Business Cambodia រៀបចំការតាំងពិព័រណ៍មុខរបរប្រចាំឆ្នាំ រួមជាមួយការចែកសៀវភៅ៣ពាន់ក្បាល
Meng SonglyOCTOBER 6 20221.4 K views

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២នេះ Business Cambodia បានរៀបចំសន្និសីទសារព័ត៌មានដ៏ធំមួយ ស្តីពីការរៀបចំ ការតាំងពិព័រណ៍មុខរបរប្រចាំឆ្នាំ២០២២ (Startup Expo 2022) នៅថ្ងៃទី២៩-៣០ ខែតុលា ខាងមុខនេះ។ ការធ្វើសន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សំ កុសល ស្ថាបនិក Baksey Media និងលោក ម៉ង់ វណ្ណឌី ស្ថាបនិកក្រុមហ៊ុន  BizAdvisor រួមជាមួយម្ចាស់អាជីវកម្មប្រមាណជិត១០០នាក់ នៅទីតាំង Factory Phnom Penh ។  

2022 10 06 16.23.06

នៅក្នុងសន្និសីទនោះដែរ លោក សំ កុសល បានលើកឡើងថា នេះគឺជាលើកទី១ហើយ ដែលក្រុមការងារចាបក្រហម (Business Cambodia) បានរៀបចំពិព័រណ៍មុខរបរប្រចាំឆ្នាំ២០២២នេះឡើង ដោយការរៀបចំពិព័រណ៍នេះ យើងមានគោលដៅធំ គឺចង់ឃើញកម្ពុជាមានគំនិតរកស៊ីថ្មីៗច្រើន ដែលឈានដល់ការទាញបរទេសឱ្យចូលមកទស្សនាការតាំងពិព័រណ៍គំនិតរកស៊ី នៅកម្ពុជា នាពេលអនាគត ។  

2022 10 06 16.22.34

ស្ថាបនិក Business Cambodia រូបនេះ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍តាំងបង្ហាញគំនិតអាជីវកម្មថ្មីៗ នៅថ្ងៃទី២៩-៣០ ខែតុលាខាងមុខនេះ នឹងមានស្តង់អាជីវកម្មប្លែកៗ ពោរពេញដោយគំនិតច្នៃប្រឌិត ប្រមាណជា ៥០ស្តង់ ហើយនៅក្នុងថ្ងៃពិព័រណ៍នោះផងដែរ ក៏មានសិក្ខាសាលាដ៏ធំបំផុតមួយ ដែលមានសុទ្ធតែវាគ្មិនល្បីៗចំនួន១៦រូប មានបទពិសោធន៍ធ្វើអាជីវកម្មជោគជ័យច្រើនឆ្នាំ ឡើងធ្វើបទបង្ហាញស្តីពី គំនិតរកស៊ីថ្មីៗ និងយុទ្ធសាស្រ្តនៅក្នុងការកៀរគរទុនសម្រាប់ធ្វើអាជីវកម្ម ផងដែរ។ 

305996109 134210462672810 3037688898361873397 N

លោក សំ កុសល បានរំលេចឱ្យដឹងទៀតថា នៅក្នុងការតាំងពិព័រណ៍ដ៏ធំខាងលើនេះ Business Cambodia ក៏បានរៀបចំឱ្យមានការផ្តល់រង្វាន់ចំនួន ២,០០០ដុល្លារ និងការផ្សព្វផ្សាយដែលមានតម្លៃស្មើនឹង២,០០០ដុល្លារបន្ថែមទៀត សម្រាប់ម្ចាស់ស្តង់អាជីវកម្មណា ដែលមានភាពទាក់ទាញខ្លាំង អាចមានការលក់ដាច់ច្រើនជាងគេ នៅក្នុងថ្ងៃតាំងពិព័រណ៍មុខរបរឆ្នាំ២០២២ ផងដែរ។

បន្ថែមពីនេះ លោកបង្ហាញពីជំនឿយ៉ាងមុតមាំថា ការតាំងពិព័រណ៍មុខរបរប្រចាំឆ្នាំ២០២២នេះ នឹងក្លាយជាការតាំងបង្ហាញដែលមានតម្លៃបំផុតសម្រាប់ម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកចូលរួមទស្សនា ដែលមានយ៉ាងតិចប្រមាណជាង ១៥០០០នាក់ ក្នុងរយៈពេលពីរថ្ងៃ តាមរយៈសកម្មភាពប្លែកៗជាច្រើន ដូចជាការធ្វើប្រម៉ូសិនមហាអស្ចារ្យរួមគ្នារបស់ម្ចាស់ស្តង់ ការញ៊ាំប៉ូហ្វេ និងការប្រកួតញ៊ាំអាហារ ការចែកសៀវភៅដ៏ធំមិនធ្លាប់មានចំនួន៣ពាន់ក្បាល ដោយឥតគិតថ្លៃ ការចែករំលែកពីគំនិតរកស៊ីរបស់ម្ចាស់ស្តង់អាជីវកម្មនីមួយៗ និងវាគ្មិនល្បីៗជាច្រើនរូបទៀត ដោយឥតគិតថ្លៃ។ លើសពីនេះ យើងក៏មានការបើកសម្ពោធផលិតផល និងសេវាកម្មថ្មីៗ របស់ម្ចាស់ស្តង់អាជីវកម្មថែមទៀត។

2022 10 06 16.23.18

ជាមួយគ្នានេះដែរ លោក ម៉ង់ វណ្ណឌី ដែលជាស្ថាបនិកក្រុមហ៊ុន BizAdvisor និងជាម្ចាស់ឧបត្តម្ភធំនៅក្នុងកម្មវិធីពិព័រណ៍មុខរបរឆ្នាំ២០២២ បានបង្ហាញពីអារម្មណ៍រីករាយដែលបានក្លាយជាចំណែកដ៏សំខាន់មួយរបស់ Business Cambodia ។ ដោយលោកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ខ្ញុំពិតជាជំរុញនិងលើកទឹកចិត្តឱ្យបងប្អូនទាំងអស់គ្នា ដែលជាម្ចាស់អាជីវកម្មខ្នាតតូចនិងខ្នាតមធ្យមចូលរួមទាំងគ្នាក្នុងការបង្ហាញផលិតផលដ៏អស្ចារ្យរបស់បងប្អូន ទៅកាន់សាធារណជនឱ្យយើងបានឃើញ បានស្គាល់ពីគុណតម្លៃនៃការប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការបង្កើតលទ្ធផលដ៏អស្ចារ្យមួយនេះ

2022 10 06 16.23.01

2022 10 06 16.23.32

2022 10 06 16.23.36

2022 10 06 16.22.57

2022 10 06 16.26.33

សម្រាប់ព័ត៌មានបន្ថែម៖

 តំណរលីងចុះឈ្មោះ : expo.business-cambodia.com

 ទទួលបានព័ត៌មានចុងក្រោយបំផុតពី Startup Expo: https://t.me/startupexpo2022

 ផ្លាស់ប្ដូរ Profile ដើម្បីប្ដូរយកសៀវភៅហ្វ្រីៗ ចំនួន៣ពាន់ក្បាល: twb.nz/startupexpo2022

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia