Steve Jobs ប្រើក្បួន១០/៨០/១០ ដើម្បីដឹកនាំក្រុម រចនាម៉ូឌែល iPhone ដំបូងគេ អស់រយៈពេល៩ខែ
Ping Chou EngNOVEMBER 28 202473 views

ច្បាប់ ១០/៨០/១០ គឺជាគោលការណ៍ដឹកនាំមួយ ដែលអាចជួយឱ្យការដឹកនាំប្រសើរ មានលទ្ធផលការងារខ្ពស់ មានសុខភាពផ្លូវចិត្តល្អ និងមានភាពឆ្លាតវៃផ្នែកអារម្មណ៍ខ្ពស់។ 

 

តាមរយៈសៀវភៅជីវប្រវត្តិរបស់បិតាស្ថាបនិក​ Apple សរសេរដោយលោក Walter Isaacson បានរំលេចថា នៅក្រុមហ៊ុន Apple មានក្រុមមួយបានធ្វើការអស់រយៈពេល៩ខែជាប់ៗគ្នាក្នុងការរចនាគ្រឿងគ្រៅ iPhone ពួកគេធ្វ់ើការខ្លាំងណាស់ ជាមួយនឹង Steve Jobs ក្នុងខណៈនោះលោកជានាយកប្រតិបត្តិ​។

 

ប៉ុន្តែដើម្បីដឹកនាំក្រុម Steve Jobs បានអនុវត្តតាមច្បាប់ ១០/៨០/១០ ច្បាប់នេះបានដំណើរការដូចខាងក្រោម ដោយអ្នកដឹកនាំគ្រប់រូបអាចអនុវត្តបានដូចគ្នា៖

 

-ចំណាយពេល១០ ភាគរយប្រើពេលវេលា ដើម្បីបង្ហាញអំពីក្តីរំពឹងទុកច្បាស់លាស់ ចក្ខុវិស័យរឹងមាំរបស់គាត់សម្រាប់កិច្ចការងារមួយនោះទៅកាន់ក្រុមការងារ។ 

 

-អនុញ្ញាតឱ្យក្រុមការងាររបស់គាត់ ចំណាយ៨០ភាគរយនៃពេលវេលា ធ្វើលើការងារនោះបញ្ចេញថ្វីដៃ តាមភាពច្នៃប្រឌិតរបស់ពួកគេ ហើយលោកមិនធ្វើកិច្ចការទាំងនោះ រហូតដល់លទ្ធផលការងារចេញមក។

 

-បន្ទាប់មក ១០ភាគរយ​ទៀតនៃពេលវេលា គឺគាត់នឹងត្រូវចូលមក​​កែលម្អ​ការងារនោះបន្ទាប់ពីក្រុមធ្វើរួច ហើយ​បង្ហាញក្រុមការងារឱ្យយល់អំ​ពី​មូលហេតុ និង​របៀប​ដែល​អ្នក​កំពុង​កែ​សម្រួល ហើយលោកនឹងសម្រេចស្តង់ដាររួមទាំងម្តង។

 

ជារួមមកវិញ​ការពិតរាល់ការងារល្អៗអស្ចារ្យចេញពី Apple មិនមែនបិតា Steve Jobs  ជាអ្នកធ្វើទេ លោកគ្រាន់តែជាមេ ជាអ្នកបដិវត្តន៍គំនិត ជាអ្នកគិត ផ្តល់គំនិតទូទៅអំពីអ្វីដែលលោកត្រូវការ ហើយ​បណ្តាយឱ្យក្រុមការងារធ្វើប៉ុណ្ណោះ។

 

ចុងក្រោយទើបគាត់មកពិនិត្យស្តង់ដារ ហើយកែថែមបន្តិចបន្តួច ដូច្នេះមានន័យថាគាត់មិនអាចបង្កើតផលិតផលដ៏អស្ចារ្យតែម្នាក់ឯងបានទេ គាត់គ្រាន់តែប្រាប់គំនិតទៅកាន់ក្រុមការងារ ឱ្យគេធ្វើហើយគាត់ចាំកែតម្រូវប៉ុណ្ណោះ៕​

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia