ជិតចូល ២០២៤ ហើយចង់រកស៊ីគួរពិចារណា នេះជារបរទាំង៦ ដែលអ្នកគួរចាប់ផ្តើម និងមិនគួររកស៊ី
Sambat SokhlangNOVEMBER 16 20234.1 K views

ការជ្រើសរើសមុខរបរយកមករកស៊ីជារឿងសំខាន់ណាស់ ប្រសិនបើរើសត្រូវនឹងធ្វើឱ្យចំណេញ ប៉ុន្តែបើជ្រើសខុស អាចធ្វើឱ្យខាតពេលវេលា ខាតប្រាក់ ឬពេលខ្លះអាចបន្ថែមជាបំណុលសម្រាប់ម្ចាស់អាជីវកម្មថែមទៀតផង។ ហេតុដូចនេះមុនសម្រេចចិត្តចាប់យករបរណាមួយមករកស៊ីត្រូវធ្វើការពិចារណាឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ជាមុនសិន។

 

ទាក់ទងនឹងការជ្រើសរើសមុខរបរនេះដែរ ថ្ងៃនេះ Business Cambodia នឹងធ្វើការលើកយកនូវមុខរបរចំនួន ៦ ដែលអ្នករកស៊ីថ្មីថ្មោងគួរធ្វើការពិចារណាមុននឹងយកមករកស៊ី ដែលរួមមាន ៖

 

  • របរគួរចៀសវាង
  • ១.របរហុចផលយូរ

     

    សម្រាប់អ្នកចេញរកស៊ីដំបូងៗគួរតែចៀសវាងរបរដែលហុចដល់យូរ ដូចជា ដំណាំកៅស៊ូ ដូង ផ្ទះត្រចៀកកាំ និងរបរកសិកម្មផ្សេងទៀតដែលហុចផលយូរ ព្រោះត្រូវកប់ដើមរយៈពេលយូរទម្រាំតែបានផល ចុះបើដាំបានពាក់កណ្តាលទីយើងអស់លុយតើយើងនឹងរកទុនពីណាមកបន្ថែម។ ដូច្នេះហើយមុនចាយលុយដែលខំរកទាំងលំបាកចាប់ផ្តើមរបរមួយៗត្រូវគិតគូរឱ្យបានម៉ត់ចត់ ព្រោះរបរទាំងនេះ ក្រៅពីចាយទុនច្រើនហើយ ប្រើរយៈយូរទៀតទម្រាំតែអាចប្រមូលផលបាន ហើយពេលខ្លះផលដែលបានមកក៏គាប់ចិត្តភ្លាមៗនោះទេ ។

     

    ឃ

     

    ២.អាជីវកម្មភ្លើងចំបើង

     

    របរដែលមិនគួររកស៊ីបន្ទាប់នោះគឺរបរដែលខ្វះគុណតម្លៃ ជាប្រភេទរបរដែលមានរកស៊ីច្រើនដូចម៉ាត ២៥០០ ដែលជាប្រភេទអាជីវកម្មដែលមានគេរកស៊ីច្រើនហើយ ក៏ខ្វះគុណតម្លៃដែរ ព្រោះផលិតផលថោកនិងមិនសូវមានគុណភាព និងរបរអនឡាញ មួយចំនួនដែលផលិតផលលក់ឱ្យតែបានៗមិនគិតគូរពីគុណភាព ពីសុវត្ថិភាពអ្នកប្រើប្រាស់ថានឹងរងផលប៉ះពាល់អ្វីខ្លះ ពោលគឺផ្តោតតែប្រាក់ចំណេញ។ ប្រសិនបើយើងរកស៊ីក៏គួរតែគិតគួរពីគុណភាពជាចម្បងព្រោះថ្វីបើតម្លៃធូរថ្លៃប៉ុន្តែគុណភាពអន់ក៏គ្មានអតិថិជនណានៅបន្តគាំទ្រនោះដែរ ហេតុនេះមុនរកស៊ីគួរសិក្សាឱ្យច្បាស់ កុំចេះតែចង់តាមគ្នីតាមគ្នា។

     

    A327f7bdbeef93c729b39b260d73b37c

     

    ៣.មុខរបរដើមទុនធំ 

     

    ចំពោះមុខរបរចុងក្រោយដែលអ្នកទើបចេញរកស៊ីហើយគ្មានបទពិសោធន៍រកស៊ីគួរតែចៀសវាងនោះគឺរបរដែលចាយទុនធំ ជាប្រភេទរបរដែលចាយទុន ២០ ៣០ម៉ឺនដុល្លារឡើង មិនថាជាអាជីវកម្មបើកដោយខ្លួនឯងឬអាជីវកម្មដែលទិញហ្វ្រេនឆាយគេដែលប្រើទុនច្រើនគឺគួរតែពិចារណាឱ្យច្បាស់មុនរកស៊ី កុំមានលុយភ្លាមចាប់យករបរធំភ្លាមទាំងដែលខ្លួនឯងមិនធ្លាប់មានបទពិសោធន៍រកស៊ី ព្រោះវាជាហានិភ័យធំណាស់ បើហ៊ានប្រថុយទាំងភាពស្រពិចស្រពិល។

     

    • របរគួរចាប់ផ្តើមរកស៊ី

    ១.មុខរបរទិញហ្វ្រេនឆាយ

     

    របរដែលសាកសមបំផុតសម្រាប់អ្នកទើបចេញរកស៊ីដំបូងៗនោះគឺរបរទិញហ្វេ្រនឆាយក្នុងតម្លៃមួយដែលលសមរម្យ ព្រោះរបរនេះមិនពិបាកក្នុងការរៀបចំ និងធ្វើច្រើន ព្រោះពេលទិញគេនឹងរៀបចំឱ្យយើងរួចជាស្រេច ហើយក៏មានទីផ្សារស្រាប់ទៀតផង។ បន្ថែមពីនេះ របរហ្វ្រេនឆាយ ក្រៅពីរកស៊ីបានស្រាប់ យើងក៏អាចរៀនសូត្របណ្តើរបានថែមទៀតផង បើពេលណាយើងបង្កើតរបរខ្លួនឯងក៏យើងមានបទពិសោធន៍ធ្លាប់រកស៊ីស្រាប់ទៀត។

     

    ២. របរទីផ្សារសមុទ្រខៀវ

     

    របរដែលគួររកស៊ីមួយទៀតនោះគឺរបរទីផ្សារសមុទ្រខៀវ ជាប្រភេទរបរដែលមិនសូវមានគេរកស៊ីច្រើន របរដែលគេគិតថាពិបាកធ្វើជាដើម។ការរកស៊ីរបរបែបនេះយើងមានឱកាសធំដើម្បីចាប់ទីផ្សារ និងរកប្រាក់ចំណេញបានច្រើន ព្រោះមិនសូវមានអ្នកធ្វើហេតុនេះអាចថាយើងជាអ្នកចាប់យកទីផ្សារបានមុនគេ។កុំមានលុយហើយទើបចេញរកស៊ី ទៅរកស៊ីរបរទីផ្សារសមុទ្រក្រហមដូចជា ហាងកាហ្វេ កាហ្គាសសាំង ហាងតែគុជ របរទាំងអស់នេះសុទ្ធសឹងតែជារបរដែលមានទីផ្សារចង្អៀត បើសិនគ្មានគំនិតច្នៃប្រឌិតអ្វីទេ ហើយគ្រាន់តែបើកធម្មតាៗដូចគេដូចឯងគឺពិបាកនឹងរកស៊ីខ្លាំងណាស់។

     

    ៣.របរដើមទុនតិច

     

    ចំណែកឯរបរដែលគួរតែរកស៊ីចុងក្រោយសម្រាប់អ្នកចេញរកស៊ីថ្មីថ្មោងនោះគឺរបរចាយដើមទុនតិច របរដែលចាយទុនតិចហើយសាមញ្ញៗដូចជា ការលក់បង្អែម ចេកចៀន ម្ជូរ មីឆា ជាដើមភាគច្រើនរបរទាំងនេះប្រើទុនតិចប៉ុន្តែបើចេះច្បាស់ ហើយដាក់ចិត្តកាយធ្វើអាចរកចំណូលបានច្រើនជាងរបរធំៗតាមហាងមួយចំនួនទៅទៀត។ ហើយក្រៅពីចាយទុនតិច របរតូចៗទាំងនេះអាចផ្តល់បទពិសោធន៍រកស៊ីបានល្អសម្រាប់អ្នកទើបចាប់ផ្តើមថែមទៀតផង៕

     

    363434246 265557009512402 2761265092888613566 N

     

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia