មហាសេដ្ឋី Elon Musk បានប្រកាសបើកដំណើរការសេវាអ៊ីនធឺណិតផ្កាយរណប Starlink ឱ្យប្រជាជននៅក្នុងប្រទេសវេណេស៊ុយអេឡា ប្រើប្រាស់ដោយឥតគិតថ្លៃ ក្រោយសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសនេះ និងចាប់ខ្លួនប្រធានាធិបតី Nicolás Maduro។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន SpaceX កាលពីថ្ងៃទី០២ ខែមករា ការផ្តល់ជូននេះនឹងមានសុពលភាពរហូតដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦។ អ្នកប្រើប្រាស់ដែលមានឧបករណ៍ Starlink នៅក្នុងដៃស្រាប់ នឹងទទួលបានឥណទានសេវាកម្ម (Service Credits) ដោយស្វ័យប្រវត្តិពីក្រុមហ៊ុន ដើម្បីប្រើប្រាស់ដោយមិនចាំបាច់បង់ប្រាក់ប្រចាំខែឡើយ។
ក្នុងនោះលោក Elon Musk ក៏បានចែករំលែកការប្រកាសរបស់ Starlink នៅលើ X ឡើងវិញ ជាមួយនឹងសំណេរថា “គាំទ្រប្រជាជនវេណេស៊ុយអេឡា” អមដោយរូបតំណាងទង់ជាតិវេណេស៊ុយអេឡា ថែមទៀតផង។
គួរជម្រាបថា គោលបំណងចម្បងនៃការផ្តល់ជូនខាងលើ គឺដើម្បីគាំទ្រដល់សេរីភាពនៃការទទួលបានព័ត៌មាន និងការទំនាក់ទំនងក្នុងគ្រាអាសន្ន។ កន្លងមក លោក Elon Musk ក៏ធ្លាប់បានផ្តល់សេវាឥតគិតថ្លៃស្រដៀងគ្នានេះដល់ប្រទេសអ៊ុយក្រែន និងតំបន់រងគ្រោះមហន្តរាយធំៗនៅសហរដ្ឋអាមេរិកផងដែរ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


