ផ្ដើមចេញពីអ្នកលក់អនឡាញម្នាក់ ដែលលក់ទឹកថ្នាំជូតបំបាត់មុនលើមុខគ្រប់ប្រភេទ អ្នកនាង ស៊្រុន សុភ័ត្រា បានវិវត្តន៍ខ្លួនក្លាយជាអគ្គនាយិកាហាង Belyna Spa & Salon ដែលបានពង្រីកខ្លួនបាន៤សាខាធំៗ និងមានសេវាកម្មរហូតដល់ទៅ៩៩មុខ។
បើក្រឡេកបកក្រោយបន្តិច គឺការប្រឡូកចូលក្នុងមាគ៌ាជាអ្នកជំនួញស្រី ត្រូវបានលោកស្រីបានដើរមកឆ្ងាយរាប់ម៉ឺនជំហានទៅហើយ ព្រោះបច្ចុប្បន្នអាជីវកម្មលោកស្រីកំពុងតែទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន បើទោះបីជា ហាងអ្នកស្រីធ្លាប់បានប្ដូរឈ្មោះយីហោថ្មី ប៉ុន្តែរក្សាម្ចាស់ដដែលក៏ដោយ។
រំលឹកទៅកាន់អតីតកាលបន្តិច អ្នកជំនួញស្រីមាឌល្អិតចិត្តធំរូបនេះ និងឧត្តមស្វាមី ដែលជាដៃគូជីវិត ដៃគូអាជីវកម្ម ដែលជួយបំពេញគ្នាប្រៀបដូចដៃឆ្វេងជួយបំពេញដៃស្ដាំ បានចាប់ផ្ដើមអាជីវកម្មដំបូងជាអ្នកលក់ទឹកថ្នាំជូតបំបាត់មុនលើមុខអស់រយៈពេល១ឆ្នាំ ហើយក៏សម្រេចចិត្តទៅរៀនផ្នែកសម្រស់ដល់ប្រទេសកូរ៉េ។ ក្រោយត្រឡប់មកមាតុភូមិវិញ អ្នកស្រីនិងស្វាមី ក៏បានជួលទីតាំងតូចមួយនៅម្ដុំពេទ្យកុមារជាតិ បើកជាកូនហាងមួយផ្ដល់សេវាកម្មញិចមុន និងម៉ាស្សាមុខ ដោយចំណាយដើមទុនដំបូងខ្ទង់៥ពាន់ដុល្លារ។
អ្វីដែលពិសេស អាជីវកម្មអ្នកស្រីទទួលបានការគាំទ្រខ្លាំងតាំងពីថ្ងៃចាប់ផ្ដើម និងជួយណែនាំបន្តដល់អតិថិជនផ្សេងៗទៀត រហូតធ្វើឱ្យអតិថិជនមកគាំទ្រហាងអ្នកស្រីមិនដាច់។
ភ្ញៀវកាន់តែច្រើន គាត់ក៏មានតម្រូវការកាន់តែច្រើន ហើយជារឿយៗតែងតែសួរអ្នកស្រីអំពីសេវាកម្មនេះ សេវាកម្មនោះថ្មីៗជានិច្ច ដែលជាហេតុជំរុញចិត្តអ្នកស្រីឱ្យបន្តអភិវឌ្ឍន៍ហាងឱ្យកាន់តែស្រស់ស្អាត ផលិតផល និងសេវាកម្មកាន់តែមានច្រើនឡើងៗយ៉ាងសម្បូរបែប រហូតឈានដល់ការផ្ដល់សេវាកម្មទាក់ទងនឹងភាពស្រស់ស្អាតរបស់អតិថិជនតាំងពីចុងសក់ រហូតដល់ចុងជើង។
១. រកស៊ីត្រូវធ្វើអ្វីដែលថ្មីប្លែកពិសេសជាងគេ លឿនជាងគេ
ឆ្លងតាមបទពិសោធន៍រកស៊ីជិត១ទសវត្សរ៍ លោកស្រីលើកទឹកចិត្តឱ្យអ្នករកស៊ីគប្បីចេញក្រៅប្រទេសឱ្យបានច្រើន បើសិនជាអាច ដើម្បីអាចមើលឃើញពិភពលោកកាន់តែទូលាយ មើលឃើញពីភាពរីកចម្រើនរបស់ប្រទេសដែលដើរមុនយើង ដើម្បីទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងអាជីវកម្មដែលយើងចង់ធ្វើ ឬកំពុងធ្វើ។ ក្នុងការរកស៊ីអ្នកស្រីតែងប្រកាន់នូវការរកស៊ីដោយត្រូវធ្វើអ្វីដែលថ្មីប្លែកពីគេ មិនចម្លងគេ ហើយធ្វើឱ្យលឿនជាងគេ ដែលជាកាតាលីករជំរុញឱ្យជំនួញអ្នកស្រីរីកចម្រើនមកដល់ចំណុចបច្ចុប្បន្ន។
២. យុទ្ធសាស្ត្រទីផ្សារខ្លាំងមិនហួសសម័យ
ដូចការជម្រាបជូនខាងដើម ចាប់ផ្ដើមភ្លាមអាជីវកម្មអ្នកស្រីបានប្រើប្រាស់ការលក់ ការផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យអតិថជនស្គាល់ ជាប់មន្តស្នេហ៍ រហូតតាមមកគាំទ្រសេវាកម្មរបស់ហាងអ្នកស្រីជាបន្តបន្ទាប់។ អ្នកស្រីបញ្ជាក់ថាបច្ចុប្បន្ន យុទ្ធសាស្ត្រទីផ្សារ ដែលហាងលោកស្រីធ្វើគឺការផ្សព្វផ្សាយតាមបណ្ដាញសង្គម ការជួយណែនាំតៗគ្នាពីអតិថិជនម្នាក់ទៅអតិថជនម្នាក់ និងការបើប្រាស់បុគ្គលមានឥទ្ធិពលជួយផ្សព្វផ្សាយពីអាជីវកម្មអ្នកស្រី ដែលយុទ្ធសាស្ត្រទីផ្សារធំៗ៣នេះ គឺមានឥទ្ធិពលខ្លាំងបំផុត។
៣. ជ្រើសរើសទីតាំងស្រូបភ្ញៀវ
កាលពីមុនអ្នកស្រីជ្រើសរើសទីតាំងដែលមានតម្លៃសមរម្យតាមលទ្ធភាព ប៉ុន្តែក្រោយមកទីតាំងដែលអ្នកស្រីជ្រើសរើស គឺភាគច្រើនជាទីតាំងកែង ទីតាំងទីប្រជុំជន មានមនុស្សរស់នៅច្រើន ឬនៅក្បែរអតិថិជនគោលដៅ ទីតាំងមានចំណតធំទូលាយអាចចតរថយន្តយ៉ាងតិច៥គ្រឿង អ្វីដែលពិសេសគឺអតិថិជនដែលធ្វើដំណើរតាមដងផ្លូវអាចជិះឃើញហាង មុនពេលគាត់សម្រេចចិត្តប្រើប្រាស់សេវាកម្ម Belyna នៅថ្ងៃណាមួយ។
គួរជម្រាបថា Belyna Spa & Salon គឺជាហាងដែលផ្ដល់សេវាកម្មទាក់ទងនឹងសម្រស់ ធ្វើឱ្យអតិថិជនស្អាតតាំងពីចុងសក់ដល់ចុងជើងរួមមានដូចជា ម៉ាស្សាមុខ ស្ប៉ាខ្លួន ខាត់ស្បែក បាញ់ឡាស៊ែរជម្រុះរោម និងសាឡនគ្រប់មុខទាំងអស់។ នាពេលបច្ចុប្បន្នហាងមាន ៤សាខា ហើយឆ្នាំ២០២៣នេះ គ្រោងនឹងពង្រីកខ្លួនបន្ថែមចំនួន៣សាខាទៀតគឺ នៅផ្សារទំនើបអ៊ីអន៣ សាខាទួលទំពូង ដែលគ្រោងនឹងបើកក្នុងអំឡុងខែ៣ និងសាខាផ្លូវ២០០៤។
ប្រសិនបើអ្នកចាប់អារម្មណ៍ លោកអ្នកអាចទំនាក់ទំនង៖
ហ្វេសប៊ុកផេក Belyna - បេលីណា Spa & Salon
ឆាណែលតេឡេក្រាម https://t.me/belynasalon ៕
ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9