ចង់រកស៊ី តែអត់លុយ? មុខរបរទំនើបទាំង៥នេះ ប្រើទុនត្រឹម ១០០ដុ.ល្លារ អាចទាញចំណូ.លបានខ្ពស់
Kan DaraNOVEMBER 9 20252.5 K views

មនុស្សជាច្រើនតែងស្មានថា ការចេញរកស៊ីត្រូវមានលុយច្រើន ពេលវេលាច្រើន និងការធ្វើផែនការរយៈពេលយូរ។ ប៉ុន្តែក្នុងបរិបទសព្វថ្ងៃ អ្នកអាចចាប់ផ្ដើមអាជីវកម្មខ្នាតតូចនៅថ្ងៃចុងសប្ដាហ៍ និងត្រូវការដើមទុនត្រឹម ១០០ ដុល្លារប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជាគំនិតអាជីវកម្ម ៥ ប្រភេទ ដែលអាចធ្វើបានដោយមិនចាំបាច់មានទុនច្រើន៖

១/. បើកហាងលក់ឯកសារឌីជីថលលើ Etsy Etsy គឺជាវេទិកាដ៏ល្បីមួយសម្រាប់លក់ផលិតផលបង្កើតដោយដៃ (Handmade) និងឯកសារឌីជីថល (Digital Products)។ ក្នុងនោះមានដូចជា គ្រឿងអលង្ការ, សាប៊ូឬទឹកអប់ធម្មជាតិ, ស្រោមទូរស័ព្ទ ឬ accessories, សម្លៀកបំពាក់ចាស់, គ្រឿងផ្ទះបាយ ឬតុតែងផ្ទះបែបបុរាណ, ផ្ទាំងគំនូរ, សៀវភៅរៀបផែនការ (Planners / To-do lists), កាណែត សម្រង់ពាក្យលើកទឹកចិត្ត និងអត្ថបទល្អៗ, ទម្រង់ CV និងលិខិតអញ្ជើញ, ការរចនាកាតអាជីវកម្ម និង Stickers បែបឌីជីថលជាដើម។

ចំពោះប្រភេទឯកសារឌីជីថលអ្នកអាចបង្កើតវាដោយប្រើ Canva ឬ Photoshop ឥតគិតថ្លៃ ថែមទាំងអាចលក់បានច្រើនដងដោយមិនចាំបាច់មានស្តុក បោះពុម្ព ឬដឹកជញ្ជូនឡើយ។ បន្ទាប់មក អ្នកអាចបង្ហោះផលិតផលទៅលើ Etsy ដោយចំណាយត្រឹមតែ ០.២០ដុល្លារ សម្រាប់មួយ Listing។

 

២/. បម្រើសេវាគ្រប់គ្រងបណ្តាញសង្គម (Social Media Management Service)៖ ជាវិធីរកចំណូលដែលកំពុងកើនឡើង និងពេញនិយមខ្លាំង ជាពិសេសសម្រាប់អ្នកមានជំនាញប្រើ Facebook, Instagram, TikTok, X (Twitter) ឬ YouTube។ សេវាកម្មនេះមានតម្រូវការខ្ពស់ពីអាជីវកម្មខ្នាតតូច និងហាងលក្ខណៈគ្រួសារ ដែលមិនមានពេលវេលា ឬអ្នកជំនាញក្នុងការគ្រប់គ្រងបណ្តាញសង្គម។

 

៣/. ជួសជុលផ្ទះ ឬថែសត្វ បើអ្នកស្រឡាញ់សត្វ ឬចូលចិត្តបរិយាកាសស្ងប់ស្ងាត់ អ្នកអាចសាកល្បងបម្រើសេវាថែទាំផ្ទះ ឬសត្វ។ ចុះឈ្មោះលើគេហទំព័រ TrustedHousesitters ឬ Rover ដើម្បីចាប់ផ្ដើម។ អតិថិជនជាច្រើនត្រូវការអ្នកមើលថែផ្ទះក្នុងពេលពួកគេធ្វើដំណើរកម្សាន្ត។

 

/. ទិញផលិតផលចាស់ ហើយលក់ជាថ្មីចូលទៅវេបសាយលក់របស់ចាស់ៗ ឬផ្សាលក់របស់មួយទឹក រកផលិតផលណាដែលមានតម្លៃថោក អាចជាសម្លៀកបំពាក់ វត្ថុបុរាណ ឬឧបករណ៍បច្ចេកវិទ្យាដែលត្រូវប្រើជាប្រចាំ។ បន្ទាប់មកដាក់លក់វិញនៅលើ eBay, Facebook Marketplace ឬ Depop ជាដើម។ ឧទាហរណ៍៖ អ្នកបានទិញម៉ាស៊ីនថតចាស់មួយគ្រឿងក្នុងតម្លៃ ១០ដុល្លារប៉ុណ្ណោះ ហើយលក់វិញបាន ១២០ដុល្លារ។

 

៥/. លក់គំនិត ឬជំនាញដែលខ្លួនមានអ្នកស្រី Thursday Bram ស្ថាបនិក Hyper Modern បាននិយាយថា៖ «ប្រសិនបើអ្នកមានជំនាញនៅក្នុងទីផ្សារពិសេសមួយ អ្នកអាចបង្កើតផលិតផល ដូចជាសៀវភៅអេឡិចត្រូនិច ឬបង្កើតវគ្គសិក្សាដាក់លក់លើអ៊ីនធឺណេត ដោយចំណាយសាច់ប្រាក់ក្នុងការផលិតតិចបំផុត»។ ជាក់ស្តែងក្នុងឆ្នាំ២០១០ លោក Graham Cochrane បានបង្កើតនិងលក់វគ្គសិក្សាតាមអនឡាញដំបូង ដែលបង្រៀនអតិថិជនពីរបៀបប្រើកម្មវិធីថតសំឡេងដ៏ពេញនិយម Pro Tools ក្នុងតម្លៃ ៤៥ដុល្លារ។ Graham បានលើកឡើងថា៖ «មុនពេលថត ខ្ញុំបានសរសេរគ្រោងជាមូលដ្ឋាននៃផ្នែកណាមួយនៃកម្មវិធីដែលខ្ញុំចង់ចែករំលែក និងតាមលំដាប់លំដោយ បន្ទាប់មកចំណាយពេលពី ៣-៤ម៉ោងក្នុងការថត និងកែសម្រួលខ្លឹមសារ»

 

គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនត្រូវការដើមទុនបន្ថែម នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (AMK MFI Plc.) មានផ្តល់សេវាកម្មកម្ចីអាជីវកម្មខ្នាតតូចបំផុត និងខ្នាតតូច ជាប្រភេទឥណទានអាជីវកម្មសម្រាប់ផ្តល់ជូនអតិថិជនជាលក្ខណៈឯកត្តជន ឬសហគ្រាសខ្នាតតូចបំផុត-ខ្នាតតូច និងមធ្យម (MSME)  ដែលមានតម្រូវការប្រើប្រាស់ទុនរយៈពេលខ្លី ឬពង្រីកអាជីវកម្មដែលមានស្រាប់ ឬបង្កើតអាជីវកម្មថ្មីជាដើម។ កម្ចីនេះមានលក្ខណៈដូចខាងក្រោម

-       ទំហំកម្ចី  រហូតដល់ ២០.០០០ ដុល្លារ ឬរូបិយប័ណ្ណសមមូល

-       រយៈពេលកម្ចី  រហូតដល់ ១២០ខែ

-       អត្រាការប្រាក់ប្រចាំខែ  ១ %-១.៥ %

-       រយៈពេលអនុគ្រោះបង់ប្រាក់ដើម  រហូតដល់ ១២ ខែ

-       ប្រភេទទ្រព្យធានា  មិនតម្រូវចំពោះកម្ចីដែលមានទំហំតូចជាងឬស្មើ ១.៥០០ ដុល្លារ។ សម្រាប់កម្ចីមានទំហំធំជាង ១.៥០០ ដុល្លារ តម្រូវឲ្យមានប្លង់ផ្ទះឬប្លង់ដី ឬគណនីសន្សំជាមួយ អេ អឹម ខេ។

ប្រសិនបើបងប្អូនចាប់អារម្មណ៍ ឬចង់សាកសួរព័ត៌មានលម្អិតអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 023 220 202/ 1800 200 200 ឬចូលទៅកាន់ហ្វេសបុកផេក AMK អេ អឹម ខេ

 

Screenshot 2025 11 09 at 4.58.14 in the Afternoon

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia