អ្នកនាង សេង សូរ៉េត ប្រើទុន ១០០ដុល្លារ ចេញរកស៊ីរកចំណូលខ្ទង់ពាន់ដុ.ល្លារក្នុង១ខែ តាមស្នៀត ២នេះ
Kan DaraAPRIL 23 202618 views

ផ្តើមចេញពីអ្នកមានជំងឺឈឺច្រើន និងបញ្ហាភ្នែក គួបផ្សំជាមួយភាពមិនធូរស្រាលតាមរយៈការប្រើប្រាស់ថ្នាំពេទ្យផងនោះ អ្នកនាង ស៊ុន សុរ៉េត បានសម្រេចចិត្តធ្វើទឹកភេសជ្ជធម្មជាតិញ៉ាំជារៀងរាល់ថ្ងៃដើម្បីបំប៉ន់សុខភាពរបស់ខ្លួនជាពិសេសទៅលើភ្នែករហូតដល់មានគំនិតបង្កើតអាជីវកម្មពីដើមទុនតិចប៉ុន្តែអាចទាញចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែ។

 

 

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកនាង ស៊ុន សុរ៉េត ម្ចាស់អាជីវកម្ម "ទឹកសណ្តែកធម្មជាតិ" បានលើកឡើងថា អាជីវកម្មនេះចាប់ផ្តើមដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់ខ្ញុំតែម្តង និងចង់ជួយអ្នកដែលមានបញ្ហាសុខភាពឲ្យបានធូរស្រាលដោយបង្វែរពីការប្រើប្រាស់ថ្នាំពេទ្យជាប្រចាំមកទទួលទានអាហារធម្មជាតិវិញអ្នកនាងបានរៀបរាប់ថា កាលពីឆ្នាំ ២០១៨ អ្នកនាងមានបញ្ហាភ្នែកជាខ្លាំងព្រោះចាត់តាំងពីឆ្នាំ២០១៥ មកជីវិតបានផ្សារភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិច និងចំណាយពេលយ៉ាងច្រើនលើសលប់ទៅលើការប្រើទូរស័ព្ទ ព្រោះពេលនោះអ្នកនាងជាអ្នកលក់អីវ៉ាន់តាមអនឡាញ។

នាពេលនោះ ភ្នែកអ្នកនាងចាប់ផ្តើមស្ងួត និងទទួលបានការព្យាបាលពីគ្រូពេទ្យតាមរយៈការប្រើទឹកភ្នែកសប្បនិម្មិត ក្រោយប្រើអស់មួយរយៈភ្នែកអ្នកនាងហាក់មិនបានធូរស្រាលទាល់តែសោះ តែបែរជាកាន់តែយ៉ាប់ជាងមុន ជិះម៉ូតូត្រូវខ្យល់មិនបានហូរទឹកភ្នែកមករហូត ត្រូវខ្យល់ខ្លាំងមិនបាន សូម្បីដាក់កង្ហាចំមុខក៏មិនបានដោយសារអ្នកនាងនៅមិនអាចបញ្ឈប់ការប្រើទូរសព្ទ័បានទេ។

 

ពេលនោះអ្នកនាងបានគិតថា បើបន្តបែបនេះទៀតមិនបានទេ ម្យ៉ាងមិនសូវចូលចិត្តប្រើថ្នាំពេទ្យទៀតនោះ ក៏បែកគំនិតយកល្ពៅមកចំហុយញ៉ាំ។ លុះញ៉ាំល្ពៅចំហុយយូរៗទៅចាប់ផ្តើមធុញ ព្រោះលេបលែងចង់ចូល ក៏យកល្ពៅទៅធ្វើជាទឹកញ៉ាំវិញម្តង។ ក្រោយព្យាយាមញ៉ាំល្ពៅទៀងទាត់បានមួយរយៈមក ភ្នែកអ្នកនាងចាប់ផ្តើមធូរស្រាលច្រើនមែនទែន អ្នកនាងក៏ចាប់ផ្តើមផ្តាច់ថ្នាំ (ទឹកភ្នែកសប្បនិមិ្មត្ត) ឈប់ប្រើ រហូតដល់សព្វថ្ងៃនេះ។

 

យ៉ាងណាមិញ ក្រោយពីសង្កេតឃើញគុណសម្បត្តិ និងអត្ថប្រយោជន៍ដ៏ល្អ រួមទាំងភាពធូរស្រាលជាក់ច្បាស់នឹងភ្នែក និងចង់ឲ្យអ្នកមានសុខភាពមិនអំណោយផលដូចខ្លួន ជាពិសេសអ្នកមានបញ្ហាភ្នែកបានធូរស្បើយ អ្នកនាងក៏សម្រេចចិត្តចាប់ផ្តើមអាជីវកម្មនេះឡើង។ អ្នកនាងបានប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិពិតៗមានដូចជា ល្ពៅ ស្លឹកតយ សណ្តែកសៀង សណ្តែកបាយ និងសណ្តែកខ្មៅជាដើម អមជាមួយការផលិតប្រកបដោយអនាម័យជាប់ជាប្រចាំ ចំណែកឯរសជាតិវិញ តម្រូវសុខភាពជាចំបង។ មកទល់នឹងបច្ចុប្បន្ន “ទឹកសណ្តែកធម្មជាតិ” មានបួនរសជាតិ ទឹកសណ្តែកសៀងទឹកដោះគោ ទឹកសណ្តែកខៀវស្លឹកតយ ទឹកល្ពៅ និងទឹកសណ្តែកខ្មៅ។ 

 

ជាមួយគ្នានេះដែរ អ្នកនាងបានថ្លែងបន្តទៀតថា៖ «ក្តីស្រមៃរបស់ស្ត្រីម្នាក់នេះគឺចង់ឃើញគ្រប់គ្នាពិសារភេសជ្ជៈដែលល្អសម្រាប់សុខភាព និងចង់ឃើញមនុស្សគ្រប់គ្នាមានសុខភាពល្អ»។ អ្នកនាងក៏បានបង្ហាញឆន្ទៈដ៏មុតមាំ និងក្តីប្រាថ្នាយ៉ាងជឿជាក់ដោយសង្ឃឹមថា ប្រជាជនខ្មែរនឹងមានសុខភាពកាន់តែល្អប្រសើរ ជាពិសេសអាចប្រើអាហារធម្មជាតិដើម្បីសម្រាលបញ្ហាសុខភាព ជៀសជាងការប្រើថ្នាំពេទ្យជាប្រចាំ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia