា សម្រាប់ការសិក្សាគឺរៀនចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រ ទទួលចុះឈ្មោះសិស្សចាប់ពីអាយុ ១៥ឆ្នាំឡើងទៅដូច្នេះបងប្អូនអាចធ្វើការចុះឈ្មោះផ្ទាល់ដែលមានទីតាំងស្ថិតនៅក្នុងផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ៕

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia