ក្រុមហ៊ុន SS CAMBODIA សហការជាមួយក្រុមហ៊ុន Dahua Technology ដើម្បីបញ្ចេញផលិតផលថ្មីដល់តំណាងចែ.កចាយ

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន SS Cambodia បានសហការគ្នាជាមួយក្រុមហ៊ុន Dahua Technology ដើម្បីរៀបចំកម្មវិធីធំ១ ដល់តំណាងចែកចាយនៅក្នុងប្រទេសកម្ពុជា ដោយកម្មវិធីនេះដែរ គឺបានប្រព្រឹត្តិនៅណាហ្គាវើលដ៍សួនសម្តេចតេជាហ៊ុន សែន ។

15

ចំពោះកម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញ Monitorសម្រាប់ធ្វើការនិង Camera Security  ហើយក៏មានផលិតផលថ្មីៗរបស់ក្រុមហ៊ុន Dahua ដែល ទើបតែនាំចូលទៅដល់តំណាងចែកចាយ ហើយក្រុមហ៊ុនក៏ចង់បង្ហាញការអគុណទៅដល់តំណាងតាមបណ្តាលហាងទាំងអស់ និងអតិថិជនជាទីគោរព ដែលតែងតែគាំទ្រផលិតផល Dahua និងតែងតែមានភាពជឿជាក់ទុកចិត្ត មកលើក្រុមហ៊ុនSS CAMBODIA កន្លងមក។

11

ជាមួយគ្នានោះដែរ អ្នកតំណាងឱ្យក្រុមហ៊ុន SS Cambodia ក៏បានបង្ហាញចំណាប់អារម្មណ៍ថា “ក្រុមហ៊ុននឹងព្យាយាមបំពេញនៅរាល់ចំណុចខ្វះខាតផ្សេងៗ ដើម្បីបម្រើទៅដល់ដៃគូអាជីវកម្ម និង អតិថិជនទាំងអស់មិនអោយមានការខកចិត្តឡើយ ហើយក្រុមហ៊ុននឹងព្យាយាមនាំនៅផលិតផលថ្មីៗប្រភេទកាមេរ៉ាដាក់តាមផ្ទះ នឹងឧបករណ៍ដែលមានគុណភាពល្អជាច្រើនទៀតផងដែរ”។

13

មិនតែប៉ុណ្ណោះនៅក្នុងកម្មវិធីនេះផងដែរ ក្រៅពីបង្ហាញផលិតផលថ្មី Monitor ROADSHOWS 2023 ក្រុមហ៊ុន SS Cambodia ក៏មានកម្មវិធីឆ្លើយសំណួរដើម្បីបានរង្វាន់ជាមួយតំណាងចែកចាយយ៉ាងអធិកអធមដោយមានការអញ្ចើញចូលរួមពីម្ចាស់អាជីវកម្មរាប់រយនាក់ ដោយកម្មវិធីនេះប្រកបដោយភាពសប្បាយរីករាយខ្លាំងមែនទែន។

1718

សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលចង់យកផលិតផល Dahua ទៅចែកចាយបន្តអាចធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន SS Cambodia ដែលជាអ្នកចាយចែក Brand Dahua ធំជាងក្នុងប្រទេសកម្ពុជា។ រាល់ផលិតផលរបស់ក្រុមហ៊ុន DAHUA គឺមានការធានាជូនយ៉ាងត្រឹមត្រូវ ហើយក៍មានទីស្នាក់ការនៅក្នុងប្រទេសកម្ពុជាយើងផងផ្ទាល់ផងដែរ។ ព័ត៌មានលំអិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 012 221 556/ 069 221 556 ឬហ្វេសប៊ុកផេក SS CAMBODIA ៕

1216

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia