STMarket ក្រុមហ៊ុនជើងសារឈានមុខគេ នឹងរៀបចំកម្មវិធី "មហាសង្ក្រាន្តជួបជុំ ២០២៦" នៅទឹកដីខេត្តសៀមរាប
Toeuy HongAPRIL 1 2026106 views

សៀមរាប ក្រុមហ៊ុន STMarket ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទនៅក្នុងផ្នែកហិរញ្ញវត្ថុឈានមុខគេដែលមានដើមកំណើតក្នុងស្រុក និងមានប្រតិបត្តិការយ៉ាងសកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងប្រកាសរៀបចំព្រឹត្តិការណ៍ជួបជុំវិនិយោគិន និងអ្នកជួញដូរដ៏ធំមួយដែលមានឈ្មោះថា "មហាសង្ក្រាន្តជួបជុំ ២០២៦" នៅថ្ងៃទី 03 ខែមេសា ឆ្នាំ 2026 នៅសណ្ឋាគារ Pacific Hotel & Spa ក្នុងទឹកដីអង្គរនៃខេត្តសៀមរាប។

 Dova

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងហិរញ្ញវត្ថុ និងបង្កើនភាពស្និទ្ធស្នាលជាមួយវិនិយោគិននៅក្នុងទឹកដីខេត្តសៀមរាប។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបានលើកឡើងថា៖ "ក្នុងនាមជាក្រុមហ៊ុនដែលមានមោទនភាពចំពោះដើមកំណើតក្នុងស្រុក យើងខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការនាំយកកម្មវិធីសិក្ខាសាលា និងការជួបជុំដ៏វិសេសវិសាលនេះមកកាន់ខេត្តសៀមរាប ដើម្បីផ្តល់ជូននូវការគាំទ្រផ្នែកអប់រំ និងបច្ចេកវិទ្យាជួញដូរកម្រិតតំបន់ដល់បងប្អូនវិនិយោគិនក្នុងតំបន់នេះផ្ទាល់តែម្តង”។

St2  

សម្រាប់កម្មវិធី"មហាសង្ក្រាន្តជួបជុំ ២០២៦" ពេញមួយថ្ងៃនេះ បែងចែកជាពីរផ្នែកសំខាន់ៗដូចខាងក្រោមនេះ៖

 

សិក្ខាសាលាពេលព្រឹក៖ ផ្តោតលើ "ការប្រមូលផលនៃចំណេះដឹង" ដែលផ្តល់ការអប់រំពីយុទ្ធសាស្ត្រវិភាគទីផ្សារសកល និងការគ្រប់គ្រងហិរញ្ញវត្ថុដោយអ្នកជំនាញអាជីព។

 

កម្មវិធីជួបជុំពេលល្ងាច៖ ជាការជួបជុំពិភាក្សា និងកសាងបណ្តាញទំនាក់ទំនងរវាងអ្នកវិនិយោគ និងម្ចាស់អាជីវកម្ម ព្រមទាំងការសម្តែងសិល្បៈវប្បធម៌ខ្មែរ (របាំត្រុដិ) និងការជប់លៀងពេលល្ងាចយ៉ាងអធិកអធម។

 St3

ចំណុចពិសេសនៃកម្មវិធី គឺការប្រកួតជួញដូរសាកល្បង (Demo Trading Competition) ដើម្បីស្វែងរកអ្នកជួញដូរឆ្នើម និងការផ្តល់ជូននូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុន។ នេះគឺជាឱកាសដ៏វិសេសវិសាលសម្រាប់អ្នកវិនិយោគក្នុងខេត្តសៀមរាប ក្នុងការទទួលបានទាំងចំណេះដឹង និងការពង្រីកបណ្តាញទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មក្នុងតំបន់ ពីក្រុមហ៊ុនជើងសាខ្មែរដែលកំពុងមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងកម្រិតអាស៊ីអាគ្នេយ៍៕

 St4

 STMarket, a Leading Cambodian-Born Derivative Broker in Southeast Asia, to Host Exclusive "Maha Sangkran Gathering 2026" in Siem Reap

(SIEM REAP) – STMarket, a premier financial derivative brokerage with proud Cambodian roots and a leading presence across Southeast Asia, has officially announced a grand gathering for investors and traders titled "Maha Sangkran Gathering 2026." The event will be held on April 3, 2026, at the Pacific Hotel & Spa, located in the historic land of Angkor, Siem Reap.

The event is organized with the goal of sharing financial expertise and fostering a closer community of investors within the Siem Reap region. A company spokesperson stated: "As a broker that takes great pride in our Cambodian heritage, we are thrilled to bring this exclusive seminar and gathering to Siem Reap. Our mission is to empower local investors with the same region-leading technology and educational support that define our professional standard."

The full-day program is divided into two key segments:

  • Morning Seminar: Titled "The Knowledge Harvest," this session focuses on professional education regarding global market analysis strategies and financial management led by senior industry experts.
  • Evening Gala: A prestigious networking session for investors and business owners to connect, featuring traditional Khmer cultural performances, including the Trot Dance, and a high-end gala dinner.

A key highlight of the event is the Demo Trading Competition, where participants can showcase their skills to win significant grand prizes from the company. This represents a unique opportunity for Siem Reap investors to gain world-class knowledge and network with local business leaders through a home-grown Cambodian broker that is now making a significant impact across Southeast Asia.

 

 

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia