អ្នកជំងឺស្រ្តូក Stroke អាចពិការ ឬស្លាប់ ប្រសិនទទួលការព្យាបាលមិនទាន់ពេល
Bunthoeun KoemAPRIL 28 2026

ជំងឺស្រ្តូក Stroke  តែងតែត្រូវបានគេយល់ថា កើតឡើងភ្លាមៗដោយគ្មានសញ្ញាជាមុន ប៉ុន្តែតាមការស្រាវជ្រាវវេជ្ជសាស្ត្រ លទ្ធផល គឺមិនត្រឹមត្រូវនោះទេ ដោយជំងឺស្រ្តូក Stroke  តែងតែ កើតឡើងមកជាយូរឆ្នាំ មកហើយ ដោយមានកត្តាជាច្រើនចូលរួម ទើបបង្កអោយមានជំងឺស្រ្តូក Stroke 

 

យោងតាម World Health Organization ជំងឺនេះគឺជា មូលហេតុទី២នៃការស្លាប់នៅលើពិភពលោក ដែលបណ្ដាលឲ្យមានអ្នកស្លាប់ប្រហែល ៦.៥លាននាក់ក្នុងមួយឆ្នាំ ហើយភាគច្រើនអាចការពារបាន ប្រសិនបើរកឃើញឆាប់រហ័ស។

 

ជំងឺនេះ មិនមែនកើតឡើងនៅពេលអ្នកដួលទេ ប៉ុន្តែវាបានកើតឡើងដោយស្ងៀមស្ងាត់ ចំពោះអ្នកជំងឺដែលមានបញ្ហាដូចជា: សម្ពាធឈាមខ្ពស់ (លើសឈាម), ជំងឺទឹកនោមផ្អែម , ជាតិខ្លាញ់ឡើងខ្ពស់ , ជក់បារី និងស្ត្រេស។

 

World Stroke Organization បានបញ្ជាក់ថា៖

 

  • ១ ក្នុងចំណោម ៤ នាក់ អាយុលើស ២៥ ឆ្នាំ មានហានិភ័យរងជំងឺនេះ
  • រហូតដល់ ៨០% អាចការពារបាន
  • ការពន្យាពេលព្យាបាលអាចនាំទៅកាន់ ពិការ ឬស្លាប់ (រយៈពេលនៃការព្យាបាលជំងឺនេះ គេហៅថា golden time (៤.៥ ម៉ោងដំបូង)

 

បច្ចុប្បន្ននេះជំងឺស្រ្តូក Stroke  កំពុងតែកើនឡើងជាបន្តបន្ទាប់ដែលវាជាកង្វល់សុខភាពមួយដ៏សំខាន់ទូទៅពិភពលោកដែលអាចឈានទៅដល់ការបាត់បង់ជីវិត ប្រសិនបើមិនមានការជួយសង្គ្រោះទាន់ពេលវេលា។​ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាលឡើងក្នុងគោលបំណងផ្តល់ការព្យាបាលប្រកបដោយ ប្រសិទ្ធភាពសម្រាប់ប្រជាជននៅក្នុងស្រុកដោយមិនចាំបាច់ចេញទៅក្រៅប្រទេស។

 

Photo 2026 04 28 19 15 26


ចំពោះលោកអ្នកដែលមានអាការៈដូចជា ឈឺក្បាល
, វិលមុខ, ស្រវាំងភ្នែក (ធ្លាក់ចុះរបកគំហើញ), ហ៊ឹងត្រចៀកឬការស្តាប់ធ្លាក់ចុះ, ធ្លាក់មុខមួយចំហៀង, ពិបាកក្នុងការនិយាយ ឬនិយាយមិនច្បាស់,  ទន់មួយចំហៀងខ្លួន, ស្ពឹកមួយចំហៀងខ្លួន, ពិបាកក្នុងការដើរ ឬដើរគ្មានលំនឹង,  បាត់បង់ការចងចាំឬការចងចាំចុះខ្សោយ,  ឧស្សាហ៍ភន្ធ័ច្រលំ ឬ ងាយវង្វេង,  ឧស្សាហ៍ឈ្លក់ក្នុងពេលបរិភោគអាហារ សុទ្ធតែជាអាការៈដែលបង្ហាញថាខួរក្បាលរបស់លោកអ្នកអាចនឹងមានបញ្ហាដែលទៀមទារឲ្យមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានទាន់ពេលវេលា។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

សាខាដួងងៀប៖

Facebook Page: Orienda International Hospital

081 811 789 / 078 233 789 / 096 6233 789

Telegram: 078 233 789

ទីតាំងនៅអគារលេខ 66 ផ្លូវ ដួងងៀប២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

 

Photo 2026 04 28 19 14 39

Photo 2026 04 28 19 14 47

Photo 2026 04 28 19 15 32

Photo 2026 04 28 19 15 46

Photo 2026 04 28 19 15 53

Photo 2026 04 28 19 15 39

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia