Starbucks ដែលជាយីហោកហ្វេដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនឹងបិទហាងរបស់ខ្លួនចំនួន២៥០ហាងនៅទឹកដីសហរដ្ឋអាមេរិកហើយការបិទចំនួន២៥០ហាងនេះគឺស្មើនឹង១%នៃហាងដែលStarbucks មានសរុបនៅសហរដ្ឋអាមេរិក។
បើយោងតាមការចុះផ្សាយរបស់CNBC បានចុះផ្សាយថាក្រោមការដឹកនាំរបស់លោក Brian Niccol ដែលជានាកប្រតិបត្តិថ្មីរបស់កាហ្វេStarbucks គឺលោកចង់ផ្ដោតសំខាន់ទៅលើធ្វើឲ្យបទពិសោធន៍របស់អតិជននៅសហរដ្ឋអាមេរិកកាន់តែប្រសើរឡើង។
ដូច្នេះការបិទហាងចំនួន២៥០ហាងចុងក្រោយនេះគឺក្រោមហេតុផលធ្វើកំណែទម្រង់អាជីវកម្មដើម្បីឲ្យអតិថិជនរបស់Starbucks ទទួលបានបិទពិសោធន៍កាន់តែល្អប្រសើរ។ ទាក់ទងនឹងការបិទហាងចំនួន២៥០ហាងនៅសហរដ្ឋអាមេរិកនេះដែរ Starbucks រំពឹងថានឹងបិទសាខាណាដែលមិនមានដំណើរការល្អក្នុងចំណោមហាងចំនួន១៨០០០នៅសហរដ្ឋអាមេរិក។
លោក Mike Grams នាយកប្រធាននាយកប្រតិបត្តិប្រតិបត្តការនៃកាហ្វេ Starbucks បានឲ្យដឹងថា” យើងបានពិនិត្យមើលឃើញថាហាងមួយចំនួននៅអាមេរិកមិនអាចផ្ដល់នូវបទពិសោធន៍ជូនអតិថិជនដូចដែលអ្វីដែលយើងចង់បាននោះហើយផ្នែកហិរញ្ញវត្ថុក៏មិនសូវល្អប្រសើរដែរដូច្នេះការបិទនេះគឺដើម្បីផ្ដោតលើការធ្វើកំណែទម្រង់នាំយកបទពិសោធន៍ឲ្យកាន់តែល្អប្រសើរ។


