ស្តារបាកស៍កម្ពុជាប្រារព្វខួបលើកទី ១០ ជាមួយនឹងការបើកសម្ពោធសាខាទី៥០ និងការសហការជាមួយវិចិត្រករក្នុងស្រុក
Daneth MechFEBRUARY 17 2025

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១៤កុម្ភៈ ឆ្នាំ២០២៥៖ ជាមោទនភាព ស្តារបាកស៍កម្ពុជា ប្រារព្វខួបអនុស្សាវរីយ៍លើកទី១០ ដែលនេះជាសមិទ្ធផលដ៏សំខាន់ចម្បងមួយ ចាប់តាំងពីការចាប់ផ្ដើមប្រតិបត្តិការនៃសាខាទី១ របស់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៥មក។ ក្នុងឱកាសសាទរនេះផងដែរ ក្រុមហ៊ុនស្តារបាកស៍កម្ពុជា ក៏បានធ្វើការដាក់សម្ពោធសាខាទី ៥០ របស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា មានឈ្មោះថា Starbucks Reserve Diamond ស្ថិតនៅទីក្រុងកោះពេជ្រ ដែលនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

Photo 2025 02 17 12 34 19

Photo 2025 02 17 12 34 14

អំពី Starbucks Reserve Diamond

ផ្លាកសញ្ញា Starbucks Reserve តំណាងឱ្យចំណុចកំពូលនៃដំណើររបស់កាហ្វេស្តារបាកស៍ ដែលផ្ដល់ជូននូវប្រភេទគ្រាប់កាហ្វេដែលកម្រនិងប្រណីតត្រូវបាននាំចូលពីបណ្ដាប្រទេសនៅជុំវិញសាកលលោក។ នៅ Starbucks Reserve Diamond ថ្មីនេះ អតិថិជននឹងទទួលបាននូវបទពិសោធន៍ដ៏រំភើប រួមមានគ្រាប់កាហ្វេពិសេស ជាមួយនំដុតថ្មីៗ (Bake-in Pastry) ដែលត្រូវបានរៀបចំទុកជាស្រេច និងផលិតផលប្រណីតៗផ្សេងទៀត។

ការរចនាហាងកាហ្វេ ក៏បានរួមបញ្ចូលនូវវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ប្រទេសកម្ពុជា ទាញយកភាពច្នៃប្រឌិតចេញពីរចនាបទស្ថាបត្យកម្មខ្មែរបែបប្រពៃណី។ ចំណែកឯផ្នែកខាងក្នុងនៃសំណង់ អតិថិជននឹងទទួលបានបានអារម្មណ៍ទាក់ទាញពិសេសមួយ ជាមួយនឹងគំនូររូបមច្ឆាសាយរិនផ្ដិតជាប់នឹងជញ្ជាំង ដែលនេះជារូបតំណាងឱ្យការរួបរួមប្រកបដោយសុខុដុមរមនា រវាងអត្តសញ្ញាណនៃស្តារបាកស៍សកលជាមួយនឹងទម្រង់សិល្បៈដ៏អស្ចារ្យ។

ការសហការទម្រង់ស្នាដៃសិល្បៈជាមួយ LISA MAM និង PEAP TARR

ដើម្បីជាការសាទរនៃដំណើរប្រតិបត្តិការមួយទសវត្សមកនេះ ស្តារបាកស៍កម្ពុជា បានធ្វើការសហការជាមួយនឹងវិចិត្រករដ៏ល្បីក្នុងស្រុក គឺ LISA MAM និង PEAP TARR ដើម្បីធ្វើការផ្សព្វផ្សាយអំពីដបទឹក និងកែវទឹក ម្រាប់ខួបលើកទី១០ឆ្នាំនេះ។ ការរចនានៃផ្ទាំងគំនូរលើជញ្ជាំងនេះ ត្រូវបានទាញយកភាពច្នៃប្រឌិតចេញពីរូបមច្ឆាសាយរិននៅ Starbucks Reserve™ BKK ដែលជាសាខាដំបូងនៃ ម៉ាកសញ្ញា Starbucks Reserve™ នៅក្នុងប្រទេសកម្ពុជា ហើយក៏ត្រូវបានរចនាឡើងដោយការសហការពីវិចិត្រករដ៏មានទេពកោសល្យទាំងនេះផងដែរ។

រចនាបទខូឡេកសិនថ្មីនេះ បានរួមបញ្ចូលនូវពណ៌ស្រស់ឆើតឆាយជាច្រើនបន្ថែមទៀត ដែលតំណាងឱ្យភាពជោគជ័យ និងរីកចម្រើននៃបទពិសោធន៍របស់ស្តារបាកស៍ក្នុងវប្បធម៌កាហ្វេនៅប្រទេសកម្ពុជា។

Photo 2025 02 17 12 34 10

Photo 2025 02 17 12 34 06

អំពីស្តារបាកស៍កម្ពុជា

ចាប់តាំងពីការចាប់ផ្ដើមកាលពីខែធ្នូ ឆ្នាំ២០១៥មក ស្តារបាកស៍កម្ពុជាបានប្ដេជ្ញាក្នុងការផ្ដល់ជូននូវកាហ្វេមានគុណភាពខ្ពស់ និងសេវាកម្មដែលល្អឈានមុនគេជូនអតិថិជន។ ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ក្រុមហ៊ុនបានធ្វើការពង្រីកអាជីវកម្មបាន ៥០ សាខាទូទាំងប្រទេស ហើយក្លាយជាជម្រើសគោលដៅចម្បងសម្រាប់អតិថិជនអ្នកចូលចិត្តទទួលទានកាហ្វេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្តារបាកស៍កម្ពុជា ធ្វើប្រតិបត្តិការនៅក្រោម ក្រុមហ៊ុន Coffee Concepts (Cambodia) Limited ដែលជាក្រុមហ៊ុនសម្ព័ន្ធរបស់ Hong Kong Maxim's Group។ ម៉ាកស៊ីមគ្រុប គឺជាដៃគូចម្បងមួយរបស់ ស្តារបាកស៍នៅក្នុងតំបន់អាស៊ី ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅប្រទេសកម្ពុជា ឡាវ សិង្ហបុរី វៀតណាម ថៃ ហុងកុង និងម៉ាកាវ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ម៉ាកស៊ីមគ្រុបបានឈានដល់ការបង្កើតហាងកាហ្វេស្តារបាកស៍ដែលមានម៉ាកសញ្ញា ចំនួន ១០០០ ហាងនៅក្នុងតំបន់អាស៊ីខាងកើត។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការស្វែងរកនៅលើគេហទំព័រផ្លូវការ Starbucks Cambodia's official website ឬ តាមដាន @StarbucksCambodia នៅតាមប្រព័ន្ធបណ្ដាញសង្គម។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia