ភ្នំពេញ ថ្ងៃទី 09 ខែវិច្ឆិកា៖ Starbucks បានប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាក្រុងកំពត នៅខែធ្នូខាងមុខនេះ ជាការបញ្ជាក់ពីការប្តេជ្ញាចិត្តនៅក្នុងការពង្រីកវិសាលភាពរបស់ខ្លួនទូទាំងប្រទេសកម្ពុជា។
សាខាដំបូងគេបង្អស់ដែលស្ថិតនៅ ក្រុងកំពតរបស់ Starbucks នឹងបើកដំណើរការនៅចំកណ្តាលក្រុង ក្នុងតំបន់ប្រជុំជនដែលជាហាងកាហ្វេមួយដែលផ្តល់នូវភាពកក់ក្តៅរួមជាមួយនឹង រូបមន្តនៃការឆុងកាហ្វេរសជាតិដើមដែលជាអត្តសញ្ញាណរបស់ Starbucks ផងដែរ។
លោក ប៉ោ លីម ប្រធានគ្រប់គ្រងទូទៅប្រចាំ Coffee Concepts (Cambodia) Limited បានថ្លែងថា «យើងពិតជារំភើបនៅក្នុងការនាំយកបទពិសោធន៍ កាហ្វេ Starbucks មកកាន់ក្រុងកំពតដែលជាទីក្រុងដ៏ស្រស់ស្អាត មានទេសភាពស្រស់ត្រកាល និងទីប្រជុំជនសម្បូរបែប ហើយក៏ជាទីកន្លែងជួបជុំសម្រាប់ ការបង្កើនទំនាក់ទំនងជាមួយគ្នាបានកាន់តែច្រើនតាមរយៈកាហ្វេ។ លោកក៏បានបន្តទៀតថា «កំពតគឺជាខេត្តទី ៦ ដែល Starbucks បាននាំមកនូវកាហ្វេដែលមានគុណភាពខ្ពស់ពីជុំវិញពិភពលោកទៅកាន់អតិថិជន ហើយយើងពិតជាមានមោទនភាពនៅក្នុងការសម្រេចបាននូវគោលបំណងមួយនេះ។»
«សាខាក្រុងកំពតនេះគឺជាភាពជោគជ័យមួយរបស់យើងនៅក្នុងការពង្រីកវិស័យ កាហ្វេនៅក្នុងប្រទេសកម្ពុជារួមទាំងផ្តល់នូវឱកាសការងារ និង បទពិសោធន៍ ការងារយ៉ាងកក់ក្តៅសម្រាប់ធនធានមនុស្សនៅក្នុងតំបន់ផងដែរ។»
Starbucks សាខាក្រុងកំពតនឹងត្រូវបានដំណើរការដោយក្រុមហ៊ុន Coffee Concepts (Cambodia) Limited ដែលជាចំណែក នៃក្រុមហ៊ុន Hong Kong Maxim’s Group។ បច្ចុប្បន្ននេះ ក្រុមហ៊ុននេះបានធ្វើការគ្រប់គ្រង គ្រប់សាខា Starbucks នៅក្នុងប្រទេសកម្ពុជា ដោយមានការយល់ដឹងស៊ីជម្រៅពីនិមិត្តសញ្ញានៃយីហោ បេសកកម្ម និងគុណតម្លៃនៃបទពិសោធន៍ដែល Starbucks ចង់ផ្ដល់ជូនដល់អតិថិជននៅក្នុងក្រុងកំពត។
អំពី Starbucks
ចាប់តាំងពីឆ្នាំ 1971 មក ក្រុមហ៊ុន Starbucks Coffee បានប្តេជ្ញានៅក្នុងការនាំចូលមកនូវកាហ្វេអារ៉ាប៊ីកា ដែលមានគុណភាពខ្ពស់បំផុត។ សព្វថ្ងៃនេះ សាខា Starbucks ជាង 35,000 កន្លែងទូទាំងសកលលោក ក្រុមហ៊ុននេះបានក្លាយជាបណ្តុំផលិត និងលីងគ្រាប់កាហ្វេនាំមុខគេ ក្នុងការចែកចាយ និងប្រើប្រាស់កាហ្វេគុណភាពខ្ពស់មកពីគ្រប់ទិសទី ។
តាមរយៈការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះភាពល្អឥតខ្ចោះ និងគោលការណ៍របស់ថ្នាក់ដឹកនាំ Starbucks នឹងបន្តនាំមកនូវបទពិសោធន៍កាហ្វេ (Starbucks Experience) ដ៏ពិសេសរបស់ខ្លួន ជូនដល់អតិថិជនគ្រប់គ្នាតាមកែវកាហ្វេនីមួយៗ ។ ដើម្បីចូលរួមទទួលយកបទពិសោធន៍នេះ សូមអញ្ជើញមកកាន់ហាងរបស់យើងផ្ទាល់ ឬស្វែងរកព័ត៌មានបន្ថែមនៅលើវេបសាយ Starbucks.com និង បណ្តាញសង្គមហ្វេសប៊ូក Starbucks Cambodia ។