ត្រៀមខ្លួនហើយឬនៅ? តោះមកដឹង៣ចំណុចសម្រាប់និសិត្សជនបទគួរត្រៀមខ្លួន មុនមករៀននៅភ្នំពេញ
នារី AUTONOVEMBER 24 2023232 views

បន្ទាប់ពីការប្រកាសលើលទ្ធិផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរួចមក ប្អូនៗសិក្សានុសិស្សនៅតាមជនបទកំពុងមានគម្រោងគ្រោងនឹងឡើងមករៀនទៅទីក្រុងភ្នំពេញ ​ប៉ុន្តែមិនដឹងថាខ្លួនគួរត្រៀមអ្វី ហើយចាប់ពីណាទៅណា ឈប់បារម្ភទៀតទៅ។ ថ្ងៃនេះ Business Cambodia  សូមលើកយកចំណុចសំខាន់ៗ៣ សម្រាប់ប្អូនសិក្សានុសិស្សជនបទគួរត្រៀមខ្លួន មុនមករៀននៅភ្នំពេញ​។ ដោយក្នុងនោះរួមមាន៖

១. គិតរកអោយឃើញពីគោលដៅជីវិត៖ មុននឹងសម្រេចចិត្តឡើងមកបន្តការសិក្សា ប្អូនៗត្រូវស្វែងរកខ្លួនឯងឱ្យឃើញសិនថា តើប្អូនចង់ឃើញខ្លួន​ឯងក្លាយជាអ្វីនៅថ្ងៃអនាគត។ បន្ទាប់ពីរកឃើញខ្លួនឯងហើយ ចូរប្អូនចាប់រើសជំនាញរៀនដែលត្រូវនឹងងគោលដៅ និងសកលវិទ្យាល័យណាមួយដែលមានជំនាញត្រូវនឹងអ្វីដែលប្អូនបានដៅ (បើមានលិទ្ធភាព)។ទន្ទឹមនឹងនេះដែរ ក្នុងករណីប្អូនៗមានជីវភាពមិនសូវធូរធា ឬប្រឡងបាននិន្ទេសល្អ ប្អូនៗអាចស្នើរសុំសាលាយកអាហាររូបករណ៍បាន ដើម្បីកាត់បន្ថយចំណាយបានមួយចំណែក។

២. ស្រាវជ្រាវ និងរៀបចំផែនការជាមុន៖ ចំណុចសំខាន់មួយទៀតមុននឹងប្អូនៗធ្វើការផ្លាស់ប្តូរទៅកាន់ទីក្រុងប្អូនៗត្រូវស្វែងរកជម្រើសលំនៅដ្ឋានដែលមានតម្លៃសមរម្យ ព្រោះតម្លៃកន្លែងស្នាក់នៅអាចខ្ពស់ជាងយ៉ាងខ្លាំងនៅក្នុងទីក្រុងបើធៀបនឹងតំបន់ជនបទ។

ច្នេះហើយចូលស្រាវជ្រាវ និងពិចារណាជម្រើសលំនៅដ្ឋានផ្សេងៗ ដូចជាផ្ទះស្នាក់នៅរួម ឬលំនៅដ្ឋានក្បែរបរិវេណសាលាក្នុងសង្កាត់ដែលមានតម្លៃថោក។ ហើយចំណុចមួយទៀត​ វាជារឿងសំខាន់ក្នុងការស្រាវជ្រាវ និងរៀបចំផែនការរបស់អ្នកជាមុន ដូចជាការស្រាវជ្រាវអំពីតម្លៃសាលារៀន និងកម្មវិធីផ្សេងៗ ដើម្បីប្អូនអាចត្រៀមខ្លួនបានមុន។

៣. ស្វែងរកការងារក្រៅម៉ោង៖ ​ការធ្វើការមិនត្រឹមតែជាសាលាទីពីររបស់ប្អូនៗនោះទេ វាថែមទាំងជួយឱ្យប្អូនមានភាពក្លាហានជាងមុន ពេលបានជួបមនុស្សថ្មីៗ ចេះពីរបៀបទំនាក់ទំនង ជាពិសេសប្អូនស្គាល់បរិបទទីក្រុងបានច្រើនជាងមុន។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ប្អូនៗមិនពិបាកសុំជំនួយពីអ្នកផ្ទះ ពោលប្អូនអាចមានប្រាក់បង់សាលា ថ្លៃផ្ទះ និងធ្វើដំណើរដោយខ្លួន​ឯង ហើយពេលខ្លះទោះផ្គត់ផ្គង់ខ្លួន​​ឯងមិនបានច្រើន ក៏គ្រួសារបានធូរមួយកំរិតដែរ​។

គួរបញ្ជាក់ផងដែរថា តាមរយៈការធ្វើតាមគន្លឹះទាំងនេះ ប្អូនៗតាមជនបទអាចធ្វើការផ្លាស់ប្តូរដោយរលូនទៅកាន់ការសិក្សានៅទីក្រុង និងទទួលបានអត្ថប្រយោជន៍ជាច្រើននៃបទពិសោធន៍ក្នុងទីក្រុង។ សូមប្អូនៗចងចាំថា ការសម្របខ្លួនទៅនឹងបរិយាកាសថ្មីត្រូវការពេលវេលា និងការខិតខំប្រឹងប្រែង។ អត់ធ្មត់នឹងខ្លួនឯង និងទទួលយកឱកាសដែលជីវិតនៅទីក្រុងផ្តល់ជូនប្អូន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia