ស្តារបាកស៍បានពង្រីកសាខាទៅកាន់ក្រុង​កំពត
Sopheak PichDECEMBER 8 2023

ហាងកាហ្វេលំដាប់ថ្នាក់ពិភពលោកត្រៀមរួចរាល់ក្នុងការស្វាគមន៍ និងបម្រើអតិថិជន​ក្នុងក្រុង​កំពត

 

 

ក្រុង​កំពត ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃទី ៨​ ខែធ្នូ- ថ្ងៃនេះ ស្តារបាកស៍ ខេមបូឌាបានធ្វើការបើកសម្ពោធសាខាដំបូងបង្អស់នៅក្នុងក្រុង​កំពតចំកណ្តាលទីក្រុង នៅថ្ងៃទី ០៨ ខែធ្នូ ដែល​ផ្តល់​នូវបរិយាកាសកក់ក្តៅ និង​ បទពិសោធន៍កាហ្វេស្តារបាកស៍ ក្នុងទីតាំងថ្មីមួយនេះ។

Photo 2023 12 08 11 24 47រចនាប័ទ្មខាងក្នុងហាងគឺជាការលាយបញ្ចូលគ្នាយ៉ាងស្រស់ស្អាតរវាងការដេគ័រសម័យ និងបុរាណតាមដង ព្រែកកំពត (ព្រែកទឹកឈូ)។ អគារ «ផ្សារត្រី» ត្រូវបានកសាងតាំងពីសម័យអាណានិគមនិយមបារាំងក្នុងកំឡុង ទស្សវត្សរ៍ 1930 ហើយហាងកាហ្វេស្តាបាកស៍បានរក្សារូបរាងភាគច្រើនឱ្យដូចទៅនឹងសំណង់ដើម។ ការ​រចនា​ខាង​ក្នុងបង្ហាញពីប្រវត្តិសាស្រ្តរបស់អគារមួយនេះ ដែលមានការតុបតែងបែបបុរាណ សម្រាប់​បន្ថែម​ភាព​ទាក់ទាញ​របស់ហាង ។

Photo 2023 12 08 11 24 54បន្ថែមពីលើការរចនាស្អាតប្លែក ហាងមួយនេះក៏មានរំលេចជាមួយនឹងគំនូរដែលគូរឡើងដោយវិចិត្រករក្នុងស្រុក Peap Tarr និង Lisa Mam មានឈ្មោះថា «ក្រោមដួងតារារាប់លាន» ជាអ្វីដែលមិនគួរមើលរំលង។ ក្នុង​គំនូរ​នេះ ទេពមច្ឆាគឺកំពុងតែហែលយ៉ាងសប្បាយ ស្រប​ពេល​ដែល​នាង​កំពុង​តែ​រីករាយ​នឹង​សម្រស់​ស្រស់ត្រកាល​របស់ ក្រុង​កំពត នៅដៃស្តាំរបស់នាងកាន់ជាមួយនឹងម្រេចកំពតដ៏ល្បីល្បាញ និង​គ្រាប់​កាហ្វេ​នៅ​ដៃ​មួយ​ចំហៀង​ទៀត ដែលបង្ហាញអំពីទំនាក់ទំនងរវាងផលិតផលទាំង​២ ដែលល្បីល្បាញពាសពេញ​ពិភពលោក។ គំនូរ ទាំងមូល ត្រូវបានតុបតែងដោយសំបកធុរេន ដែលតំណាងឱ្យខេត្ត​​កំពតផងដែរ។

Photo 2023 12 08 11 24 57

Photo 2023 12 08 11 25 00

Photo 2023 12 08 11 24 52

Photo 2023 12 08 11 24 49លោក ប៉ោ លីម ប្រធានគ្រប់គ្រងទូទៅប្រចាំ Coffee Concepts (Cambodia) Limited បានថ្លែងថា «យើងពិតជារំភើបដែលបានបើកដំណើរការហាងកាហ្វេស្តារបាកស៍នៅក្នុងក្រុងកំពត» ។

សាខាដំបូងគេបង្អស់នៅក្រុង​កំពតរបស់ Starbucks នឹងបើកដំណើរការនៅចំកណ្តាលក្រុង ក្នុងតំបន់​ប្រជុំជន​ដែល​ជាហាង​កាហ្វេមួយដែលកក់ក្តៅជាមួយនឹងរូបមន្តភេសជ្ជៈដើមរបស់ Starbucks ផងដែរ។

«សាខានេះនឹងផ្តល់ជូននូវបទពិសោធន៍កាហ្វេ ជាមួយកាហ្វេដែលមានគុណភាព​ខ្ពស់ពីបណ្តាពិភពលោក ថែមទាំងគោរពនូវវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា»។

លោក ប៉ោ លីម បានបន្ថែមថា «ស្តារបាកស៍បានធ្វើការតាំងចិត្តយ៉ាងមុតមាំនៅក្នុងការចូលរួមចំណែក ជួយ​ដល់​សហគមន៍ ។ ដើមខែនេះ ស្តារបាកស៍បានសហការជាមួយអង្គការ Planet Water Foundation នៅក្នុង ការ​តម្លើងប៉ម​ចម្រោះទឹកស្អាតនៅក្នុង វិទ្យាល័យអង្គរមាស ស្រុកដងទង់ ខេត្តកំពតដោយនាំមកនូវ​ទឹកស្អាត​សម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងភូមិសរុបប្រហែល ១៨០០ នាក់ក្នុងមួយថ្ងៃ។»

 

អំពី ​ Starbucks

ចាប់តាំងពីឆ្នាំ ១៩៧១ មក ក្រុមហ៊ុន Starbucks Coffee បានប្តេជ្ញានៅក្នុងការនាំចូលមកនូវកាហ្វេអារ៉ាប៊ីកា ដែលមានគុណភាពខ្ពស់។ សព្វថ្ងៃ ក្រុមហ៊ុន Starbucks Coffee គឺជាក្រុមហ៊ុនដែលមានជំនាញខ្ពស់នៅ ក្នុង​ការ​ចែកចាយ ដែលមានសរុបជាង ៣៥០០០ សាខាទូទាំងពិភពលោក ។ ភាពឥតខ្ចោះ រួម​ជាមួយ​នឹង​គោលការណ៍​ក្រុមហ៊ុន យើងនាំបទពិសោធន៍ Starbucks ដែលថ្មីហើយប្លែកសម្រាប់អតិថិជន​គ្រប់ៗកែវ ។ ដើម្បីទទួលបានបទពិសោធន៍ល្អៗ លោកអ្នកអាចអញ្ជើញមកកាន់សាខាផ្ទាល់ ឬអនឡាញ តាមរយៈ stories.starbucks.com ឬ Starbucks Newsroom

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia