គួរឱ្យសរសើរ! សិស្សថ្នាក់ទី១១ មួយក្រុម ច្នៃត្នោតខ្មែរធ្វើផលិតផលកំប៉ុង ដើម្បីជួយបង្កើនចំណូលដល់កសិករឡើងត្នោត
ធី ស្រីល័ក្ខ•SEPTEMBER 6 2023•861 views

នេះគឺជារឿងដ៏គួរឱ្យស្ងើចសរសើរមួយសម្រាប់សិស្សថ្នាក់ទី១១ មួយក្រុម ដែលមកពីខេត្តកំពង់ឆ្នាំងបានចាប់ដៃគ្នាច្នៃផ្លែត្នោតធ្វើជាផលិតផលកំប៉ុង ដើម្បីយកទៅប្រកួតប្រជែងក្នុងកម្មវិធី “ផែនការអាជីវកម្មខ្ញុំ” ក៏ដូចជាចង់បង្កើតប្រាក់ចំណូលបន្ថែមដល់ប្រជាកសិករឡើងត្នោតផងដែរ។

ជាក់ស្តែង នៅក្នុងបទសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia កញ្ញា ភួន ស្រីម៉ុច ដែលជាអ្នកតំណាងឱ្យសិស្សថ្នាក់ទី១១ មួយក្រុម បាននិយាយឱ្យដឹងថា ចំពោះគម្រោងនៃការច្នៃត្នោតខ្មែរធ្វើជាផលិតផលកំប៉ុងនេះមិនមែនដើម្បីយកទៅប្រកួតតែមួយមុខឡើយ ពោលពួកគាត់ចង់ឱ្យផលិតផលត្នោតនេះកាន់តែរីកចម្រើននិងជួយបំពេញតម្រូវការរបស់ប្រជាជនម្យ៉ាងទៀតត្នោតជាអត្តសញ្ញាណរបស់ជាតិខ្មែរ ដូច្នេះបើអាចបង្កើនអាជីវកម្មថ្មី១ទៀតប្រៀបបាននឹងយើងបានអភិរក្សត្នោតខ្មែរដែរ ព្រោះត្នោតខ្មែរគឺមានអត្ថប្រយោជន៍ជួយដល់សុខភាពច្រើនណាស់។

១០

កញ្ញា ស្រីម៉ុច បានបន្ថែមថា សម្រាប់កម្មវិធីដែលត្រៀមយកត្នោតខ្មែរទៅប្រកួតប្រជែងនេះគឺចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ នៅក្នុងនោះដែរ ប្រសិនជាឈ្នះរង្វាន់កញ្ញាក៏ដូចជាមិត្តរួមក្រុមគ្រោងយកទឹកប្រាក់ទាំងនោះដើម្បីពង្រីកការកែច្នៃផ្លែត្នោតខ្មែរបន្ថែមទៀត ដើម្បីឱ្យមានការបង្កើនប្រាក់ចំណូលទៅដល់កសិករដែលបានខំប្រឹងឡើងត្នោតផងដែរ។

7

លើសពីនេះទៅទៀត ចំពោះផ្លែត្នោតដែលសិស្សថ្នាក់ទី១១ បានច្នៃនេះ គឺពួកគាត់បានធ្វើចេញជាផលិតផល៥មុខផ្សេងៗគ្នាហើយ ដោយផលិតផលទី១គឺ គ្រាប់ត្នោតកំប៉ុង ផលិតផលទី២ ស្ករត្នោត ផលិតផលទី៣ ស្កររងូ ផលិតផលទី៤ ទឹកខ្មេះរូបមន្តគ្រួសារ ចំណែកផលិតផលទី៥ វិញ ម្សៅត្នោត ហើយនាពេលនេះផលិតផលដែលប្អូនបានច្នៃក៏កំពុងតែចរាចរលក់នៅលើទីផ្សារផងដែរ។

១១

ដូច្នេះហើយ សម្រាប់បងប្អូនទាំងអស់គ្នាដែលចង់លើកស្ទូយផលិតផលខ្មែរ ក៏ដូចជាចង់ទិញត្នោតខ្មែរដែលប្អូនៗបានច្នៃចេញ ក៏ដូចជាចង់ជួយបង្កើនប្រាក់ចំណូលទៅដល់អ៊ំចាស់ៗដែលពួកគាត់ខំប្រឹងឡើងត្នោត បងប្អូនអាចធ្វើការកម្មង់បានទៅកាន់ហ្វេសប៊ុកផេក៖ គ្រាប់ត្នោតខ្មែរ (ពិភពត្នោតខ្មែរ) ឬទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៦ ២១២ ២១១០។ “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ <3” ៕

121314

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia