ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ទទួលបានជោគជ័យ និងមានអ្នកគាំទ្រយ៉ាងច្រើនកុះករ ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ការងារ និង ពិព័រណ៏មុខរបរឆ្នាំ២០២២
ធី ស្រីល័ក្ខOCTOBER 31 2022851 views

កាលពីថ្ងៃទី ២៨ និង២៩ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានចូលរួមក្នុងព្រឹតិ្តការណ៏ពិព័រណ៏ការងារ និងផលិតភាពជាតិ នៅទីក្រុងកោះពេជ្រ ដែលជាព្រឹត្តិការណ៏មួយរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនិងស្ថាប័នពាក់ព័ន្ធនានា។ នៅក្នុងព្រឹត្តិការណ៏នោះមានក្រុមហ៊ុន និងស្ថាប័នជាច្រើនបានចូលរួម និងផ្តល់ឱកាសការងារជាច្រើនកន្លែងដល់អ្នកចូលរួមទស្សនាផ្ទាល់ផងដែរ។ ដោយឡែកសម្រាប់រយៈពេលពីរថ្ងៃនេះ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ទទួលបានជោគជ័យ និងមានអ្នកគាំទ្រយ៉ាងច្រើនកុះករនៅទីតាំងស្តង់ និងចូលរួមដាក់ពាក្យសំភាសន៍ការងារ ប្រឹក្សាយោបល់អំពីការងារ និងពិសេសចូលរួមលេងហ្គេមកំសាន្តដោយទទួលបានរង្វាន់អនុស្សាវរីយ៍ជាច្រើនផងដែរ។ សូមបញ្ជាក់ថាដើម្បីជំរុញវិស័យការងារក្នុងស្រុក ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដែលជាមជ្ឈមណ្ឌលបង់រំលស់ រថយន្ត និងម៉ូតូ ដែលឈានមុខគេ បានផ្តល់ជូននូវឱកាសការងាររហូតដល់ទៅ ៩៩ កន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋ សិស្ស និសិ្សត ដែលអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៏នេះផងដែរ។

ក្រៅពីព្រឹត្តិការណ៍តាំងពិរពណ៍នៅកោះពេជ្រ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ក៏បានចូលរួមក្នុងព្រឹត្តិការណ៏ពិព័រណ៏មុខរបរឆ្នាំ២០២២ ដែលរៀបចំឡើងដោយ Business Cambodia នៅថ្ងៃទី ២៩និង ៣០ ខែតុលា ឆ្នាំ២០២២ នៅទីតាំង The Factory Phnom Penh។ ក្នុងកម្មវិធីតាំងពិរពណ៍មុខរបរនេះ​ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានធ្វើការផ្សព្វផ្សាយពីឈ្មោះ និងសេវាកម្មទាំងអស់ទៅកាន់់អ្នកចូលរួមរាប់ម៉ឺននាក់ផងដែរ។

លើសពីនេះទៅទៀតនោះ សម្រាប់បងប្អូនដែលបានអញ្ជើញចូលរួមដោយផ្ទាល់មិនត្រឹមតែទទួលបានព័ត៌មានលំអិតពីសេវាកម្ម លី ហួរ លីស៊ីង ភីអិលស៊ី នោះទេ ថែមទាំងបានចូលរួមថតរូប និងលេងហ្គេមកំសាន្តដើម្បីទទួលយករង្វាន់ជាច្រើនទៀតផង។ 

សរុបជារួមក្នុងព្រឹត្តិការណ៏ទាំង២នេះ យើងមានអ្នកចូលរួមទស្សនា និងគាំទ្ររាប់ម៉ឺននាក់និងស្គាល់ពីក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី យ៉ាងច្បាស់ ដោយបង្កើតឡើងតាំងពីឆ្នាំ២០១៥មកម៉្លេះ និងជាមជ្ឈមណ្ឌលបង់រំលស់ឈានមុខគេនៅកម្ពុជា៕

C

D

Photo 2022 10 29 14 22 54