ទឹកជន់ឡើងខ្លាំង បង្ខំឲ្យអាជ្ញាធរខេត្ដសៀមរាបផ្អាកចរាចរកំណាត់ផ្លូវមួយចំនួននៅក្នុងខេត្ដ
Bunthoeun KoemSEPTEMBER 25 2024399 views

អាជ្ញាធរខេត្ដសៀមរាបបានសម្រេចធ្វើការផ្អាកចរាចរកំណាត់ផ្លូវមួយចំនួននៅក្នុងភូមិសាស្ដ្រខេត្ដរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅស្រុកជីក្រែង ក្រោយខាងលើនេះត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង។ 

យោងតាសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកជីក្រែង បាននិង កំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់លើកំណាត់ផ្លូវមួយចំនួនដូចជា ផ្លូវខេត្តលេខ ៦២-៣, ២៦៦, ២៦៥, ២៦៥៦, ២១ បង្កឱ្យមានការព្រួយបារម្ភ។

ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើកា ផ្អាកការធ្វើចរាចរណ៍ទាំងស្រុង លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ) -ផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ២៦៦ (កំពង់ក្តី-ខ្លាវ), ផ្លូវខេត្តលេខ ២៦៥១ (កំពង់ក្តី-អន្លង់សំណរ), ផ្លូវខេត្តលេខ២៦៥០ (គោកធ្លកក្រោម អន្លង់សំណរ), ផ្លូវខេត្តលេខ ២០R១ (ឃុំស្ពានត្នោត ស្រុកជីក្រែង) ជាបណ្ដោះអាសន្ន រហូតដល់មានការ ជូនដំណឹងសារជាថ្មី៕

 

461215543 845182847792711 8961491479514865905 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia