បើអ្នកមានអារម្មណ៍ថាខ្ជិល មិនចង់ធ្វើអ្វីសោះ ហត់នឿយជាប្រចាំ ត្រូវឈប់ធ្វើរឿងទាំង៣នេះភ្លាម
Kan DaraJULY 9 20247.5 K views

បើស្ទើរគ្រប់ពេលក្នុងមួយថ្ងៃៗសុទ្ធតែជា “ថ្ងៃខ្ជិល” ឬមានអារម្មណ៍ហត់នឿយជាប្រចាំ មិនចង់ធ្វើអ្វីសោះ ដល់ពេលដែលអ្នកត្រូវពិនិត្យមើលខ្លួនឯងឡើងវិញហើយ។ ខាងក្រោមនេះ គឺជារឿងធំៗ៣ ដែលអ្នកត្រូវឈប់ធ្វើភ្លាម បើចង់ឲ្យស្ថានភាពជីវិតប្រសើរឡើងវិញ និងបង្កើតលទ្ធផលបានច្រើនទ្វេរដង៖

/. ការគេងមិនស្ងប់៖ ក្នុងយុគសម័យឌីជីថល សម្បូរឧបករណ៍កម្សាន្តបែបបច្ចេកវិទ្យាច្រើន ដែលធ្វើឲ្យមនុស្សចូលដំណេកយប់ជ្រៅ ហើយនៅពេលគេងមិនគ្រប់គ្រាន់ រាងកាយនឹងពិបាកផលិតថាមពលឡើងវិញ ជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង និងខ្ជិលច្រអូស។ មិនតែប៉ុណ្ណោះការគេងមិនស្ងប់ ក៏ជាហេតុធ្វើឲ្យរាងកាយហត់នឿយផងដែរ។

/. រំលងអាហារពេលព្រឹក៖ មនុស្សមួយចំនួនមើលរំលងអាហារពេលព្រឹក ព្រោះចង់សន្សំពេលវេលា និងកាត់បន្ថយកាឡូរីជាដើម។ ប៉ុន្តែដល់ពាក់កណ្តាលពេលព្រឹក វានឹងធ្វើឲ្យអ្នកស្ពឹកស្រពន់ និងពិបាកផ្តោតអារម្មណ៍។ លុះពេលដល់ម៉ោងបាយថ្ងៃត្រង់ អ្នកនឹងឃ្លានខ្លាំង ហើយញ៉ាំច្រើន បន្ទាន់មកមានអារម្មណ៍ថាខ្ជិលម្តងទៀត។ ប្រសិនបើអ្នកតែងរំលងអាហារពេលព្រឹក សូមពិចារណាផ្លាស់ប្តូរទម្លាប់នេះចេញភ្លាម ព្រោះវាជះឥទ្ធិពលអវិជ្ជមានខ្លាំងណាស់ផលិតភាពការងារ និងសុខភាពរបស់អ្នក។

/. ការខ្វះជាតិទឹក៖ រាងកាយមនុស្សមានជាតិទឹកប្រហែល ៦០% ដែលបានដើរតួនាទីយ៉ាងសំខាន់ស្ទើរគ្រប់មុខងារ ចាប់ពីការគ្រប់គ្រង់សីតុណ្ហរាងកាយ រហូតដល់ជួយដល់ការរំលាយអាហារ។ ដូច្នេះហើយទើបសូម្បីតែការខ្វះជាតិទឹកកម្រិតស្រាលអាចនាំឲ្យយើងមានអារម្មណ៍ថាអស់កម្លាំងខ្លាំង និងខ្ជិលច្រអូស។

យ៉ាងណាមិញ ប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពមិនចង់ធ្វើអ្វីសោះ ចូរឈប់ធ្វើរឿងធំៗទាំង៣ខាងលើ ហើយចូរយកក្តីស្រមៃធ្វើជាម៉ោងរោទ៍ យកការតស៊ូធ្វើជាសង្សារ អ្នកស្រលាញ់លទ្ធផលកាន់តែខ្លាំងប៉ុនណា ភាពខ្ជិលច្រអូសកាន់តែមិនហ៊ានចូលចិត្តអ្នកប៉ុននោះដែរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia