កាត់ចិត្តឱ្យដាច់! លះបង់រឿង៥នេះឱ្យបាន បើអ្នកចង់ឈប់ដាច់លុ.យ កសាងជីវភាពធូរធារពិតប្រាកដ
SOKLY SODECEMBER 17 2023109 views

វាមិនមែនជារឿងងាយស្រួលនោះទេក្នុងការកសាងអ្វីមួយឱ្យទទួលបានភាពជោគជ័យ ជាពិសេសភាពមានបានពិតប្រាកដ។ ដើម្បីទទួលបានអ្វីមួយគឺត្រូវតែមានការលះបង់ ហើយខាងក្រោមនេះជារឿង៥យ៉ាង ដែលអ្នកត្រូវលះបង់ បើចង់កសាងជីវភាពឱ្យប្រសើរឡើង៖

 

. មនុស្ស៖ នៅលើពិភពលោកយើងនេះមានមនុស្សពីរប្រភេទដែលយើងនឹងជួបប្រទះ ប្រភេទទីមួយ គឺជាមនុស្សដែលមានគោលបំណង និងគោលដៅដូចឬស្រដៀងយើង ហើយពួកគេជាផ្នែកមួយដែលនឹងជួយជំរុញយើងឲ្យទៅរកគោលដៅដែលយើងចង់បាន។ ចំណែកឯប្រភេទទីពីរ គឺជាមនុស្សដែលប្រឆាំង និងព្យាយាមទាញយើងមិនឲ្យសម្រេចអ្វីដែលយើងចង់បាន ឬកំណត់ទុកនោះឡើយ។

 

ដោយហេតុនេះ យើងត្រូវហានធ្វើការបដិសេធ ឬដើរចេញពីមនុស្សប្រភេទទីពីរ​ បើទោះបីជាពួកគេទាំងនោះជានរណា ឬវាធ្វើឲ្យអ្នកឈឺចាប់យ៉ាងណាក៏ដោយ ព្រោះពួកគេជាឃាតករអាចសម្លាប់ក្តីសុបិនរបស់អ្នកបាន។

 

. លុយ៖ អ្នកត្រូវហានចំណាយលុយទៅលើសកម្មភាពជាវិជ្ជមានទាំងឡាយណាដែលអនុញ្ញាត និងគាំទ្រទៅលើការអភិវឌ្ឍន៍សមត្ថភាព ចំណេះ ជំនាញរបស់អ្នកតាមរយៈការទិញសៀវភៅល្អៗយកមកអាន ចូលរួមវគ្គសិក្សាថ្មីៗជាដើម។ ចូរកុំស្តាយលុយរបស់អ្នកធ្វើអ្វី ព្រោះការហានលះបង់ចំពោះបុព្វហេតុបែបនេះ នឹងធ្វើឲ្យអ្នកមានភាពរីកចម្រើនពីមួយកម្រិតទៅមួយកម្រិត ហើយអ្នកក៏មានលទ្ធភាពកាន់តែច្រើនក្នុងការទាញចំណូលត្រឡប់មកវិញផងដែរ។

 

. ការគេង៖ ការគេងគ្រប់គ្រាន់ជួយឱ្យអ្នកមានសុខភាពល្អ ប៉ុន្តែបើគេងលើសម៉ោងវាធ្វើឱ្យអ្នកខាតពេល ខាតលុយ ប៉ះពាល់ការងារ។ ដូច្នេះគួរតែរៀនគេងឱ្យបានគ្រប់ លះបង់ការគេងលើសម៉ោងនៅពេលព្រឹក ដែលជាប្រភពនាំឱ្យអ្នកខាត ក្រោកទៅធ្វើការយឺតអាចត្រូវក្រុមហ៊ុនកាត់លុយ ឬរកស៊ីមិនគេជាដើម។

 

. ទម្លាប់៖ ទម្លាប់គឺជាគំនូសសញ្ញាមួយដែលគូសវាសនូវជោគវាសនារបស់មនុស្សម្នាក់ៗ។ ប្រសិនបើយើងមានទម្លាប់ល្អនោះអនាគតរបស់យើងក៏មានភាពល្អប្រសើរផងដែរ ប៉ុន្តែប្រសិនបើយើងមានទម្លាប់មិនល្អវាក៏បញ្ជាក់ឲ្យឃើញថាមិនយូរមិនឆាប់យើងនឹងជួបការលំបាកនៅក្នុងថ្ងៃណាមួយជាក់ជាមិនខាន។ ដូច្នេះហើយ ដើម្បីអាចទទួលបានភាពមានបានអ្នកត្រូវហានលះបង់ចោលនូវទម្លាប់អវិជ្ជមាន ហើយបណ្តុះនូវទម្លាប់វិជ្ជមានឲ្យបានច្រើនតាមដែលអាចធ្វើបាន ព្រោះទម្លាប់អវិជ្ជមានជាឫសគល់នៃភាពខ្ជះខ្ជាយពេលវេលា និងបង្អាក់ភាពរីកចម្រើនរបស់យើង។

 

. ពេលវេលា៖ មនុស្សម្នាក់ៗមានពេលវេលាស្មើៗគ្នា ពោលគឺ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយពុំមាននរណាម្នាក់មានពេលវេលាតិច​ ឬច្រើនជាងនរណាម្នាក់នោះឡើយ។ ក្នុងនោះផងដែរ ថ្វីត្បិតតែពេលវេលាមានស្មើគ្នាក៏ពិតមែន ប៉ុន្តែការផ្តល់តម្លៃ និងប្រសិទ្ធភាពនៃការប្រើប្រាស់ពេលវេលាមិនដូចគ្នានោះទេ វាអាស្រ័យលើបុគ្គលខ្លួនឯងម្នាក់ៗផ្ទាល់ទៅតាមស្ថានភាពជាក់ស្តែង។

 

ម្ល៉ោះហើយ ប្រសិនបើយើងចង់ក្លាយជាអ្នកមាន ឬកសាងភាពមានបានពិតប្រាកដយើងត្រូវហានលះបង់ពេលវេលាក្នុងការធ្វើនូវរឿងដែលអាចជួយសម្រេចអ្វីដែលយើងចង់បាន ជៀសវាងការចំណាយពេលទៅលើរឿងដែលមិនកើតជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕

 

អត្ថបទដោយ៖ សូ សុខលី

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia