ម៉ាកយីហោភោជនីយដ្ឋានដែលបង្កើតឡើងដោយកូនខ្មែរ បង្កើតសមិទ្ធផលនៃការរីកចម្រើនរបស់ខ្លួនថ្មីមួយទៀត បន្ទាប់ពីទទួលបានភាពជោគជ័យលើភោជនីយដ្ឋានដំបូងក្នុងរយៈមួយឆ្នាំ។ នៅក្នុងឆ្នាំ២០២៦នេះ ស្ទីម មី សាខាទី២ បើកសម្ពោធជាផ្លូវការ ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកអង្គម្ចាស់ក្សត្រី ការសម្តែងសិល្បៈវប្បធម៌ សកម្មភាពកម្សាន្ត និងកម្មវិធីប្រូម៉ូសិនពិសេសពី ស្ទីម មី (STEAM ME) ជាច្រើន។
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ — ភោជនីយដ្ឋានស្ទីម មី (STEAM ME) ដែលជាម៉ាកយីហោភោជនីយដ្ឋានបង្កើតឡើងដោយកូនខ្មែរ បានប្រកាសសម្ពោធបើកដំណើរការសាខាទី២របស់ខ្លួនជាផ្លូវការនៅផ្សារ អ៊ីឌិន ហ្កាឌិន (Eden Garden)។ នេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការនាំយកមកនូវបទពិសោធថ្មីនៃការពិសាម្ហូបចំហុយបែបសុខភាពដែលមានឱជារស ស្រស់ ថ្មី ប្លែក និងពោរពេញដោយភាពច្នៃប្រឌិត ជូនដល់អតិថិជននៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយ។

ពិធីសម្ពោធជាផ្លូវការនេះ កាន់តែមានភាពអធិកអធមក្រោមវត្តមាន និងការចូលរួមសម្តែងយ៉ាងវិសេសវិសាលពីសំណាក់ព្រះវត្តមាន អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា។ ការយាងចូលរួមយ៉ាងកិត្តិយសរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ បានញ៉ាំងកម្មវិធីសម្ពោធនេះពោរពេញដោយភាពសប្បាយរីករាយការរួមបញ្ចូលគ្នារវាងសិល្បៈវប្បធម៌ខ្មែរ ការកម្សាន្ត និងការអបអរសាទរដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវកិត្តិយស ក្រុមគ្រួសារ ដៃគូអាជីវកម្ម និងជាពិសេសអតិថិជនដែលតែងតែគាំទ្រភោជនីយដ្ឋាន ស្ទីម មី តាំងពីបើកសាខាទី១។
នៅក្នុងកម្មវិធីនេះ ក៏មានការសម្តែងរបាំប្រពៃណីខ្មែរ ពិធីកាត់ខ្សែបូបើកជាផ្លូវការ សកម្មភាពកម្សាន្ត ការថតរូបអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារ ក្រុមការងារ និងភ្ញៀវកិត្តិយស ព្រមទាំងការទទួលទានអាហារថ្ងៃត្រង់រួមគ្នា។ ក្នុងខ្លឹមសារសុន្ទរកថារបស់ស្ថាបនិកភោជនីយដ្ឋាន ស្ទីម មី ក៏បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកអង្គម្ចាស់ក្សត្រិយ៍ ដែលបានយាងចូលរួមក្នុងពិធីសម្ភោធសាខាថ្មីនេះ។

អ្នកស្រី លីម ម៉េងអ៊ី ស្ថាបនិក និងជាអគ្គនាយិកានៃភោជនីដ្ឋាន ស្ទីម មី មានប្រសាសន៍ថា៖ «ស្ទីម មី ត្រូវបានបង្កើតឡើងដោយក្រុមការងារដែលមានឆន្ទះខ្ពស់មួយក្រុម ហើយសុទ្ធតែជាកូនខ្មែរ។ ឆ្លងកាត់ការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍមុខម្ហូបអស់រយៈពេលជាងមួយឆ្នាំ ស្ទីម មី បានសម្ពោធសាខាទី១របស់ខ្លួននៅផ្សារទំនើប អ៊ីអនភ្នំពេញ ក្នុងឆ្នាំខែសីហា ឆ្នាំ២០២៥។ ការឈានជើងចូលក្នុងវិស័យទីផ្សារភោជនីយដ្ឋានក្នុងប្រទេសកម្ពុជានេះ យើងបានពាំនាំនៅបទពិសោធន៍ ថ្មី ប្លែក ឆ្ងាញ់ គឺការទទួលទានអាហារដែលចម្អិនដោយវិធីសាស្ត្រចំហុយ។ ដូច្នេះ គ្រប់មុខម្ហូប និងផលិតផលរបស់ ស្ទីម មី ត្រូវចម្អិនភ្លាមៗនៅមុខអតិថិជនដោយប្រើវិធីសាស្ត្រចំហុយតែមួយគត់។ ការចម្អិនដោយការចំហុយជាវិធីសាស្ត្រ ដែលអាចរក្សាបាននៅរសជាតិដើម ជីជាតិ អាហាររូបត្ថម្ភ និងភាពស្រស់ពីបន្លែ សាច់ គ្រឿងសមុទ្របានខ្ពស់បំផុត ដែលជាវិធីសាស្ត្រដែលយើងទាំងអស់គ្នាគួរងាកមកទទួលទានមិនថានៅតាមផ្ទះ ឬនៅភោជនីយដ្ឋានក៏ដោយ»។



ស្ទីម មី បានបង្ហាញខ្លួនដោយភាពជឿជាក់ ក្នុងការផ្តល់ជូននូវមុខមាត់សម្រាប់ម្ហូបបែបសុខភាព «ថ្មី ប្លែក ឆាញ់» សម្រាប់គ្រប់ស្រទាប់ភ្ញៀវគ្រប់វ័យ ជាពិសេសបង្កើនភាពរីករាយសម្រាប់ក្រុមគ្រួសារ។ ស្ទីម មី មិនមែនគ្រាន់តែជាភោជនីយដ្ឋានដើម្បីបង្កើតឡើងសម្រាប់ទីផ្សារម្ហូបអាហារប៉ុណ្ណោះទេ ប៉ុន្តែពួកយើងបានដាក់បេះដូងក្នុងការច្នៃប្រឌិតម្ហូបអាហារ បដិសណ្ឋារកិច្ច និងការបង្កើតបទពិសោធថ្មី នៃការទទួលទានអាហារ ដែលផ្តោតលើភាពស្រស់ គុណភាព និងសុខភាព។ ការរំពឹងទុក និងភាពជឿជាក់មូលដ្ឋាននៃជីវិតដែលមានសុខភាពល្អរបស់យើងគឺ ផ្តល់នូវសេវាកម្មល្អ អាហារដែលស្រស់»។
អ្នកស្រីបានបន្ត៖ «យើងជឿជាក់ថាអាហារ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សុខភាព ទើបស្ទីម មី បានបង្កើតទស្សនវិស័យមួយ គឺមានគោលបំណងដើម្បីទៅបង្កើត និងរក្សាទន្លាប់នៃការញុំាអាហារផ្តោតទៅលើភាពស្រស់ គុណភាព និងមានជីជាតិខ្ពស់។ យើងប្តេជ្ញាចិត្តផ្តល់ជូនអតិថិជននូវរសជាតិ គុណភាព អនាម័យ និងសុវត្ថិភាពគ្រប់ផលិតផលរបស់ ស្ទីម មីទាំងអស់ ។ នេះជាគុណតម្លៃដែលក្រុមការងារស្ទីមមីបានប្តេជ្ញា និងអនុវត្ត ក្រោមពាក្យស្លោករបស់យើងមួយថា “Health is Wealth, Eat Fresh: សុខភាពជាទ្រព្យសម្បត្តិ សូមញុំាអាហារបែបស្រស់” ពាក្យស្លោកនេះមិនមែនគ្រាន់តែជាការផ្សព្វផ្សាយទេ ប៉ុន្តែការប្តេជ្ញាចិត្តដ៏ពិតប្រាកដរបស់ក្រុមការងាររបស់ពួកយើង និងអនុវត្តជារៀងរាល់ថ្ងៃ»។
ការបោះជំហានពង្រីកខ្លួននេះ បានស្តែងឱ្យឃើញពីមហិច្ឆតារបស់ ស្ទីម មី ដែលមិនត្រឹមតែជាកន្លែងសម្រាប់ទទួលទានអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងដែលផ្តល់នូវភាពកក់ក្តៅ រួមបញ្ចូលគ្នារវាងអាហារស្រស់ៗ បដិសណ្ឋារកិច្ចទំនើប អត្តសញ្ញាណខ្មែរ និងការបង្កើតការចងចាំល្អៗរួមគ្នារវាងមនុស្សជាទីស្រឡាញ់នៅពេលពិសាអាហារ។
អ្នកស្រីបានបន្ថែមថា៖ «យើងខ្ញុំមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែង ក្នុងការស្វាគមន៍ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នៅក្នុងកម្មវិធីដ៏មានអត្ថន័យមួយក្នុងថ្ងៃនេះ។ ព្រះវត្តមានរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ បាននាំមកនូវមោទនភាព ភាពរំភើបរីករាយ និងស្មារតីខ្មែរយ៉ាងពិតប្រាកដ។ នៅ ស្ទីម មី យើងជឿជាក់ថា ការទទួលទានអាហារគួរតែជាបទពិសោធដ៏វិសេសវិសាលមួយជាមួយក្រុមគ្រួសារ និងមិត្តភក្តិក្នុងការពង្រឹងចំណងមិត្តភាព ភ្ជាប់ទំនាក់ទំនង ស្វែងយល់ពីអ្វីដែលថ្មី និងត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹម»។
អ្នកស្រី ម៉េងអ៊ី បានបន្តថា៖ «ការដាក់សម្ពោធសាខាទី២ជាផ្លូវការរបស់ ស្ទីម មី គឺជាសមិទ្ធផលដ៏មានន័យបំផុតសម្រាប់ក្រុមការងាររបស់ពួកយើង។ ទាំងនេះ បានបង្ហាញពីទំនុកចិត្តដែលអតិថិជនមានចំពោះ ស្ទីម មី ហើយក៏ជាកម្លាំងចិត្តដ៏ខ្លាំងក្លាឱ្យយើងបន្តអភិវឌ្ឍ ច្នៃប្រឌិត និងនាំយកបទពិសោធន៍ដ៏រីករាយពិតប្រាកដជូនដល់អ្នកគ្រប់គ្នា»។

គុណតម្លៃមួយទៀតដែលជាមោទនភាពរបស់ស្ទីម មី គ្រប់មុខម្ហូបទាំអស់ដែលបង្កើតឡើងសុទ្ធតែអត្ថន័យ ការស្រាវជ្រាវ ច្នៃប្រឌិតតាមតំបន់ មុខម្ហូបតាមតំបន់ និងប្រទេសផ្សេងៗ ហើយនៅក្នុងនោះក៏មានម្ហូបដែលជាអត្ថសញ្ញាណរបស់ខ្មែរផងដែរដូចជា ហហ្មុកត្រីឆ្តោ ក្តាមម្រេចខ្ចី និងអន្ទង់ខទីវជាដើម ហើយក្នុងនោះក៏មានរសជាតិពិសេសៗជាច្រើនផ្សេងទៀតនៅក្នុងម៉ីនុយដែលរួមបញ្ជូលនៅប្រភេទបន្លែសន្លឹកធម្មជាតិខ្មែរដូចស្លឹកជន្លង់ ស្លឹកផ្អែម ស្លឹកបាស ដែលជាបន្លែធម្មតា និងសម្បូរវិតាមីនC ផងដែរ។
ក្នុងនាមជាយីហោដែលបង្កើតឡើងដោយកូនខ្មែរផ្ទាល់ ស្ទីម មី មានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យម្ហូបអាហារ និងភេសជ្ជៈបែបសម័យទំនើបរបស់កម្ពុជា តាមរយៈការបង្កើតឱកាសការងារ ការគាំទ្រដល់ធនធានមនុស្សក្នុងស្រុក និងការលើកកម្ពស់ស្តង់ដារបទពិសោធអាហារដល់អតិថិជន។ ការសម្ភោធសាខាទីពីរនេះ បានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុននៅក្នុងទីផ្សារប្រទេសកម្ពុជា និងជំនឿចិត្តរបស់ខ្លួនថា យីហោភោជនីយដ្ឋានដែលបង្កើតឡើងនៅក្នុងស្រុក អាចប្រកួតប្រជែងបានតាមរយៈការបង្កើតគំនិតច្នៃប្រឌិត គុណភាពប្រកបដោយភាពច្បាស់លាស់ និងការយល់ដឹងច្បាស់ពីតម្រូវការរបស់អតិថិជនក្នុងស្រុក។
សម្រាប់អ្នកស្រី លីម ម៉េងអ៊ី ការរីកលូតលាស់របស់ ស្ទីមមី ក៏បានឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏ទូលំទូលាយលើវិស័យម្ហូបអាហារ និងភេសជ្ជៈដែលកំពុងអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាផងដែរ។ តាមរយៈបទពិសោធក្នុងវិស័យម្ហូបអាហារ អ្នកស្រីបានបង្ហាញណែនាំថាការបង្កើតមុខម្ហូបនីមួយៗ ពិតជាគិតគូរយ៉ាងហ្មត់ចត់ ផ្អែកលើគោលគំនិត ភាពពាក់ព័ន្ធនឹងសុខភាព រសជាតិ រូបរាងច្នៃប្រឌិត និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅយ៉ាងពិតប្រាកដ។
គួរបញ្ចាក់ថា៖ ស្ទីម មី បានបង្កើតឡើងក្នុងឆ្នាំ២០២៥ ដោយកូនខ្មែរ ជាមួយនឹងចក្ខុវិស័យក្នុងការណែនាំវិធីការទទួលទានអាហារដែលមានសុខភាពល្អជាងមុន។ គំនិតនេះរួមបញ្ចូលគ្នានូវគ្រឿងផ្សំដែលបានជ្រើសរើសយ៉ាងសម្រិតសម្រាំង មានឱជារស ការរៀបចំតុបតែងបែបទំនើប និងបរិយាកាសដ៏មានផាសុកភាពសម្រាប់អតិថិជនគ្រប់វ័យ។
សាខាដំបូងរបស់ស្ទីមមី បានចាក់គ្រឹះដ៏រឹងមាំសម្រាប់គំនិតច្នៃប្រឌិតនៃការទទួលទានអាហារ ដែលផ្តោតសំខាន់លើភាពស្រស់ថ្មី គុណភាព សុខភាព និងបទពិសោធរបស់អតិថិជន។ ការបើកដំណើរការទីតាំងទីពីររបស់ខ្លួន បង្ហាញឱ្យឃើញទាំងការរីកចម្រើនរបស់ប្រ៊ែន និងការប្តេជ្ញាចិត្តក្នុងការនាំយកបទពិសោធនោះទៅកាន់អតិថិជនឱ្យកាន់តែទូលំទូលាយ៕

កម្មវិធីប្រូម៉ូសិនពិសេស
ដើម្បីចែករំលែកភាពសប្បាយរីករាយជាមួយអតិថិជន ស្ទីម មី មានការផ្តល់ជូនកាដូពិសេសៗជាច្រើន ដោយសហការជាមួយរោងភាពយន្ត លេជិន ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលអនុញ្ញាតឱ្យអតិថិជនអាចមកស្វែងរកសាខាថ្មី ចូលរួមលេងល្បែងកម្សាន្ត និងទទួលបានរង្វាន់លើកទឹកចិត្តជាច្រើន។
អតិថិជនអាចរីករាយជាមួយរង្វាន់ក្នុងឱកាសបើកសម្ពោធដូចខាងក្រោម៖
· រាល់ការចំណាយចាប់ពី៣០ដុល្លារ នៅស្ទីម មី នឹងទទួលបានសំបុត្រកុនរបស់រោងភាពយន្ត លេជេន ចំនួន២សន្លឹក (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត និងចំនួនមានកំណត់)។
· រាល់វិក្កយបត្រដែលគ្រប់លក្ខខណ្ឌ នឹងទទួលបានឱកាសបង្វិលកង់ផ្សងសំណាង ដើម្បីឈ្នះរង្វាន់ (Spin & Win) ដែលផ្តល់ឱកាសឱ្យអតិថិជនទទួលបានបណ្ណទឹកប្រាក់ កាដូអនុស្សាវរីយ៍ និងរង្វាន់ពិសេសៗជាច្រើនទៀត។
· រាល់ការទិញសំបុត្រកុនពីលេជេនចំនួន២សន្លឹក នឹងទទួលបានបណ្ណទឹកប្រាក់ពីហាងស្ទីម មី តម្លៃ១០ ដុល្លារ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)
សូមអញ្ជើញមកទទួលបទពិសោធថ្មីពីហាងស្ទីម មី (STEAM ME) នៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (Aeon Mall Phnom Penh) [https://maps.app.goo.gl/hMj4uuHZjYUts3GAA?g_st=ic] និង អ៊ីឌិន ហ្គាដិន (Eden Garden Mall) [https://maps.app.goo.gl/jEqxTdmmhMsQLKgPA?g_st=ic]។
សម្រាប់កក់តុទុកមុន៖
[០១៥ ៤០ ១១ ១១] សម្រាប់សាខាអ៊ីអន ម៉ល ភ្នំពេញ
[០១៥ ៥០ ៥០ ២២] សម្រាប់សាខាអ៊ីដិន ហ្គាដិន
ស្វែងយល់បន្ថែម លើទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្ទីម មី៖ [(13) Facebook]


