អ្នកទិញដីប្រយ័ត្ន! អាជ្ញាធរប្រកាសឲ្យបញ្ឈប់ការទិញ-លក់ និងផ្ទេរកម្មសិទ្ធិដីធ្លីនៅតំបន់សំខាន់មួយនេះ
Bunthoeun KoemSEPTEMBER 17 202318.9 K views

រដ្ឋបាលខេត្ដកំពង់ចាមកាលពីពេលថ្មីៗនេះ បានប្រកាសឲ្យបញ្ឈប់ការទិញ-លក់ និងផ្ទេរកម្មសិទ្ធិដីធ្លី នៅតំបន់មេទឹកប្រាំងតាសុខ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្ដកំពង់ចាម។

យោងតាមសេចក្ដីណែនាំចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា មូលហេតុដែលអាជ្ញាធរឲ្យបញ្ឈប់បែបនេះ គឺដោយសារកន្លងមក និងនៅពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្ដ បានកត់សម្គាល់ឃើញថា ដីនៅតំបន់ខាងលើនេះ មានការឈូសឆាយ ទន្ទ្រានកាន់កាប់ ព្រមទាំងមានការទិញ-លក់ ការផ្ទេរកម្មសិទ្ធិ ជាដើម។

ដូច្នេះដើម្បីទប់ស្កាត់ការរំលោកភដោយខុសច្បាប់លើដីធ្លីតំបន់មេទឹកនេះ និងអនុវត្ដតាមគោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណនីតិកាលទី៧ របស់រាជរដ្ឋាភិបាល ផ្ដោតទៅលើការគ្រប់គ្រង និងថែរក្សាដីតំបន់មេទឹក ដែលជាដីសាធារណៈរបសរដ្ឋ សម្រាប់បម្រើដល់ផលប្រយោជន៍របស់បងប្អូនសហគមន៍ ក៏ដូចជាប្រទេសជាតិក្នុងការអភិវឌ្ឍលើវិស័យនានា ពិសេសវិស័យកសិកម្ម អាជ្ញាធរខេត្តកំពង់ចាម បានដាក់ចេញវិធានការទប់ស្កាត់នូវការលក់-ទិញដីនៅតំបន់នោះដូចខាងក្រោម៖

១. ចាប់ពីពេលនេះតទៅ និងសូមធ្វើការណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរភូមិ-ឃុំ ហា​​មចុះហត្ថលេខាទទួលស្គាល់ក្នុងការទិញ-លក់ដីនៅតំបន់នេះជាដាច់ខាត ហើយត្រូវផ្សព្វផ្សាយខ្លឹមសារនៃ​​​សេចក្ដីជូនដំណឹងនេះ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណៈជនទូទៅ ឱ្យបានដឹងទូលំទូលា​យ​​ផងដែរ។

២. រាល់សេចក្តីសម្រេច ឬរាល់ការចុះហត្ថលេខាទាំងឡាយណា ដែលពាក់ព័ន្ធដីធ្លីនៅតំបន់នេះ ដោយពុំបានឆ្លងកាត់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានចាត់ទុកជានិរាករណ៍។

៣. ក្នុងករណីមានលិខិតបទដ្ឋានគតិយុត្តិណាមួយរបស់រាជរដ្ឋាភិបាល ត្រូវអនុវត្តតាម៕

378317451 855138439311122 7903270566550137306 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia