ទុនតិច ធ្វើតិច! រៀនចប់ជំនាញ IT កញ្ញា ហ្គិចលៀង ចាយទុន១០ម៉ឺនរៀលចាប់របរធ្វើផ្កាលក់ រហូតអាចទាញចំណូលបានរាល់ថ្ងៃ
ធី ស្រីល័ក្ខFEBRUARY 17 2025244 views

មែនទែនទៅ ចំពោះលុយ១០ម៉ឺនរៀលនេះគឺជាចំនួនលុយដែលតិចតួចបំផុតប្រសិនជាយើងយកទៅចាយវាយនោះតែបន្តិចប៉ុណ្ណោះគឺចាយអស់បាត់ទៅហើយ ប៉ុន្តែលុយ១០ម៉ឺនរៀលនេះក៏មានយុវតីខ្មែរ ១រូបបានយកលុយ១០ម៉ឺនរៀលនេះទៅបង្កើតមុខរបរផ្ទាល់ខ្លួនរហូតអាចទាញចំណូលបានរាល់ថ្ងៃ។

 

នៅក្នុងបទសម្ភាសន៍ជាមួយ ក្រុមការងារចាបក្រហម កញ្ញា ហ្គិចលៀង បានបង្ហើបពីសាវតារបស់ខ្លួនថា កញ្ញាគឺជាកូនអ្នកខេត្តម្នាក់ដែលបានឡើងមករៀននៅភ្នំពេញជំនាញ IT តាំងពីឆ្នាំ ២០១៨ មកម្លេះ។ ក្រោយពីរៀនចប់កញ្ញាក៏បានធ្វើការឱ្យក្រុមហ៊ុនឯកជនមួយ បានរយៈពេល៤ឆ្នាំ តែចៃដន្យអំឡុងពេលធ្វើការឱ្យគេនោះ កញ្ញាមានអារម្មណ៍ថាខ្លួនឯងពិតជាមានចំណង់ចំណូលចិត្តស្រលាញ់ខាងដេគ័រផ្កា រៀបចំតុបតែងផ្កាខ្លាំងណាស់។

18

កញ្ញា ហ្គិចលៀង បានបន្តថា នៅថ្ងៃមួយនៅពេលដែលកញ្ញាកំពុងតែអង្គុយអូសហ្វេសប៊ុកស្រាប់តែបានឃើញគេបង្ហោះទាក់ទងពីការដេគ័រផ្កា នាពេលនោះហើយកញ្ញាក៏បានចាប់ផ្តើមកម្មង់ក្រដាសដើម្បីយកមករៀនបត់ធ្វើជាផ្កាក្រដាស។ ជារឿយៗឱ្យតែទំនេរពីការងារនៅយប់ឡើងយុវតីវ័យក្មេង១រូបនេះតែងតែយកពេលរៀនបត់ផ្កា រៀនស្រាវជ្រាវពីការដេគ័រផ្កាកាន់តែច្បាស់រហូតធ្វើឱ្យកញ្ញារកឃើញខ្លួនឯងថាពិតជាមនុស្សស្រីម្នាក់ដែលមានដុង្គខាងផ្កានឹងខ្លាំងណាស់។

16

បន្ទាប់ពីរកឃើញខ្លួនឯងច្បាស់ថា ជាមនុស្សម្នាក់ដែលស្រលាញ់និងចូលចិត្តរបរលក់ផ្កានេះហើយមក កញ្ញាក៏ចាប់ផ្តើមនឹកឃើញថានាពេលនេះ ចំពោះការបត់ផ្កាលក់គឺកញ្ញាអាចចេះស្ទាត់ហើយដូច្នេះប្រសិនជាចាប់ផ្តើមបង្កើតផេកលក់ផ្កាគឺនឹងកាន់តែល្អហើយលក់ដាច់ខ្លាំង។ ដូច្នេះហើយនៅអំឡុងដើមឆ្នាំ ២០២៤ កញ្ញាក៏បានចាយទុនប្រមាណពី ៩ម៉ឺនរៀលទៅ១០ម៉ឺនរៀល ដើម្បីទិញក្រដាសមកបត់ផ្កាហើយតែងតែបង្ហោះលក់នៅបណ្តាញសង្គមរហូត។

 

ព្រោះតែការបង្ហោះមុខរបរផ្ទាល់ខ្លួននៅបណ្តាញសង្គមនេះហើយ ពីមួយថ្ងៃទៅមួយថ្ងៃរបរលក់ផ្កានេះគឺកញ្ញាលក់ដាច់ខ្លាំងណាស់ រាល់ថ្ងៃនេះសឹងតែរកពេលសម្រាកមិនចង់បាននោះទេ មិនតែប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះនេះក្រៅពីបត់ផ្កាក្រដាសលក់ កញ្ញាក៏បានបង្កើតទុនបន្ថែមទៀតដើម្បីដេគ័រផ្កាស្រស់លក់ព្រមទាំងមានលក់ផ្កាពោតផងដែរ។

15

កញ្ញា ហ្គិចលៀង ក៏បានបញ្ជាក់ដែរថា ចំពោះមូលហេតុដែលធ្វើឱ្យអាជីវកម្មផ្ការបស់កញ្ញា កាន់តែលក់ដាច់ពីមួយថ្ងៃទៅមួយថ្ងៃហើយភ្ញៀវចេះតែកើននោះ ដោយសារតែកញ្ញាផ្តោតខ្លាំងជាងគេទៅលើសេវាកម្មមិនថាកញ្ញាជួបបញ្ហាអ្វីក៏ដោយគឺកញ្ញានៅតែសម្តីសមរម្យដាក់ភ្ញៀវជានិច្ច មិនតែប៉ុណ្ណោះផ្ការបស់កញ្ញាដេគ័រលក់គឺមានតម្លៃសមរម្យភ្ញៀវទិញហើយគឺតែងតែសរសើរចង់ត្រឡប់មកទិញម្តងទៀតជានិច្ច ហើយចំពោះផ្កានៅក្នុងហាងរបស់កញ្ញាទាំងអស់គឺសុទ្ធសឹងតែធ្វើដោយដៃ អញ្ចឹងគឺកញ្ញាតែងតែធ្វើវាដោយក្តីស្រលាញ់ចេញពីចិត្ត នោះហើយជាចំណុចមួយឱ្យតែដល់រដូវបុណ្យទានគឺផ្កានៅហាងកញ្ញាលក់ដាច់ខ្លាំងណាស់៕ សម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់កម្មង់ផ្ការបស់គាត់ អាចឆាតទៅកាន់ផេកផ្លូវការដែលមានឈ្មោះថា៖ ប្រណិតផ្កា-Proneth Pka ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia